របៀប​លាង​ត្រី និង​រក្សា​ទុក​ឱ្យ​មាន​រសជាតិ​ឆ្ងាញ់


ការ​យក​ត្រី​មក​ចំអិន​ជា​ម្ហូបអាហារ គឺមាន​វិធីសាស្ដ្រ​ធ្វើ​សំអាត និង​រក្សា​ទុក​ដ៏​ត្រឹមត្រូវ ។ ខាងក្រោម​នេះជា​វិធីសាស្ដ្រ​មួយចំនួន​ដែល​បង្ហាញ​ពី​របៀប​ធ្វើ និង​រក្សា​ទុកនៅ​ក្នុង​ទូទឹកកកៈ
វិធីសាស្ដ្រ​ដ៏​ត្រឹមត្រូវ​នៅ​មុន​ពេល​រក្សាទុក​ក្នុង​ទូទឹកកក :ជាដំបូង លោក​អ្នក​យក​ត្រី​មក​កោសស្រកា វះ​ពោះ និង​លាង​សំអាត បន្ទាប់​មកយក​ទៅ​រក្សា​ទុក​ទាំងមូល ប៉ុន្ដែ​បើ​ចង់​ប្រើ ប្រាស់​តែ​សាច់ ត្រូវ​ពន្លះ​ត្រើយ​ក​ឆ្អឹង​ចេញ ហាន់​ជា​ចំណិត​ៗ​។ លក្ខណៈ​នៃ​ការ​រក្សា​ទុកក្នុង​ទូទឹកកក គឺ​បើ​មាន​បំណង​ចំអិន​ក្នុង​ថ្ងៃកំពុង​ធ្វើ​ត្រី ត្រូវ​រក្សា​ទុកជា​ធម្មតា ឬ​ដាក់​ក្នុងទូ​ទឹក​ក​ឱ្យ​ត្រជាក់​ប្រក្រតី តែ​ប្រសិនបើ​គ្រោង ចំអិន​ក្នុង​រយៈពេល​២-៣​ថ្ងៃក្រោយ​ត្រូវ​រក្សា ទុក​ក្នុង​ទូទឹកកក​ឱ្យ​រឹង ។
ក្នុង​ពេល​លាង​ត្រី  : ត្រូវ​ប្រើ​ទឹកអំបិល​លាង ដើម្បី​ជួយ​ឱ្យ សាច់​ត្រី​មាន​រសជាតិ​ឆ្ងាញ់ បើសិន​ត្រី​មាន ជាតិ​រំអិល​ច្រើន ការ​ប្រើ​អំបិល​ម៉ដ្ឋ​លាប នៅ​លើ​ដៃ និង​ច្របល់​នៅ​លើ​ត្រី នឹង​ធ្វើ​ឱ្យ​ការ ចាប់​របស់​លោក​អ្នកមាន​លក្ខណៈ​ល្អ​ប្រសើរ និង​លាង​បាន​ស្អាត​ជាង​ការ​មិន​ប្រើ​អំបិល ។
– ពេល​យក​ពោះ​ត្រី​ដែល​មាន​ដងខ្លួន​មូល: លក្ខណៈ​ត្រី​មាន​ដងខ្លួន​មូល ដូច​ជា​ត្រី អណ្ដែង ត្រី​រ៉ស់ ត្រូវ​ប្រើ​កាំបិត​មានមុខ​មុត ស្រួច វះ​នៅ​ត្រង់​ពោះ ប៉ុន្ដែ​ប្រយ័ត្ន​កុំឱ្យ​បែកប្រមាត់ ព្រោះ​អាច​ធ្វើ​ឱ្យ​សាច់​ត្រី​ល្វីង​បាន ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ