ស្រា​បៀរ​មាន​អ​ត្ថ​ប្រយោជន៍​ជួយ​កាត់​ប​ន្ថយ​ជំងឺ​ពុ​ក​ឆ្អឹង


តាម​របាយការណ៍​ថ្មី​មួយ ដែល​ចេញផ្សាយ​ដោយ​កាសែត​មួយ​របស់​អង់គ្លេសបានឱ្យ​ដឹង​ថា ស្រា​បៀរ​ពិតជា​មានគុណប្រយោជន៍​ផ្នែក​សុខភាព​ដែល​គេ​ពុំ​នឹក​ស្មានដល់​។ របាយការណ៍​នេះ​បាន​កើត​ចេញពី​ការ សិក្សា​ក្នុង​ពេល​ថ្មី​ៗ​ដោយ​រក​ឃើញ​ថា នៅពេល​ដែល​គេ​ទទួលទាន​ស្រា​បៀរ​ក្នុង​កំរិតមួយ​មធ្យម​(​មិន​ឱ្យ​ស្រវឹង​)នោះ​គេ​នឹងរក​ឃើញ​អត្ថប្រយោជន៍​ផ្នែក​សុខភាព​របស់វា​ជា​មិន​ខាន​។

អ្នកជំនាញ​បាន​និយាយ​ថា នៅ​ក្នុង​ស្រា​បៀរ​សំបូរ​ទៅ​ដោយ​ប្រភព​វី​តាមីន សារធាតុ​សរសៃ សារធាតុ​រ៉ែ និង​សមាសធាតុ​ដែល​ប្រឆាំង​នឹង​អុក​ស៊ី​ដ​កម្ម ។ លើស​ពីនេះ​ទៀត វា​មាន​កាឡូរី​ទាបធៀប​ជាមួយភេសជ្ជៈ​ស្រវឹង​ដទៃ​ទៀត​។ អ្នកជំនាញដដែល​បាន​បន្ថែម​ថា ស្រា​បៀរ​សំបូរ​ដោយវីតាមីន ដែល​អាច​ជួយ​រក្សា​របប​អាហារ​ឱ្យមាន​តុល្យភាព ជា​ពិសេស​សារធាតុ​រ៉ែ ដូច​ជា ស៊ី​លី​ខូ​ន អាច​ជួយ​ទប់ស្កាត់​ការ​កើត​ជំងឺ​ពុកឆ្អឹង ។

សូម​បញ្ជាក់​ថា ការ​ស្ទង់​មតិ​រក​ឃើញ​ថា៦៨​ភាគរយ​នៃ​ប្រជាជន​អង់គ្លេស​ចាត់​ទុកស្រា​បៀរ​ជា​ភេសជ្ជៈ​ប្រចាំ​ថ្ងៃ  ហើយ​ប្រជាជន​ប្រហែល​១០​ភាគរយ​យល់​ខុស​ថា ស្រា​បៀរ​មាន​សារធាតុ​ខ្លាញ់ ។ ចំណែក​១៣ ភាគរយ​ទៀត​យល់​ថា ស្រា​បៀរ​ផលិត​ពីសារធាតុគីមី មិនមែន​ផលិត​ពី​ស្រូវ​សាឡី និងរុក្ខជាតិ​ម្យ៉ាង ហៅ​ថា ហប់​(Hop​​) ទេ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ