ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាធ្លាប់បានសង់រួចហើយរោងចក្រចម្រាញ់ប្រេងកាត ក្នុងសម័យសង្គមរាស្ត្រនិយម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្ពុជាធ្លាប់មានរោងចក្រចម្រញ់ប្រេងកាត ក្នុងទឹកដីនៃខេត្តព្រះសីហនុ ដែលមានដើមទុនវិនិយោគចំនួន ២២០លានរៀល ក្នុងនោះ រដ្ឋកាន់កាប់ភាគហ៊ុនចំនួន ៦៥ភាគរយ និងក្រុមហ៊ុនបារាំងអែលហ៍្វ…

រាជធានីភ្នំពេញ ៖ កម្ពុជាធ្លាប់មានរោងចក្រចម្រញ់ប្រេងកាត ក្នុងទឹកដីនៃខេត្តព្រះសីហនុ ដែលមានដើមទុនវិនិយោគចំនួន ២២០លានរៀល ក្នុងនោះ រដ្ឋកាន់កាប់ភាគហ៊ុនចំនួន ៦៥ភាគរយ និងក្រុមហ៊ុនបារាំងអែលហ៍្វ អ៊ុយញូ កាន់កាប់ភាគហ៊ុនចំនួន ៣៥ភាគរយតែប៉ុណ្ណោះ។

រោងចក្រចម្រាញ់ប្រេងកាតនេះមានសមត្ថភាពចម្រាញ់ និងលក់ផលិតផលដំបូងបាន ៦០០,០០០តោន នៃប្រេងកាតឆៅ សមត្ថភាពទទួលកប៉ាល់ដឹកប្រេងកាត់ទម្ងន់ ៤៥,០០០តោនបាន និងចម្រាញ់ប្រេងកាតឆៅ ៥០០ ពាន់តោនក្នុងមួយឆ្នាំ តម្លៃរោងចក្របានកើនឡើងដល់ ៤០០លានរៀល និងវិនិយោគទុនសរុបមានតម្លៃ ៨០០លានរៀល ។

បណ្តាញសង្គម Facebook របស់ព្រះបរមរាជវំាង ផ្សាយថា សម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ បានស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធឲ្យដំណើរការជាផ្លូវការ នៃរោងចក្រខ្មែរចម្រាញ់ប្រេងកាត ក្នុងក្រុងព្រះសីហនុ នាថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ១៩៦៩ នៅចំពោះមុខលោរដ្ឋមន្រ្តីប្រតិភូបារាំង ទទួលបន្ទុកផ្នែកផែនការណ៍ និងការរៀបចំដែនដី និងលោកជំទាវ អង់ដ្រេ បេតតង់កួរ។

តែគួរឲ្យសោកស្តាយ រោងចក្រនេះបានទទួលរងការបំផ្លាញក្រោយរដ្ឋប្រហារឆ្នាំ១៩៧០។  ប៉ុន្តែកម្ពុជាកំពុងប្រុងប្រៀបក្នុងការវិនិយោគរ៉ែប្រងកាតនេះឡើងវិញ។ យ៉ាងតិចគេបានបែងចែក តំបន់ប្រេងកាតក្រោមសមុទ្រកម្ពុជាជា​៦តំបន់​ ដែលស្ថិត​នៅ​ក្នុង​ដែនសមុទ្រ​ (A-F)​។
ក្រុមហ៊ុន KrisEnergy បាន​កំពុងវិនិយោគ Block A ដែលជាតំបន់ដែលគេសង្ឃឹមថានឹងផ្តល់ដំណក់ប្រេងមុខគេឲ្យកម្ពុជា។

ធនធានរ៉ែប្រេងកាតនៅកម្ពុជាត្រូវគេសង្ឃឹមថាជាធនធានធម្មជាតិចុងក្រោយសម្រាប់យកមកធ្វើការអភិវឌ្ឍប្រទេសជាតិ។ ប៉ុន្តែពលរដ្ឋខ្លះបានសម្តែងការព្រួយបារម្ភពីបណ្តាសារប្រេង ក្រែងមានអំពើពុករលួយក្នុងរឿងវិនិយោគទាញយកធនធានដ៍មានតម្លៃនេះ។

នៅពេលមានការបង្ហោះព័ត៌មាននេះ នៅក្នុង Page Royal du Cambodge ពលរដ្ឋខ្មែរជាច្រើនបានចូលរួមសោស្តាយ និងបានបន្ទោសដល់សង្រ្គាម ដែលបានបំផ្លាញកម្ពុជា។ពលរដ្ឋខ្លះបានសរសេរថា «ស្រណោះណាស់ បងប្អូនអើយ» ខ្លះទៀតថា «ចង់ទៅសម័យសង្គមរាស្រ្តនិយម»។ ចំណែកអ្នកខ្លះបញ្ចេញយោបល់ថា «ចង់ស្រក់ទឹកភ្នែក ឈឺចិត្ត សោកស្ដាយពេកណាស់កូនចៅទាំងអស់នឹក សម្ដេចតាណាស់» ។ ចំណែកអ្នកខ្លះទៀត សរសេរថា «សូមអោយប្រជាជនខ្មែរជួយគ្នាអភិវឌ្ឍន៍ប្រទេសជាតិយើងអោយរុងរឿងដូចសម័យសង្គមរាស្រ្តនិយម» ជាដើម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ