នារីរូបស្រស់​កើតមក​អត់​មាន​​ប្រដាប់​​ភេទ


ហ្ស​ក​ហ្ស៊ី​ ៖ ក្តី​ស្រមៃ​របស់​ស្ត្រី​ភាគច្រើន គឺ​ចង់បាន​គ្រួសារ​ពេញលេញ​មួយ​សម្រាប់​ខ្លួនឯង ពោល​គឺ​គ្រួសារ ដែល​មាន​ប្តី​ល្អ​ម្នាក់​ និង​កូន​ៗ​ ។ តែ​ចំពោះប្តី​ប្រពន្ធ​ខ្លះ​ មិន​អាច​សម្រេច​បំណង​មានកូនដោយ​ខ្លួនឯង​នោះ​ទេ​ ។

តាម​ប្រភព​ព័ត៌មានថា មាន​ស្ត្រី​អាយុ​២៣​ឆ្នាំ​ម្នាក់ ឈ្មោះ Devan Merck បាន​កើតមក​ ដោយ​មិន​មាន​ប្រដាប់​បន្ត​ភេទនោះទេ  ដែល​​ធ្វើ​ឱ្យ​​សុបិន្ត ដែលចង់​មានកូន​របស់​នាង​និង​ប្តី​ មិន​អាចទៅរួចឡើយ ។ នាង​មិន​មាន​ សូ​ម្បី​តែ​រន្ធ​យោនី ស្បូន​​គ្រប់លក្ខណៈ និងក.​ស្បូន តាំងពី​នាង​មាន​អាយុ​១២​ឆ្នាំ​ ។

នាង​ប្រាប់​ថា កាល​នោះ នាង​ត្រូវ​បាន​ប្រុស​ៗ​​ធ្វើបាបបង្អាប់​ថា ​នាង​ជា​ប្រុស​។ មិត្ត​ប្រុស​រូប​ណា​ក៏​ដោយ ក៏​រត់​ចោល​នាង​ដែរ ពេល​ដឹង​ថា​ នាង​មិន​មាន​ប្រដាប់​ភេទ មិន​​អាច​រួម​ភេទ​បាន​ ។ ស្ថានភាព​ជំងឺ​របស់នាង​ Devan គឺជាប្រភេទជំងឺ​​ម្យ៉ាង ​ហៅ​ថា Mayer-Rokitansky-Küster-Hauser ដែល​ធ្វើ​ឱ្យ​​នាង​មិន​មាន​ស្បូន និងរន្ធ​យោនី​ ។

ពេល​នាង​មាន​អាយុ១៦​ឆ្នាំ នាង​បាន​ទទួល​ការ​វះកាត់បង្កើត​រន្ធ​យោនី ដើម្បី​ឱ្យ​​នាង​អាច​រួម​ភេទ​បាន ​។ នៅ​រាល់​ថ្ងៃនេះ នាង​និង​ប្តី​​ Trent សង្ឃឹមថា នឹង​អាច​មានកូន​បាន ក្រោយ​ពេល​វះកាត់​ ។ នាង​ Devan ទើបតែ​ដឹង​ថា នាង​មាន​អូវែរ​ដូច​គេ​ដូច​ឯង​ដែរ ។ ទោះបីជា​នាង​មានជំងឺ​នេះ​ក៏​ដោយ ប៉ុន្តែ​​ប្តី​នាង​​សង្ឃឹមថា នឹង​អាច​មាន​​​កូន​បាន​​ទៅ​ថ្ងៃ​អនាគត​ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ