ថ្មី​ទៀត​ហើយ​! ការ​តាំង​បង្ហាញ​រថយន្ត Nissan នៅ​ផ្សារ​ទំនើប AEON Mall នា​ចុង​ស​ប្តា​ហ៍​នេះ


រាជធានី​ភ្នំពេញ ៖ តើ​លោក​អ្នក​ចង់​ដឹង​ទេ​ថា មាន​អ្វី​កាន់តែ​អស្ចារ្យ​ពី​ការ​តាំង​បង្ហាញ​រថយន្ត Nissan តាម​ដងផ្លូវ? ដើម្បី​ចូល​រូ​ម​អបរ​សាទរ​ព្រះរាជ​ពិធីបុណ្យ​បុណ្យ​ទូក ប្រពៃណី​​​ជាតិ​នេះ ដែល​ទើបតែ​បញ្ចប់​ទៅ​ថ្មី​ៗ​នេះ ការ​តាំង​បង្ហាញ​រថយន្ត​តាម​ដងផ្លូវ​របស់ New Nissan NAVARA Premium នឹង​រៀបចំ​ឡើង​រយៈពេល ៣ ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី ១០ ដល់​ថ្ងៃ​ទី ១២ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ នៅ​ផ្សារ​ទំនើប AEON Mall ។

ដូច្នេះ​សូម​អញ្ជើញ​អតិថិជន​មក​ចូលរួម​ និង​ទទួលយក​នូវ​បទ​ពិសោធន៍​ថ្មី​ៗ ស្តង់ដា​ថ្មី​ៗ​នៅ​ក្នុង​ពិភព​រថយន្ត​ដែល​មាន​រូបរាង​ទាន់សម័យ បរិក្ខារ​ទំនើប​កម្រិត​ខ្ពស់ ព្រមទាំង​បំពាក់​​ដោយ​ប្រព័ន្ធ​បំ​លាស់​ទី​ដ៏​ឆ្លាត​វៃ​នៃ​រថយន្ត Nissan NAVARA នៅ​ទីតាំង​បង្ហាញ​តាម​​ដងផ្លូវ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ផ្សារ​ទំនើប AEON Mall នា​ចុង​ស​ប្តា​ហ៍​នេះ ចាប់ពី​ម៉ោង ១០ ព្រឹក​រហូត​ដល់​ម៉ោង ១០ យប់​។

កាន់តែ​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត អតិថិជន​ដែល​ចង់​ជាវ​រថយន្ត New Nissan NAVARA Premium គឺ​លោក​អ្នក​គ្រាន់តែ​ធ្វើការ​បង់ថ្លៃ​ដំបូង​នូវ​ចំនួន​ទឹកប្រាក់​ត្រឹមតែ ៦.០០០ ដុល្លារ​​សហរដ្ឋអាមេរិក ហើយ​អតិថិជន​ក៏​អាច​ទទួល​បាន​កម្ចី​យ៉ាង​ឆាប់រហ័ស ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​រថយន្ត Nissan ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា សូម​បើក​មើល​វេ​ប​សាយ ៖ www.nissan.com.kh/
ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ Nissan Cambodia គឺ fb.com/CambodiaNissan/ ​។

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ