អាស៊ី​អាគ្នេយ៍​នៅ​តែ​ជាទី​តាំង​សំខាន់​សម្រាប់​វិនិយោគិន​


ទីក្រុង​បាងកក ៖ យោង​តាម​ក្រសួងទេសចរណ៍​ថៃ​បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ប្រមាណ​៩,៥​លាន​នាក់​បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​២០១៧ ច្រើន​ជាង​ប្រមាណ​៥​ឆ្នាំ​មុន ដែល​ស្មើ​តែ​៣​លាន​នាក់​ប៉ុណ្ណោះ ។

លោក Cobby Leathers ប្រធាន​ផ្នែក​អាជីវកម្ម​អន្តរជាតិ​ក្នុង Samsiri និយាយ​ថា ៖«​ការ​លក់​អចលនទ្រព្យ​ភាគច្រើន​ក្នុង​ប្រទេស​ថៃ គឺ​ជំរុញ​ដោយ​វិស័យ​ទេសចរណ៍ ។ ពួក​យើង​មើលឃើញ​អតិថិជន​ចិន​ទិញ​អចលនទ្រព្យ​ក្នុង​ទីផ្សារ​សំខាន់​ៗ​ជា​ច្រើន ជា​ពិសេស នៅ​ឈៀង​ម៉ៃ​, បាងកក​, ហួ​ហុ​ី​ន​, ប៉ា​តា​យ៉ា និង​ភូ​កេ​ត » ។

បើ​ទោះជា​គេហទំព័រ Juwai.com ប្រាប់​ថា ការ​សាកសួរ​របស់​អតិថិជន​ចិន​បាន​ធ្លាក់​ចុះ​ក្នុងឆ្នាំនេះ ព្រោះតែ​វិធានការ​ទប់ស្កាត់​របស់​រដ្ឋាភិបាល​ចិន​ក្តី ប៉ុន្តែ​នៅ​អាស៊ី​អាគ្នេយ៍ ជា​ពិសេស ប្រទេស​ថៃ និង​វៀតណាម នៅ​តែ​ទទួល​បាន​ចំណាប់អារម្មណ៍​ជា​ច្រើន​ពី​ចិន ។

នៅ​ឆមាស​ទី​២​ឆ្នាំ​មុន ប្រទេស​ថៃ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ទីតាំង​វិនិ​យោគ​ធំ​ៗ​សម្រាប់​អតិថិជន​ចិន ខណៈ​ប្រទេស​វៀតណាម​មើលឃើញ​ប្រជាប្រិយភាព​របស់​ខ្លួន​កើនឡើង​យ៉ាង​ខ្លាំង​ផង​ដែរ ។

តាម​ទិន្នន័យ​ពី Juwai.com បង្ហាញ​ថា ការ​សាកសួរ​ពី​អចលនទ្រព្យ​ក្នុង​ប្រទេស​វៀត​ណាម​​បាន​កើនឡើង​ដល់​ទៅ​៤៤២%​ក្នុង​រវាង​ពី​ខែមករា ដល់​ខែឧសភា ឆ្នាំ​មុន ។

ម៉ា​ឡេ​ស៊ី​ជាប់​ចំណាត់​ថ្នាក់លើ​ប្រទេស​វៀតណាម​ទៅ​ទៀត ប៉ុន្តែ​ការ​លក់​អចលនទ្រព្យ​ក្នុង​ប្រទេស​នេះ​មាន​ភាព​រដាក់រដុប ។ ទោះជា​អ្នកវិភាគ​រាយការណ៍​ថា មាន​តម្រូវការ​ពី​ជនជាតិ​ចិន​យ៉ាង​រឹង​មាំ​ក្តី ជា​ពិសេស ក្នុង​ក្រុង​គូ​ឡា​ឡាំ​ពួ ប៉ុន្តែ​គម្រោង​អភិវឌ្ឍន៍​របស់​ចិន​នៅ Johor បាន​ជួប​ប្រទះ​នឹង​តម្រូវការ​អន់​ថយ​យ៉ាង​ខ្លាំង ព្រោះ​អតិថិជន​ពិបាក​វិនិយោគ​ទៅ​បរទេស ។

ប្រទេស​សិង្ហ​បុរី​ជាប់​ចំណាត់ថ្នាក់​លេខ​៤ ក្នុង​ចំណោម​ទីតាំង​ដែល​មាន​ប្រជាប្រិយភាព​ជាងគេ​នៅ​អាស៊ី​អាគេ្នយ៍ ក្នុង​ចំណោម​អតិថិជន​ចិន​។ បន្ទាប់​ពី​នោះ គឺ​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ហ្វ៊ី​លី​ពី​ន កម្ពុជា និង​ឡាវ​ផង​ដែរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ