មនុស្ស​យ៉ាងតិច​១៨​នាក់​បាត់​បង់​ជីវិត​ក្នុង​ការ​បង្ក្រាប​​បាតុ​កម្ម​​នៅ​មីយ៉ាន់ម៉ា – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មនុស្ស​យ៉ាងតិច​១៨​នាក់​បាត់​បង់​ជីវិត​ក្នុង​ការ​បង្ក្រាប​​បាតុ​កម្ម​​នៅ​មីយ៉ាន់ម៉ា

1 ខែ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ជា​ទិវា​ខ្មៅ​មួយ​សម្រាប់​ប្រទេស​មី​យ៉ា​ន់​ម៉ា ចាប់តាំងពី​រដ្ឋប្រហារ​យោធា​ពី​ថ្ងៃ​ទី​១​កុម្ភៈ​មក​។ អ​.​ស​.​ប​ អះអាង​នា​ថ្ងៃ​ទី​២៨ ខែ​​កុម្ភៈ ឆ្នាំ២០២១​នេះ​​ថា បាន​ទទួល​ព័ត៌មាន​គួរ​ឲ្យ​ជឿ​ជាក់​ដែល​ថា មនុស្ស​យ៉ាងតិច​១៨​នាក់​បាន​ត្រូវ​​បាត់​បង់​ជីវិត​​​នា​ថ្ងៃ​ទី​២៨…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ជា​ទិវា​ខ្មៅ​មួយ​សម្រាប់​ប្រទេស​មី​យ៉ា​ន់​ម៉ា ចាប់តាំងពី​រដ្ឋប្រហារ​យោធា​ពី​ថ្ងៃ​ទី​១​កុម្ភៈ​មក​។ អ​.​ស​.​ប​ អះអាង​នា​ថ្ងៃ​ទី​២៨ ខែ​​កុម្ភៈ ឆ្នាំ២០២១​នេះ​​ថា បាន​ទទួល​ព័ត៌មាន​គួរ​ឲ្យ​ជឿ​ជាក់​ដែល​ថា មនុស្ស​យ៉ាងតិច​១៨​នាក់​បាន​ត្រូវ​​បាត់​បង់​ជីវិត​​​នា​ថ្ងៃ​ទី​២៨ ខែ​​កុម្ភៈ​នោះ ក្នុង​ការ​បង្ក្រាប​យ៉ាង​សាហាវ​លើ​បាតុកម្ម​។ ហើយ​មនុស្ស​ច្រើន​នាក់​ទៀត​រង​របួស​ និង​ច្រើន​រយ​នាក់​​ទៀត​ត្រូវ​ចាប់ខ្លួន ដោយ​កងកម្លាំង​សន្តិសុខ​។

អាជ្ញាធរ​មី​យ៉ា​ន់​ម៉ា​បាន​បង្កើន​ការ​ប្រើ​កម្លាំង ដើម្បី​បំបែក​បាតុកម្ម ជាមួយ​ការ​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក កាណុង​បាញ់​ទឹក គ្រាប់​កៅស៊ូ និង​ជួនកាល​ប្រើ​គ្រាប់​ពិត​។ សម្រាប់​ពេល​នេះ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង ​AFP​ រៀបរាប់​ពី​អ្នក​​បាត់​បង់​ជីវិត​​ថា​មាន​៨​នាក់​។

Picture

លោកស្រី ​RAVINA SHAMDASANI ​អ្នកនាំពាក្យ​របស់​ស្នងការ​ជាន់​ខ្ពស់ ​អ​.​ស​.​ប ខាង​សិទ្ធិ​មនុស្ស​ថ្លែង​ថា យើង​ថ្កោលទោស​ម៉ឺ​ង​ម៉ាត់ ការ​បង្ក្រាប​បាតុកម្ម​ដោយ​ហិង្សា នៅ​មី​យ៉ា​ន់​ម៉ា​ហើយ​យើង​អំពាវនាវ​ដល់​កង​យោធា ឲ្យ​បញ្ឈប់​ជា​បន្ទាន់ការ​ប្រើ​កម្លាំង ប្រឆាំង​បាតុកម្ម​ដោយ​សន្តិវិធី​។

យោង​តាម​លោក​ NYI NYI អតីត​សមាជិក​សភា នៃ​គណបក្ស​របស់​លោកស្រី​អ៊ួ​ង​សាន់​ស៊ូ​ជី​ថា នា​ថ្ងៃ​ទី​២៨ ​កុម្ភៈ ​បាតុករ​អាយុ​២៣​ឆ្នាំ​ម្នាក់​បាន​ត្រូវ​បាត់​បង់​ជីវិត​​នៅ​ក្រុង​រ៉​ង់​ហ្គូ​ន​។ នៅ​ក្រុង​ដា​វៃ​ភាគ​ខាងត្បូង​ប្រទេស មនុស្ស​៣​នាក់​បាន​ត្រូវ​​បាត់​បង់​ជីវិត ​និង​២០​នាក់​ទៀត​រង​របួស​។ ជន​រង​គ្រោះ​ទាំង​៣​នាក់​ត្រូវ​គ្រាប់កាំភ្លើង​ពិត ខណៈ​បណ្ដា​អ្នក​របួស​ត្រូវ​គ្រាប់​កៅស៊ូ​។ ក្មេង​ប្រុស​២​នាក់​មាន​អាយុ​ត្រឹម​១៨​ឆ្នាំ ក៏​បាន​ត្រូវ​​បាត់​បង់​ជីវិត​​នៅ​ក្រុង​បា​ហ្គោ​ជិត​ក្រុង​រ៉​ង់​ហ្គូ​ន​។ ចំណែក​នៅ​ក្រុង​ម៉ា​ន់​ដា​ឡៃ​ បុរស​២​នាក់​ក៏​បាន​បាត់​បង់​ជីវិត​ផងដែរ ដោយ​តេ​​គ្រាប់កាំភ្លើង​។ នេះ​បើ​តាម​វេជ្ជ​បណ្ឌិត​ម្នាក់​។

ប្រមុខ​យោធា​ឧត្ដមសេនីយ៍ ​MIN AUNG HLAING បាន​​អះអាង​ថា អាជ្ញាធរ​បាន​ប្រើ​កម្លាំង​តិច​តួច​នៅឡើយ​ប្រឆាំង​បាតុកម្ម​។ តែ​ពេល​នេះ​គេ​រាប់​ឃើញ​ចំនួន​អ្នក​បាត់​បង់​ជីវិត ​ឡើង​ដល់​១៨​នាក់​។ មនុស្ស​ច្រើន​រយ​នាក់​បាន​ត្រូវ​ចាប់ខ្លួន ក្នុង​ក្រុង​រ៉​ង់​ហ្គូ​ន ហើយ​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​INSEIN ​ដែល​ជា​កន្លែង​ធ្លាប់​ឃុំឃាំង​សកម្មជន​ស្និទ្ធ​ប្រជាធិបតេយ្យ​ជា​ច្រើន​នាក់ ដែល​ជាប់​ទោស​​យ៉ាង​យូរ​ក្រោម​របប​ផ្ដា​ត់​ការ​មុន​ៗ​។

Picture

បណ្ដា​អ្នកកាសែត​ក៏​ជា​គោលដៅ​នៃ​ការ​បង្ក្រាប ដោយ​អ្នកកាសែត​ម្នាក់​ត្រូវ​វាយ​ធ្វើបាប​ដោយ​កង​កម្លាំ​ង​ប៉ូលិស ហើយ​ចាប់ខ្លួន​នៅ​ក្រុង ​MYITKYINA​ ភាគ​ខាងជើង​ប្រទេស​។ អ្នកកាសែត​ម្នាក់​ទៀត ​រង​ការ​បាញ់​ដោយ​គ្រាប់​កៅស៊ូ​នៅ​ភាគ​កណ្ដាល​ប្រទេស​។ រួច​កាលពី​ថៃ្ង​ទី​២៧​​កុម្ភៈ អ្នក​កាសែត​យ៉ាងតិច​៣​នាក់​បាន​ត្រូវ​ចាប់ខ្លួន​។

យោង​តាម​អង្គការសិទ្ធិមនុស្ស​ HRW​ ថា មនុស្ស​ជាង​៨៥០​នាក់​បាន​ត្រូវ​ចាប់ខ្លួន​ចាប់តាំងពី​រដ្ឋប្រហារ​មក​។ ការ​ចាប់ខ្លួន​មនុស្ស​ត្រូវ​បាន​បង្កើន​២​ថ្ងៃ​ចុង​ក្រោយ​នេះ ជាមួយ​ការ​ចាប់ខ្លួន​មនុស្ស​ដល់​៤៧៩​នាក់​ នា​ថ្ងៃ​ទី​២៧​កុម្ភៈ​ តែ​មួយ​គត់​។

ការ​បង្ក្រាប​ត្រូវ​បាន​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា ពិសេស​ពី​សំណាក់​សហរដ្ឋអាមេរិក​ និង​សហភាព​អឹ​រ៉ុ​ប ដោយ​ទាមទារ​ឲ្យ​ដោះ​លែង​លោកស្រី​ស៊ូ​ជី​ជា​បន្ទាន់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo