សែលហ្វី៣ប៉ុស្តិ៍ផុសហ្វេសប៊ុក… ប្តីចាប់នាង​ដុតទាំងរស់


ប្រភពពី Viral4real ​ឱ្យ​​ដឹង​ថា បុរស​ម្នាក់​រស់នៅ​ក្រុង Chiang Kham ប្រទេស​ថៃ បាន​ចាក់​សាំង​ដុត​ប្រពន្ធ​ទាំង​រស់ ព្រោះតែ​នាង​បង្ហោះ​រូប Selfie លើ​ហ្វេ​ស​ប៊ុ​ក​ច្រើន​ពេក​ ។

បុរស​ជា​ប្តីខាងលើ​ ឈ្មោះ Chatchawarn បាន​ចាក់​សាំង​ដុត​ប្រពន្ធ​ឈ្មោះ Nednapha Nuankhul ក្រោយ​ពេល​នាង​បង្ហោះ​រូប Selfie ចូល​ក្នុង​ហ្វេ​ស​ប៊ុ​ក​ចំនួន​៣​ប៉ុស្តិ៍​ជាប់​ៗ​គ្នា​ ។ ការ​រករឿង​ឈ្លោះ ​ក៏​ចាប់ផ្តើម​មាន​ឡើង រហូត​ដល់​ខាង​ប្រុស​យក​សាំង​មក​ចាក់​ដុត​ខាង​ស្រី​ទាំង​រស់​តែ​ម្តង ​។

ក្រោយ​ពី​ហេតុការណ៍​នេះ​​កើតឡើង​ភ្លាម នាង​ជា​ប្រពន្ធ​ក៏​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ដើម្បី​ទទួល​ការ​ជួយ​សង្គ្រោះ​ដោយ​​វះកាត់​៣​ដង​។ នាង​បាន​ចំណាយពេល​ដល់​ទៅ​រាប់​ខែ​ ដើម្បី​អាច​ចេញពី​ពេទ្យ​។ ពេល​ដឹងខ្លួន នាង​បាន​ប្រាប់​ថា​៖ «​វា​ធ្វើ​ឲ្យ​ខ្ញុំ​ខ្លោច​​ទាំង​កាយ ខ្លោច​ទាំង​បេះដូង​ ។ តែ​ខ្ញុំ​ត្រូវ​តែ​អត់​ទោស​ឱ្យ​ប្តី​ខ្ញុំ ព្រោះ​យើង​មានកូន​ជាមួយ​គ្នា​ ។

នៅ​ពេល​គាត់​ដុត​ខ្ញុំ ខ្ញុំ​ពិតជា​ដឹង​ថា​ នរក​ពិតប្រាកដ​ គឺ​វា​យ៉ាងដូចម្តេច​ ​ការ​ឈឺចាប់​ពិតជា​មិន​អាច​ទ្រាំទ្រ​បាន​ឡើយ​ ។ រាង​កាយ​របស់ខ្ញុំ​នឹង​បែប​នេះ​ជា​រៀង​រហូត ​។ អ្នក​អាច​គេច​ពី​អ្វី​បាន​ទាំងអស់ តែ​មិន​អាច​គេច​ផុត​ពី​កម្ម​ពារ​បាន​ទេ​​​» ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ