ថៅកែ​ដី​មុខ​មិន​ស្តើង​…


តាម​ការ​កត់សម្គាល់​ជា​ទូទៅ​…​ដី​នៅ​ទីណា​ក៏​ដោយ​…​ឱ្យ​តែ​មានឈ្មោះ​ក្រុមហ៊ុន​ផា​ន​អ៊ី​ម៉ិ​ច​គ្រប់គ្រង​…​ឱ្យ​តែមានឈ្មោះ​ថា​ ជា​ដី​ក្រុមហ៊ុន​ផា​ន​អ៊ី​ម៉ិ​ច​…​ឱ្យ​តែ​មានឈ្មោះ​ថា ​ដី​យាយ​ផា​ន ភាគច្រើន​មាន​បញ្ហា​ដូច​បាយ​ពុះ​…​។

បញ្ហា​ដី​ដែល​មាន​ជាមួយ​យាយ​ផា​ន​…​ដោះស្រាយ​មិន​ងាយ​ចេញ​ភ្លាម​ៗ​ទេ​…​ម្ចាស់​ថ្លៃ​អើយ ស្អិត​ដូច​កាវ​វិទ្យាសាស្ត្រ​…​។ ជួនកាល​ប្រើ​ពាក្យ​ថា ដោះស្រាយ​…​ប្រើ​ពាក្យ​ថា ស្អែក​ៗ…​ប៉ុន្តែ​ម្ចាស់​ថ្លៃ ម្ចាស់​ថោក​ !អើយ​…​រាប់​ឆ្នាំ​នៅ​ដដែល​…​កុំ​សូវ​ជឿ​ពេក !

ដី​ទំនាស់​ធំ​នៅ​ស្រុក​លើក​ដែក​…​ស្រុក​កៀនស្វាយ​…​ស្រុក​ពញាឮ​…​ខណ្ឌ​ច្បារ​អំពៅ​…​អើយ​រាប់​មិន​អស់​ទេ​…​សុទ្ធតែ​ពាំត្រណោត​ទាំងអស់​… ហេ ! ហេ !

មិន​ថា​គ្នា​គេ គ្នា​យើង​ទេ​…​ថៅកែស្រី​…​ថៅកែ​ដី​យាយ​ផា​ន​…​ស៊ីមិនមើល​មុខ​ទេ​…​មុខ​នៅ​ពីមុខ​មែន​…បើ ទាញ​ដាក់​មក​ក្រោយ​…​ទើប​ទំនង​ជាង ។

ទៅ​ទីណា​ក៏​ដោយ​…​មហាជន​ដែល​ពាក់ព័ន្ធ​…​តែងតែ​សំណូមពរ​សុំ​ឱ្យ​ថៅកែ​ដី​យាយ​ផា​ន​…​មេត្តា​ដោះស្រាយ​ឱ្យ​ដាច់​មួយ​កន្លែង​ៗ​ផង​…​កុំ​ទុក​ឱ្យ​វ័ណ្ឌក​គ្រប់កន្លែង​ពេក​…​អាណិត​មុខមាត់​ថ្នាក់លើ​ៗ​ ដែល​ដើរ​ជាមួយ​ផង​…​គេ​ខ្មាស​មុខ​ជួស​…​។ យូរ​ពេក​ទៅ​គេ​ថា ម្ចាស់​ដី​…​អ្នក​មានអី​មុខ​ក្រាស់​ម្ល៉េះ ?
ប្រភព៖ អា​ឡេវ

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិយាយថ្ងៃនេះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ