លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចុះ​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ នៅស្រុក​តំបែរ


ខេត្ត​ត្បូងឃ្មុំ ៖ ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​វេទិកាសាធារណៈ ចុះ​មូលដ្ឋាន​នៅ​ឃុំ​គោក​ស្រុក ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ របស់​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​តំណាក់កាល​ទី​III របស់​រាជរដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៧ នេះ ដោយមានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ប្រមាណ៧០០​នាក់​ ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​មាន​ប្រសា​ស​ថា នេះ​ជា​វេទិកា​ដែល​រាជរដ្ឋាភិបាល​ចង់​ស្តាប់ និង​ដោះស្រាយ​នូវ ផល​លំបាក បញ្ហា​ប្រឈម និង​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​នឹង​មូលដ្ឋាន​។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់​បន្ថែម​ថា សម្តេច​តេ​ជោ និង​សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត លោក​តែងតែ​គិត​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប​ទាំង​យប់ ទាំង​ថ្ងៃ ហើយ​តែងតែ​ផ្តាំផ្ញើ​អោយ​ថ្នាក់ដឹកនាំ​គ្រប់​រូប តាមដាន និង​ត្រួតពិនិត្យ​ជា​ប្រចាំ​នូវ​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ដោយ​យកចិត្តទុកដាក់​ខ្ពស់ និង​បញ្ចៀស​នូវ​ការ​អសកម្ម​របស់​មន្ត្រី​មូលដ្ឋាន​ដែល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​។

ឆ្លៀត​ក្នុង​ឱកាស​នេះ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​គោក​ស្រុក ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ បាន​លើក​ឡើង​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូច​ជា បញ្ហា​ខូចខាត​ផ្លូវថ្នល់ ខ្វះខាត​សម្ភារៈ​ប្រើប្រាស់​នៅ​តាម​សាលារៀន ខ្វះខាត​កា​រត​ភ្ជាប់​បណ្តាញ​អគ្គិសនី បញ្ហា​ល្បែងស៊ីសង បញ្ហា​តម្លៃ​ជ្រូក និង​កសិផល​។

ជា​ការ​ឆ្លើយ​តប ឯកឧត្តម​រដ្ឋមន្ត្រី បាន​ដោះស្រាយ​ជូន​ទៅ​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដោយ​មានការ​ចូលរួម​ដោះស្រាយ​ពី​សំណាក់​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ហើយ​ចាត់​វិធាន និង​បន្ត​តាមដាន​ចំពោះ​ការ​អនុវត្ត​សំណើ​ទាំងនេះ​ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ