បាតុភូត​ចម្លែក​គល់ឈើ​ដួល​ហើយ​ឈរ​វិញ​(​មាន​វី​ដេ​អូ​)


ខេត្តតាកែវ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​កាលពី​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​រកា​ពក ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី ខេត្តតាកែវ មាន​ករណី​ដើមឈើ​មួយ​ដើម​បាន​ដួល​រលំ​ដោយសារ​ខ្យល់​កន្ដ្រាក់ ស្រាប់តែ​ពេល​នេះ​គល់ឈើ​មួយ​នេះ​អាច​ងើបឈរ​ឡើង​វិញ​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ពី​ទី​ជិត​ទី​ឆ្ងាយ​ផ្អើល​មក​មើល​ហើយ​អុជ​ធូប​សុំ​លាភ​សុំ​ជ័យ​ភ្លូកទឹកភ្លូកដី ។


លោក ឃាន វ៉​ន អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​ដែល​ជា​ម្ចាស់​កម្ម​សិទ្ធ​គល់ឈើ​នោះ​បាន​រៀបរាប់​ប្រាប់​ថា​ដើមឈើ​១​ដើម​នេះ​មានឈ្មោះ​ដើម «​ឈ្នួល​» ទំហំ​៣​ទៅ​៤​ឮ​ឱប ប្រវែង​២៥​ម៉ែត្រ ហើយ​មាន​អាយុ​៧០​ឆ្នាំ​មក​ហើយ ទើបតែ​បាន​ដួល​អំឡុង​ខែវិច្ឆិការ ឆ្នាំ​២០១៦ បើ​គិត​ទៅ​វា​៧​ទៅ​៨​ខែ​មក​ហើយ តែ​ការ​ដួល​នេះ​ដោយសារ​ខ្យល់​កន្ដ្រាក់​ភ្លៀង​បោកបក់​ទើប​រលំ ហើយ​រលើង​គល់​បាស់​ធ្យូង​ទៅ​លើ​ស្រែ​របស់​គេ​រួច​គាត់​ក៏​បាន​ឲ្យ​គេ​អារកាត់​ជា​កង់​ៗ​រមៀល​ដើម​ដាក់​លើ​ទួល​រួច​គល់​នេះ​នៅ​ដួល​ដដែល ។

លោក​បាន​បន្ត​ទៀត​ថា ស្រាប់​ព្រឹក​មិ​ញ​នេះ​គាត់​បាន​យក​គោ​មក​ចង ស្រាបតែ​ឃើញ​ងើបឈរ​ឡើង​ដូច​ដើម ទើប​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​រហូត​លេចឮ​ដល់​អ្នក​ជិត​ឆ្ងាយ​មក​បួងសួង​អុច​ធូប​សុំ​លាភ​សុំ​ជ័យ និង​ទឹកមន្ដ​ប្រោះ​ព្រហ្ម​ទៅ​លើ​ខ្លួនប្រាណ​ជា​ច្រើន​នាក់​យ៉ាង​កុះករ​បែប​នេះ​ទៅ ។


បើ​យោង​តាម​សម្ដី​របស់​សមត្ថកិច្ច និង​អ​ជ្ញា​ធរ​ស្រុក​បាទី​បាន​អះអាង​ថា វា​មិនមែន​ជា​អ​ភូ​ថ​ហេតុ​អ្វី​ចម្លែក​ទេ គឺ​វា​មាន​ភ្លៀង​ដក់​ក្នុង​ស្រែ​ឬ​ម្ខាង​ធ្ងន់​វា​ទាញ​មក​វិញ​ទៅ ឬ​ក៏​ឬ​ស​កែវ​របស់​វា​រស់​ឡើង​វិញ​ក៏​ថា​បាន រួច​ម្ចាស់​ឈើ​នេះ​ចេះ​តែ​ផ្អើល​ឆោឡោ​ដើម្បី​ឆ្លៀត​ឪ​កាស​នេះ​យក​ធ្វើ​អាជីវកម្ម​ព្រោះ​អ្នក​ភូមិ​អ្នកស្រុក​គេ​មក​មើល​ហើយ​គេ​បួងសួង​ដាក់​លុយ​បាន​ចំណូល​ទៀត​ផង ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ