សូកូឡា​ជួយ​ការ​ពារ​បេះដូង​ពីសម្ពាធឈាមឡើងខ្ពស់


យល់​ដឹង ៖ នៅ​ក្នុងការ​សិក្សា​មួយ​ចំនួន​កន្លង​មក​​បានបង្ហាញ​ថា សូ​កូឡាមាន​ផលវិជ្ជ​មាន​ចំពោះ​បេះដូង ហើយបច្ចុប្បន្នបណ្តា​អ្នកវិទ្យាសាស្ត្រ​បាន​រក​ឃើញ​មូលហេតុនេះហើយ ។ បណ្តា​អ្នកវិទ្យា​សាស្ត្រ​មកពីសាកល​វិទ្យា​ល័យ​លីនកូពីង (Linkoping) ប្រទេស​ស៊ុយ​អែត ​បានរក​ឃើញ​ថា ​ការ​ទទួលទាន​អាហារ​សំរន់​មួយដុំ​ដែលសំបូរ​ទៅ​ដោយ​កាកូកាវអាច​រារាំង​ អង់ហ្ស៊ីម មួយប្រភេទនៅក្នុងរាងកាយ​របស់​មនុស្ស​យើងបាន ។ វា​ជា​អង់ហ្ស៊ីមដែលគេ​ដឹង​ថា ធ្វើឱ្យ​សម្ពាធឈាមឡើងខ្ពស់ ។​ តាមពិត​វា​មាន​ប្រសិទ្ធ​ភាព​ដូចជា​ឱសថ​បង្កើន​សម្ពាធ ឈាម​ដែល​​គេ​ផលិត​សំរាប់​ប្រើ​ក្នុង​បំណង​ដូច​គ្នា​នេះ ។

លោក Ingrid Persson អ្នក​ដឹកនាំ​ការស្រាវជ្រាវ​បាន​និយាយថា៖ ពួក​យើង​កាលពី​ពេលមុន​បានរកឃើញថា តែបៃ​តង​អាច​រារាំង​អង់ហ្ស៊ីម ACE ​ដែលពាក់ព័ន្ធ​ទៅនឹង​ការធ្វើ​ឱ្យ​មាន​តុល្យ​ភាពវត្ថុ​រាវ​នៅក្នុងរាង​កាយ​ និងការ​ទប់​សម្ពាធឈាមឱ្យនៅ​ថេរ ។ ឥឡូវនេះ ​ពួក​យើង​​បាន​សិក្សា​ពីឥទ្ធិពល​របស់កាកាវ គឺ​ចាប់តាំង​ពីមាន​ការ​ទាក់​ទង​គ្នា​រវាង​សារ​ធាតុ​សកម្ម Catechins និង Procyanidines ។ សូមបញ្ជាក់ថា Catechins និង Pro-cyanidine គឺជា​សារធាតុ​ប្រឆាំង​អុក​ស៊ីដ​កម្ម​ដែលអាច​បន្ថយ​ការបំផ្លាញ​អុក​ស៊ីសែន ព្រម​ទាំង​កោសិកាទាំងឡាយ ។

នៅ​ក្នុងការធ្វើ​ពិសោធន៍​ បណ្តា​ក្រុមអ្នក​ស្រាវ​ជ្រាវ​បានជ្រើស​រើស​អ្នកស្ម័គ្រ​ចិត្ត​មិន​ជក់​បារី​និង​មាន​សុខ​ភាព​ល្អចំនួន​១៦នាក់ ។ ២ថ្ងៃ​មុនការ​សិក្សា​ពិសោធន៍ មនុស្ស​ទាំងនេះ​ពុំត្រូវ​បានគេ​អនុញ្ញាតឱ្យ​ទទួលទានសូកូឡា ឬក៏​អា​ហារអ្វី​មួយ​ដែលផ្ទុក​សារ​ធាតុ​ប្រហាក់​ប្រហែល​គ្នានេះ​ទេ ។ អ្នកស័្មគ្រ​ចិត្ត​ធ្វើ​ពិសោធន៍គ្រប់ៗគ្នា ត្រូវ​បាន​គេបូម​ឈាម​ពិនិត្យ​ទាំង២លើក គឺ​មុន​និង​ក្រោយ​ការទទួល​ទាន​សូកូឡា​ដែលគ្មានជាតិ​ផ្អែម​៧៥​ក្រាមក្នុងនោះ មានជាតិកាកាវ៧២%។

បន្ទាប់ពី​រយៈ​ពេល៣ម៉ោង​ក្រោយមក ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បានពិនិត្យ​ឃើញ​ថា សកម្ម​ភាព​អង់​ហ្ស៊ីម​ ACE ​ត្រូវបាន​កាត់បន្ថយ១៨​ភាគរយ​​ធៀប​ទៅ​នឹង​ឱសថ​ដែលគេ​ប្រើរារាំង​អង់​ហ្ស៊ីម ACE ឬក៏ព្យាបាលជំងឺ​សម្ពាធ​ឈាមឡើង​ខ្ពស់។ នៅពេលដែលសកម្ម​ភាពរបស់អង់ហ្ស៊ីម​ ACE ថយ​ចុះ សម្ពាធឈាម​ក៏ថយ​ចុះ​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​ដែរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ