ដល់​ម្ល៉ឹង! កូរ៉េ​ខាងជើង​ ភ័យ​ខ្លាច​ហុយ​ដី​ពី​ចិន ធ្វើ​ឱ្យ​ឆ្លង​កូ​វី​ដ​(វីដេអូ)


កូរ៉េ​ខាងជើង​ ៖ ​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា ប្រទេស​កូរ៉េ​ខាងជើង​បាន​ព្រមាន​ពល​រដ្ឋ​របស់​ខ្លួន​ឱ្យ​ស្នាក់​នៅ​ក្នុងផ្ទះ ដោយ​និយាយ​ថា ​ការ​ហើរ​ធូលី​ពណ៌​លឿង​ ពី​ប្រទេស​ចិន ដែល​​មាន​លក្ខណៈ​ជា​រដូវ​កាល អាច​នាំ​យក​មក​នូវ​ជំងឺ​​កូ​វី​ដ​១៩ ម​កតាម​។

កាសែត​ផ្លូវការ​របស់​គណបក្ស​កូរ៉េ​ខាងជើង Rodong Sinmun បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​​ថា​៖ «​ដោយសារ​ការ​ឆ្លង​វីរុស​ថ្មី​នេះ ​បាន​រីក​រាលដាល​ពាសពេញ​ពិភពលោក យើង​ត្រូវ​តែ​ធ្វើការ​ដោះស្រាយ​ជាមួយនឹង​ធូលី​លឿង​នេះ​ឱ្យ​បាន​ម៉ត់ចត់​»។​

North Korea warns desert dust from China could spread Covid-19 - NWS100

គេ​បាន​អះអាង​ថា វីរុស​ដែល​បង្ក​ឱ្យទៅ​ជា​កូ​វី​ដ​អាច​រាលដាល​មក​កូរ៉េ​ខាងជើង​តាម​រយៈ​ដីខ្សាច់​ពី​វាល Gobi ដែល​ស្ថិត​នៅ​ចម្ងាយ ១,៩០០​គីឡូម៉ែត្រ​។ គេ​នៅ​តែ​អនុវត្ត​ការ​រក្សា​គម្លាត​សុវត្ថិភាព​ចម្ងាយ​២​ម៉ែត្រ​ពី​គ្នា ដើម្បី​ការពារ​ការ​ឆ្លង​។

North Korea's 'bizarre' Covid warning about dust from China

កាសែត​កូរ៉េ​ខាងជើង​បាន​និយាយ​ថា ពលរដ្ឋ​គួរតែ​ចៀសវាង​ពី​សកម្មភាព​ខាងក្រៅ​ហើយ​ត្រូវធ្វើ​តាម​គោលការណ៍​ណែនាំ​ការពារ​ដូច​ជា​ពាក់​ម៉ាស​ពេល​ពួក​គេ​ចេញ​ទៅ​ខាងក្រៅ​។ កូរ៉េ​ខាងជើង​មិន​បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​វីរុស​នេះ​ទេ​។

ទីក្រុង​ព្យុ​ង​យ៉ាង បាន​ដាក់​ការ​ត្រួតពិនិត្យ​តាម​​ព្រំដែន​យ៉ាង​តឹង​រឹង និង​វិធានការ​ដាច់ខាត​ដើម្បី​ការពារ​ការ​ផ្ទុះ​ឡើង​។ ក្រុម​អ្នកវិភាគ​និយាយ​ថា ការ​ផ្ទុះ​ឡើង​មួយ​អាច​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ប្រទេស​ដែល​មាន​ភាព​ឯកោ​ខាង​សេដ្ឋកិច្ច​និង​នយោ​បាយ​មួយ​នេះ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ