មន្ត្រី​ជំនាញ​ចុះ​បាញ់ថ្នាំ ទប់ស្កាត់​កុំ​ឲ្យ​ឆ្លង​ជំងឺផ្ដាសាយបក្សី


ខេត្តកំពង់ចាម ៖ ក្រោយ​ពី​ស្ងប់ស្ងាត់​មួយ​រយៈ​នោះ​ជំងឺ​ផ្តា​យ​សាយ​បក្សី (H5N1) បាន​ផ្ទុះ​ឡើង​សា​ជា​ថ្មីនៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​មាន់​របស់​លោក ឃុន សំបូរ នៅ​ភូមិ​កោះ​ស្វាយ ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរបណ្តាល​ឲ្យ​មាន់​ឈឺ​ងាប់ និង​ជីក​កប់​ទាំងអស់​ចំនួន​១.៧០០​ក្បាល​។ ដើម្បី​ចៀសវាង​កុំ​ឲ្យ​ឆ្លង​រីក​រាល​ដាល​ទៅ​ដល់​តំបន់​ផ្សេង​ៗ​ទៀត​នោះ​។ លោក ហួង សុ​ភិន ប្រធាន​ផ្នែក​បសុពេទ្យ​ស្រុក​ព្រៃឈរ ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ធ្នូ ២០១៧​នេះ​ថា លោក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ រួម​នឹង​ការិយាល័យ​បសុព្យាបាល​ខេត្ត បាន​ចុះ​មក​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ក្នុង​រោង​ចិញ្ចឹម​មាន់​ខាងលើ ដែល​ស្ថិត​នៅ​ក្នុង​បរិវេណ​ដី​៤០​ហិ​កតា​នោះ​។

លោក​ប្រធាន​ផ្នែក​ប​សុ​ព្យ​បាល​ស្រុក​ព្រៃឈរ ប្រាប់​បន្ត​ថា កាលពី​ថ្ងៃ​ទី​២៨ វិច្ឆិកា កន្លង​ទៅ​មាន​មាន់បាន​ឈឺ​ងាប់​បន្តបន្ទាប់​ក្នុង​ចន្លោះ​ពី​២០០​ទៅ​៣០០​ក្បាល ដោយ​មិនដឹង​មូលហេតុ ហើយ​ជំនាញ​របស់​លោក​បាន​ចុះ​ទៅ​ពិនិត្យ ដោយ​យក​មាន់​ងាប់​ទៅ​ពិសោធន៍​នៅ​រាជធានី​ភ្នំពេញ (​លទ្ធផល​បាន​បង្ហាញ​ថា​កើត​ជំងឺផ្តាសាយបក្សី​)​។ បន្ទាប់​មក​ម្ចាស់​កសិកម្ម​បាន​ប្រមូល​មាន់​ដែល​ឈឺ​នៅ​ក្នុង​ទ្រុង រួម​នឹង​ស្ថាប័ន​ជំនាញ​ពេទ្យសត្វ​ចុះ​ទៅ​ជួយ​សហ​ការណ៍ ដោយ​បាន​ជីក​កប់​ក្នុង​រណ្តៅ​ដី​បាញ់ថ្នាំ​សម្លាប់​មេរោគ​ទាំងអស់​ចំនួន​ជិត​២.០០០​ក្បាល​។ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ធ្នូ ២០១៧ បាន​ចុះ​បាញ់ថ្នាំ​តាម​ទ្រុងមាន់​ទាំងអស់ និង​នៅ​ក្រៅ​បរិវេណ​ក្នុង​រង្វង់​៥០​ម៉ែត្រ ដើម្បី​សម្លាប់​មេរោគ​ចៀសវាង​កុំ​ឲ្យ​ឆ្លង​ទៅ​តំបន់​ខាងក្រៅ​។

ក​បសុពេទ្យ​ស្រុក​ព្រៃឈរ បញ្ជាក់​ថា នេះ​ជា​ការ​ផ្ទុះ​ជំងឺផ្តាសាយបក្សី​លើក​ទី​២ ហើយ​កាល​លើក​ទី​១​ធ្លាប់​កើត​មាននៅ​ភូមិ​តា​ឡី ឃុំ​គរ ស្រុក​ព្រៃឈរ ក្នុង​អំឡុង​ឆ្នាំ​២០១១ បណ្តាល​ឲ្យ​មាន់ និង​ទា​របស់​ប្រជាពលរដ្ឋ​ងាប់​បន្តបន្ទាប់ តែ​មិន​មាន​លក្ខណៈ​ជា​ទ្រង់ទ្រាយ​ធំ​នោះ​ទេ​។ ក្រោយ​ពី​ជំនាញ​ដឹង​នោះ​ក៏​បាន​ចុះ​ទៅ​អន្តរាគមន៍ បាញ់ថ្នាំ​សម្លាប់​មេរោគ​ទាន់​ពេលវេលា​។ ករណី​ផ្ទុះ​ផ្តាសាយ​បក្សី​ទាំង​២​លើក​នេះ មិន​បណ្តាល​ឲ្យ​ឆ្លង​មក​មនុស្ស​នោះ​ទេ ដោយសារ​តែ​ពលរដ្ឋ​មានការ​យល់​ដឹង​ច្រើន ព្រោះ​លក្ខណៈ​សម្គាល់​លើ​មាន់​ដែល​កើត​ជំងឺ​នេះ គឺ​ចែ​មាន់​ដំបូង​ក្រហម​បាន​ប្រែ​ទៅ​ជា​ពណ៌​ស្វាយ​តែ​ម្តង នៅ​ពេល​ដែល​ងាប់​ទៅ​នោះ​។ ម្យ៉ាងទៀត​បើសិន​មាន​មាន់​ទា​ដែល​ឈឺ​ហើយ​សង្ស័យ​មាន​ជំងឺ​នេះ ត្រូវ​ប្រញាប់​រាយការណ៍​មក​ស្ថាប័ន​ជំនាញ ដើម្បី​ចុះ​អន្តរាគមន៍​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ