ខេត្តព្រះសីហនុ ៖ នៅអាងទឹកសាបតំបន់ក្បាលឆាយ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ រដ្ឋបាលខេត្តព្រះសីហនុ បានប្រារព្វធ្វើពិធីលែងពូជត្រីរាជចំនួន២០០ក្បាល ចូលទៅក្នុងអាងទឹកតំបន់ទឹកសាបក្បាលឆាយ ស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ឲ្យដឹងថា ការធ្វើពិធីលែងពូជត្រីរាជ ចូលទៅក្នុងអាង ទឹកសាបតំបន់ក្បាលឆាយនេះ គឺធ្វើឡើងដោយមានការជួយឧបត្ថមគាំទ្រពីមន្ត្រី រាជការ តាមបណ្ដា ស្ថាប័នរដ្ឋ និងឯកជន ក្នុងខេត្តព្រះសីហនុ ដើម្បីបង្កើនផលិតពូជត្រី នៅក្នុងបឹងធម្មជាតិ ក្នុងគោលបំណងលើកស្ទួយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងចូលរួមថែរក្សាធនធានជលផល ដើម្បីបង្កើនផលត្រីក្នុងធម្មជាតិឲ្យកើនឡើង សម្រាប់តម្រូវការរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានចាត់ទុកថា ការលែងត្រី ពូជទៅក្នុងបឹងទឹកសាបតំបន់ក្បាលឆាយ នាពេលនេះ គឺជាកម្មវិធីការងារដ៏សំខាន់ ដែលរាជដ្ឋាភិបាលបានកំ ណត់ឡើង សម្រាប់ជំរុញ ឲ្យចលនាការពារមច្ឆាជាតិ ត្រូវបានលើកកម្ពស់ ហើយការលែងត្រីពូជនេះ គឺជាយុទ្ធសាស្ត្រមួយ ប្រើប្រាស់ដើមទុនតិច មានសារៈសំខាន់ក្នុងការថែរក្សាពូជត្រីក្នុងស្រុកមួយចំនួន ឲ្យបានគង់វង្ស សម្រាប់ផ្ដល់ជាចំណីអាហារ ជូនប្រជាពលរដ្ឋ។ ការលែងពូជត្រីរាជថ្ងៃនេះ ក៏ជាវេទិកាផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់មូលដ្ឋាន ក្នុងការជួយថែរក្សាការពារធនធាន ជលផលគង់វង្ស។
ឯកឧត្តម យន្ត មីន បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកនេសាទកុំឲ្យប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដូចជាឧបករណ៍ឆក់ត្រី ស្បៃមុង និងការបូមទឹកយកត្រី ដែលជាប្រការ ប៉ះពាល់ធ្ងន់ធ្ងរដល់ប្រភព ធនធានមច្ឆាជាតិ។ ស្ថិតក្នុងឱកាសប្រកបដោយបរិយាកាសរីករាយ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្ត ព្រះសីហនុ បានលែងពូជត្រីរាជចំនួន២០០ក្បាល ក្នុងន័យបំផុសចលនាទូទៅឲ្យប្រជាពលរដ្ឋ រួមគ្នាទប់ស្កាត់ការបំផ្លាញមច្ឆាជាតិ តាមរយៈការនេសាទខុសច្បាប់ និងបានបំផុសចលនា ចិញ្ចឹមត្រី តាមសហគមន៍ ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋឲ្យមានការវិវត្តន៍កាត់បន្ថយភាពក្រីក្រ៕
សហរដ្ឋអាមេរិក-ជប៉ុន ៖ សារព័ត៌មានជប៉ុនរាយការណ៍កាលពីថ្ងៃទី១៧កុម្ភៈថា នាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូអាបេ ជាអ្នកជ្រើសរើសលោកដូណាល់ត្រាំ សម្រាប់ទទួល...
ខេត្តប៉ៃលិន ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅក្នុងភូមិយ៉ាងគគ្រឹកគគ្រេង ដែលជាហេតុធ្វើឱ្យមានបញ្ហា...
ស្ត្រី គឺមានហានិភ័យខ្ពស់ក្នុងការវិវឌ្ឍនៃជំងឺនេះជាងបុរស ។ ការឆ្លងមេរោគ គឺត្រឹមតែនៅលើប្លោកនោមអាចធ្វើឲ្យមានការឈឺចាប់ និងជាការរំខានយ៉ាងខ្លាំង ។ទោះជា...
ខេត្តព្រះវិហារ ៖ ប្រជាសហគមន៍កសិកម្មចំនួន៨ដែលបានចុះកិច្ចសន្យាដាំដំណាំដំឡូងមីសរីរាង្គលក់ឲ្យក្រុមហ៊ុន អេមរុ រាសយ៍ សប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីពួកគាត់...
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានកាន់រូបថតមួយសន្លឹកដែលអះអាងថា ជាប្រុសស្នេហ៍មកប្តឹងសមត្ថកិច្ចមូលដ្ឋាន ដើម្បីឲ្យជួយអន្តរាគមន៍ក្រោយពីស្គាល់គ្នាតាមរយៈហ្វេ...
រាជធានីភ្នំពេញ ៖ បុរស២នាក់បានក្លែងខ្លួនធ្វើជាសង្ឃ បានចេញដើរបិណ្ឌបាត្រគ្រប់ច្រកល្ហកតាមទីប្រជុំជន និងតាមផ្ទះតាមភូមិនានា ហើយប្រជាពលរដ្ឋតែងនាំគ្នា...
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៨ កម្ភៈ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស ស្ត្រី២នាក់ដែលជាមេខ្លោងឆបោកថយន្តគេចំនួន៤២គ្រឿងទៅបញ្ចាំតាម...
ខេត្តស្វាយរៀង ៖ អគារថ្មីសន្លាងមួយដែលផុសត្រដែតចំកណ្ដាលក្រុងស្វាយរៀង គឺជាអគារសាខាធនាគារជាតិនៃកម្ពុជាខេត្តស្វាយរៀង ហើយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជា...
ខេត្តតាកែវ ៖ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ លោកវរសេនីយ៍ឯក យុគ សារ៉ាត់...
ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា រថយន្តPRUIS ពណ៌.ស គ្មានស្លាកលេខ ធ្វើដំណើរពីក្រុងព្រះសីហនុ ទៅកាន់ស្រុកកំពង់សិលា ខណៈពេលបួងចង្កូតបត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែ...
មាឃបូជាជាបុណ្យថ្នាក់ជាតិដ៏ធំមួយក្នុងចំណោមបុណ្យជាតិដទៃទៀត ដែលបណ្តាប្រទេសក្នុងពិភពលោកអ្នកកាន់ព្រះពុទ្ធសាសនាតែងប្រារព្ធធ្វើមិនដែលខាននៅពេលដល់...
អាល្លឺម៉ង់ ៖ ភ្នាក់ងារសារព័ត៌មាន Channel News Asia បានឲ្យដឹងកាលពីថ្ងៃសៅរ៍ មកថា អ្នកស្រីអធិកាបតីអាល្លឺម៉ង់ Angela Merkel បាននិយាយថា ការដែលសហរដ្ឋអាមេរិកគម្រាមដាក់ពន្ធលើរថយន្ត...
ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿងបុកជាមួយម៉ូតូមួយគ្រឿង បណ្តាល បុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ត្រូវបាន...
ប្រទេសថៃ ៖ យោងតាមសារព័ត៌មាន Bangkok Post បានឲ្យដឹងកាលពីថ្ងៃសៅរ៍ កម្លងមកថា ក្រុមតំណាងអតិថិជនក្នុងប្រទេសថៃបានសន្យាថា នឹងបង្កើតយុទ្ធនាការបង្ខំដល់គណៈកម្មាធិការជាតិ...
រាជធានីភ្នំពេញ ៖ ជនសង្ស័យ៥នាក់បានត្រូវអស់លក្ខណ៍ ខណៈជិះម៉ូតូចំនួន៣គ្រឿងដេញតាមវាយនិងធាក់យុវជន២នាក់ ប៉ុនប៉ងប្លន់យកម៉ូតូ១គ្រឿង ពេលយុវជនរងគ្រោះកំពុង...
ខេត្តសៀមរាប ៖ ឈ្មួញជីកដីលក់ដែលមានរណ្ដៅជ្រៅដល់ក្បាលប្រេតរាប់រយកន្លែងក្នុងខេត្តសៀមរាប និងមានជំរៅដ៏ជ្រៅធំប៉ុនមហាមេឃ បានកំពុងតែប្រព្រឹត្តខុសទៅនឹងច្បាប់...
ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់យកសំណាញ់ទៅបង់ត្រី បណ្តាលឱ្យលង់ទឹកស្ទឹងស្លាប់ បង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ...
រាជធានីភ្នំពេញ ៖ មេធាវីការពារក្តីឲ្យលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិចង់ឃើញលោក សម រង្ស៊ី វិលចូលស្រុកតាមការសន្យា និងភ្នាល់ជាមួយសម្តេចតេជោ ហ៊ុន សែន...
ភ្នំពេញ ថ្ងៃទី 18 កុម្ភះ ឆ្នាំ 2019 ៖ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខពីរក្នុងពិភពលោក បានរៀបចំសន្និសីទសារព័ត៌មានប្រូម៉ូសិន ទិញ Huawei អេ 7 ឈ្នះ Mazda 2 និងកម្មវិធី...
អស្ចារ្យ១៥កើតពេញបូណ៌មីខែមាឃជាថ្ងៃដែលព្រះអង្គប្រជុំសន្និបាតភិក្ខុជាព្រះអរហន្តសាវកទាំងអស់មានតែម្តងគត់ក្នុងជីវិតព្រះពុទ្ធសាសនាដែលចាត់ថាជាថ្ងៃនាំសិរី...