តំណាង​ពលរដ្ឋ​39​គ្រួសារ​សូម​អភិបាលខេត្ត​ជួយ​អន្តរាគមន៍​បញ្ហា​អត់​ទឹក​បញ្ចូល​ស្រែ


ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​សុំ​ឲ្យ​លោក​អភិបាលខេត្ត និង​សម្តេច​តេ​ជោ ហ៊ុន សែន មេត្តា​ជួយ​អន្តរាគមន៍​ដល់​ពួក​គាត់​ចំពោះ​បញ្ហា​អត់​ទឹក​បូម​បញ្ចូល​ស្រែ ខណៈ​លោក​ថៅកែ​២​នាក់​បាន​ជីក​ប្រឡាយ​ធ្វើ​អាជីវកម្ម តែ​មិន​ព្រម​លក់​ទឹក​ឱ្យ​ពួក​គាត់​ជា​អ្នក​នៅ​ក្បែរ​ខាង​បូម​បញ្ចូល​ស្រែ​ទេ ។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នកស្រុក​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៥ មក​រា ប្រាប់​កោះសន្តិភាព​ថា ពួក​គាត់​ជា​ប្រជាពលរដ្ឋ​ចំនួន​ជិត​៤០​គ្រួសារ ក្នុង​នោះ​មក​ពី​ភូមិ​ប្រាសាទ​១១​គ្រួសារ និង​មក​ពី​ភូមិ​តាំងក្រសាំង ឃុំ​តាំងក្រសាំង ស្រុក​ស​ន្ទុ​ក​២៨​គ្រួសារ សរុប​មាន​ចំនួន​៣៩​គ្រួសារ បាន​លក់​ដី​នៅ​ចំណុច​បឹង​ប្រវឹក ឃុំ​ព្នៅ ស្រុក​ស​ន្ទុ​ក​របស់​ពួក​គាត់​ដែល​ធ្លាប់​អាស្រ័យ​​ផល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​ឲ្យ​ទៅ លោក ជា រ៉ា​វី តាំងពី​ឆ្នាំ​២០០៨​មក​ម្ល៉េះ ។ ហើយ​ដី​ដែល​ពួក​គាត់​លក់​ឲ្យ​លោក ជា រ៉ា​វី នេះ​ដោយសារ​តែ​លោក​មិន​ទាន់​បាន​ធ្វើស្រែ​ក៏​ត្រូវ​បាន​ខាង​លោក ថេ​ង ថា​ម​រ័​ត្ន និង​លោក ហូ តុង​ហោ បាន​យក​ដី​នោះ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​រួច​ជួល​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ធ្វើស្រែ​ដោយ​តម្លៃ​ខ្ពស់ ។ ឃើញ​ដូច្នោះ​ពួក​គាត់​ក៏​នាំ​គ្នា​ទៅ​សុំ​ដី​ពី​លោក ជា រ៉ា​វី វិញ​ខ្លះ​ដើម្បី​អាស្រ័យ​ផល ហើយ​លោក​ជា រ៉ា​វី មានចិត្ត​អាណិត​ក៏​បាន​ប្រគល់​ដី​ឲ្យ​វិញ​ខ្លះ​ក្នុង​១​គ្រួសារ​ចំនួន​២​ហិ​កតា​ដែល​មាន​៣៩​គ្រួសារ ។ ពួក​គាត់​ត្រេកអរ​ណាស់ តែ​ដល់​ពេល​ពួក​គាត់​នាំ​គ្នា​ទៅ​ធ្វើស្រែ​លើ​ដី​នោះ​ក៏​មាន​បញ្ហា​ជាមួយ​លោក ថេ​ង ថា​ម​រ័​ត្ន និង​លោក ហូ តុង​ហោ ដោយ​ពួក​គេ​ជីក​ប្រឡាយ​ទឹក​ទាំងថ្ងៃទាំងយប់​ដើម្បី​បាន​ទឹក​យក​មក​ចែកចាយ​លក់​ឲ្យ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​។  ចំណែកឯ​ពួក​គាត់​ទាំង​៣៩​គ្រួ​សារបាន​ស្នើ​សុំ​កាយ​ប្រឡាយ​ដែរ តែ​ខាង​ស្រុក និង​ខេត្ត មិន​ទាន់​អនុញ្ញាត​ឲ្យ លុះ​ពេល​ពួក​គាត់​ធ្វើស្រែ​ត្រូវ​បាន​ខាង​លោក ថេ​ង ថា​ម​រ័​ត្ន និង​លោក ហូ តុង​ហោ បិទ​ទឹក​មិន​លក់​ឲ្យ​ប្រើប្រាស់​ឡើយ ។ ឥឡូវ​នេះ​​ស្រូវ​ស្រែ​របស់​ពួក​គាត់​ត្រូវ​ប្រឈម​នឹង​ការ​អត់​ទឹក និង​កំពុង​តែ​ងាប់​ជា​បណ្តើរ​ៗ​ហើយ ។

ដោយសារ​តែ​មាន​បាតុភាព​បែប​នេះ​ទើប​ពួក​គាត់​បាន​សំណូមពរ​ដល់​លោក​អភិបាលខេត្ត និង​សម្តេច​តេ​ជោ ហ៊ុន សែន សូម​មេត្តា​ជួយ​អន្តរាគមន៍​ដើម្បី​ស្រោចស្រង់​ស្រូវ​ដែល​ស្វិត​ក្រៀម​ក្នុង​ស្រែ បើ​មិន​ដូច្នោះ​ទេ​យ៉ាង​យូរ​១​ស​ប្តា​ហ៍​ទៀត​ស្រូវ​របស់​ពួក​គាត់​ចំនួន​៧៥​ហិ​កតា​នឹង​ត្រូវ​ងាប់​អស់ហើយ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ