ពលរដ្ឋ​រាប់​ពាន់​នាក់​បាន​នាំ​គ្នា​សម្រុក​ទៅ​បេះ​ផ្លែ​ម្ទេស នៅ​ប្រទេស​វៀតណាម


ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់​មាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង​១,០០០​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​ធ្វើការ​ជា​កម្មករ​បេះ​ផ្លែ​ម្ទេស​នៅ​ប្រទេស​វៀតណាម ចេញ​តាម​ច្រករបៀង​ផ្លូវ​តា​ណេ​ង​ឆ្លងកាត់​តាម​ខាង​មុខ​សាលាក្រុង​បា​វិត ឬ​វៀតណាម​ហៅ​ថា​(​ច្រក​កៃ​ម៉េ​) ស្ថិត​នៅ​ភូមិ​តា​បិ​ប សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង​។ បើ​តាម​សមត្ថកិច្ច​ឈរជើង​ការពារ​នៅ​ច្រករបៀង​ផ្លូវ​តា​ណេ​ង បាន​ប្រាប់​អ្នក​សា​ព័ត៌មាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃ​ៗ​មាន​ប្រជាពលរដ្ឋ​ប្រហែលជា​១,០០០​នាក់​បាន​ធ្វើ​ដំណើរ​ចេញ​តាម​ច្រក​មួយ​នេះ​ទៅ​ធ្វើ​កម្មករ​បេះ​ផ្លែ​ម្ទេស​ឲ្យ​ថៅកែ​វៀតណាម ដែល​ដាំ​ដំណាំ​ម្ទេស​ជាប់​ព្រំប្រទល់​កម្ពុជា​-​វៀតណាម​ដែល​មាន​ចម្ការ​ម្ទេស​រាប់រយ​រាប់​ពាន់​ហិ​កតា​។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា នៅ​ខែមេសា ឆ្នាំ​២០១៧​នេះ​ជា​រៀងរាល់ថ្ងៃ​ម៉ោង​៤​ទាប​ភ្លឺ​ដល់​៦​ព្រឹក គឺ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​មាន​ស្រី​មាន​ប្រុស​ក្មេង​ចាស់​ជិះ​ម៉ូតូឌុប​រាប់រយ​គ្រឿង​ចេញ​ទៅ​ធ្វើការ​កម្មករ​បេះ​ម្ទេស​ដោយ​មាន​កាន់​ធុង​ស្ពេ​ត្រូ​យក​ទៅ​ជាមួយ​ហើយ​ល្ងាច​ម៉ោង​៥​ទៅ​ម៉ោង​៦​ទើប​ត្រលប់​មក​វិញ​។ បើ​តាម​ប្រជាពលរដ្ឋ​ម្នាក់​ជា​អ្នក​ទៅ​បេះ​ម្ទេស​នៅ​វៀតណាម​បាន​ប្រាប់​អ្នក​សា​ព័ត៌មាន​យើង​ឲ្យ​ដឹង​ថា ពួក​គាត់​ទំនេរ​ពី​ការងារ​ធ្វើស្រែ​ចម្ការ និង​អ្នកខ្លះ​ទៀត​ទំនេរ​ពី​ការងារ​រោងចក្រ​បាន​នាំ​គ្នា​ទៅ​ធ្វើ​កម្មករ​បេះ​ម្ទេស​ឲ្យ​វៀតណាម​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ពួក​គាត់​ទៅ​បេះ​ផ្លែ​ម្ទេស​ឲ្យ​ថៅកែ​វៀតណាម​នោះ​គឺ អា​ចរក​កម្រៃ​បាន​គួរសម​ដែរ ដោយ​ម្ចាស់​ចម្ការ ឬ​ថៅកែ​ផ្តល់​ការងារ​បេះ​ផ្លែ​ម្ទេស​ក្នុង​ចម្ការ​គឺ​គិត​ឲ្យ​១​គីឡូ​៥០០០​ដុ​ង ស្មើនឹង​៨០០​រៀល​។ ហើយ​ក្នុង​មួយ​ថ្ងៃ​ពួក​គាត់​អាច​បេះ​ផ្លែ​ម្ទេស​បាន​ចាប់ពី​៥០​ទៅ​៧០​គីឡូ ហើយ​មាន​ក្រុម​គ្រួសារ​ច្រើន​ចាប់​៣​ទៅ​៤​នាក់​ពួក​គាត់​អាច​រក​ប្រាក់​បាន​ក្នុង​មួយ​ថ្ងៃ​២០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ដូច្នេះ​ហើយ​ទើប​ពួក​គាត់​នាំ​ប្រពន្ធ​កូន​ជិះ​ម៉ូតូ​ពី​ឆ្ងាយ​មក​ធ្វើ​កម្មករ​បេះ​ផ្លែ​ម្ទេស​ឲ្យ​ថៅកែ​វៀតណាម​។

ប្រភព​ខាងលើ​បាន​បន្ថែម​ទៀត​ថា ការងារ​បេះ​ផ្លែ​ម្ទេស​វា​មិនយូរ​អង្វែង​នោះ​ទេ គឺ​មាន​រយៈពេល​តែ​កន្លះ​ខែ ទៅ​១​ខែ​ប៉ុណ្ណោះ​គឺ​អស់ហើយ (​បេះ​ពី​ដើម​ខែមេសា ដល់​ខែ ឧសភា ២០១៧)​។ បើ​នៅផ្ទះ​ទំនេ​អត់​ប្រយោជន៍ ម្យ៉ាង​នៅ​ថ្ងៃអាទិត្យ គឺ​កូន​ឈប់​រៀន និង​កូន​ប្រពន្ធ​សម្រាក​ពី​ការងារ​រោងចក្រ ក៏​ឆ្លៀត​នាំ​គ្នា​រក​ប្រាក់​សម្រាប់​ចាយ​ពេល​បុណ្យចូលឆ្នាំ​។ ហើយ​ប្រជាពលរដ្ឋ​ចេញ​ទៅ​ធ្វើ​កម្មករ​បេះ​ម្ទេស​នេះ​គឺ​មក​ពី​ស្រុក​ស្វាយ​ទាប ស្រុក​រំដួល ស្រុក​ច​ន្ទ្រា និង​ក្រុង​បា​វិត​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ