រន្ធត់… ហើម និងដង្កូវចោះ​ពេញរាងកាយទៅហើយ


ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល ក្រោយ​ពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​នៅ​កណ្តាល​វាលស្រែ ក្នុង​សភាព​ហើម​ស្ពីង និង​មាន​ដង្កូវ​ចុះ​ទៅ​ហើយ និង​មិន​ស្គាល់​អត្តសញ្ញាណ​ទៀត ។

ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​០៣ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១២ មិថុនា​ស្ថិត​ត្រង់​នៅ​ខាងកើត​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​បាទី ក្នុងភូមិ​ថ្នា​ញ សង្កាត់​បាទី ក្រុង​បា​វិត ។

ប្រភព​ឱ្យ​ដឹង​ថា សាកសព​បុរស​ម្នាក់​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​នេះ គឺ​ស្លាប់​ក្នុង​អាក្រាត​កាយ​នៅ​កណ្តាល​វាលស្រែ សង្ស័យ​ជា​ករណី​ឃាត្តកម្ម​ហើយ ។ សមត្ថកិច្ច​មូលដ្ឋាន​ថា ទោះបីជា​យ៉ាងណា យើង​មិន​ទាន់​កំណត់​ជា​ករណី​អ្វី​ទេ ដោយ​កំពុង​ស្រាវ​ជ្រាវ រក​អត្តសញ្ញាណ​សិន ទើប​អាច ។

ការ​ពិនិត្យ​នៅ​ក្បែរ​បរិវេណ​កើតហេតុ សមត្ថកិច្ច​រក​ឃើញ​ស្បែកជើងផ្ទាត់​មួយគូសម្លៀក​​បំពាក់​មួយ​កំ​ប្លេ​រ (​ខោ​វេ​ង​ពណ៌​ខ្មៅ អាវយឺត​ពណ៌​ក្រហម​) និង​មាន​កាបូប​លុយ​មាន​ប្រាក់​រៀល​មួយ​ចំនួន​ទៀត​ផង ។

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ