វៀតណាម​ដឹក​ពង​ទា និង​ពង​ក្រួច មក​លក់​ផ្ទាល់​នៅ​ផ្សារ​វាល​យន្ត​ក្រុង​ស្វាយ​រៀង


ខេត្តស្វាយរៀង ៖ អាជីវករ​ជនជាតិ​វៀតណាម​ជា​ច្រើន​នាក់​បាន​ដឹក​ពង​ទា និង​ពង​ក្រួច​ពី​ប្រទេស​វៀតណាម​ឆ្លង​ដែន​ចូល​មក​ខេត្តស្វាយរៀង​តាម​ច្រករបៀង​សំ​យ៉ោ​ង ឃុំ​សំ​យ៉ោ​ង ស្រុក​កំពង់​រោទ៍ មក​ដាក់​លក់​ផ្ទាល់​នៅ​ផ្សារ​វាល​យន្ត ភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ដែល​បាន​ដណ្តើម​ទីផ្សារ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​អើពើ​ឡើយ​។ បើ​តាម​ក្រុម​អាជីវករ​ខ្មែរ​ដែល​រក​មុខរបរ​លក់ដូរ​នៅ​ផ្សារ​វាល​យន្ត​បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​វេលា​ម៉ោង​៧ និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ មីនា​២០១៧​នេះ​ថា ជនជាតិ​វៀតណាម​បាន​មក​រកស៊ី​ដណ្តើម​ទីផ្សារ របស់​អាជីវករ​ខ្មែរ​នៅ​ផ្សារ​វាល​យន្ត ជា​ពិសេស ជនជាតិ​វៀតណាម​ជា​ច្រើន បាន​ដឹក​ពង​ទា និង​ពង​ក្រួច​ពី​ប្រទេស​វៀតណាម យក​មក​លក់​ផ្ទាល់ នៅ​ក្នុង​ផ្សារ​វាល​យន្ត ដោយ​ពុំ​ឃើញ​មាន​សមត្ថកិច្ច​ណា​មក​រំខាន​ឡើយ​។

ចំណែក​មន្ត្រីរាជការ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ជនជាតិ​វៀតណាម​ដឹក​ពង​ទា និង​ពង​ក្រួច ចូល​មក​តាម​ច្រករបៀង ដោយ​គ្មាន​ការ​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ឡើយ នេះ​គឺ​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​ខ្លាំង​ណាស់​គួរ​ឲ្យ​ព្រួយ​បារ​ម្ម​ណ៍​។ មន្ត្រី​ដដែល​បន្ត​ទៀត​ថា ក្រសួងមហាផ្ទៃ បាន​ចេញ​សេចក្តី​ប្រកាស​សារា​ចរណ៍​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ស្ថា​ប​ន័​គ្រប់​លំដាប់ថ្នាក់​ទូ​ទាំង​ប្រទេស ដែល​មាន​ភូមិ​ឃុំ​សង្កាត់ ជាប់​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ជិតខាង ត្រូវ​ទប់ស្កាត់​បញ្ឈប់​ការ​នាំ​ស៊ុត​សត្វ និង​ទំនិញ ដែល​មាន​ដើម​កំណើត​ពី​ស៊ុត​សត្វ​ចូល​តាម​ច្រករបៀង​ខុសច្បាប់​។

ក៏​ប៉ុន្តែ​សមត្ថកិច្ច​នគ​បាល​វរ​ការពារ​ព្រំដែន​ប៉ុស្តិ៍​ច្រករបៀង​សំ​យ៉ោ​ង បាន​បើកដៃ​ឲ្យ​ជនជាតិ​វៀតណាម​នាំ​ស៊ុតទា ស៊ុត​ក្រួច​ពី​ប្រទេស​វៀតណាម​ចូល​មក​លក់​នៅ​ក្នុង​ផ្សារ​ដោយ​ពុំ​បាន​គិត​អំពី​ជីវៈ​សុវត្ថិភាព និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ឡើយ​។ ទាក់ទិន​ករណី​នេះ​ដែរ​មិន​អាច​រក​ការ​បំភ្លឺ​ពី​លោក​ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​២៩ មីនា​នេះ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ