ចំការ​ទុរេន​នៅ​ស្រុក​សំឡូត​ជា​តំបន់​ថ្មី​បន្ថែម​សំរាប់​ដំណាំ​នេះ​


ខេត្ត​បាត់​ដំបង​ ៖ រយៈពេល២ឬ៣ឆ្នាំកន្លង​មកនេះភោគផលទុរេន សាវម៉ាវរបស់កម្ពុជា កំពុងងើបឡើងវិញតាមតំបន់។ ប្រភេទដី​ដែល​អាចដាំដំណាំនេះបានដូចជានៅខេត្តកំពត កោះ​កុង​កំពង់​សោម និងកំពង់ចាមជាដើម។  ដោយ​ឡែកប៉ែក​ពាយ័ព្យប្រទេសមានខេត្ត​បាត់ដំបង​និងប៉ៃលិន។
នៅ​ស្រុកសំឡូតខេត្ត​បាត់​ដំបង​ប្រជា​ជន​ដែល​ធ្លាប់រស់នៅតាំងពីសម័យ​មានសង្រ្គាមមក​ ពេល​នេះបានកែប្រែជីវភាពនៃការរស់នៅពីការងារលី ដែកលក់ជីវិតមកលីចបកាំបិតពូថៅបង្កបង្កើតផលវិញបន្ទាប់ពីមានការបង្រួបបង្រួមជាតិ និង​មាន​សុខសន្តិភាពពេញលេញរួច​មក​ ។​ គ្រួសារមួយ​សល់មនុស្សតែ៤នាក់ប៉ុណ្ណោះកំពុងញាប់ដៃញាប់ ជើងក្នុងចំការទុរេនមួយដែលមានទទឹងក្បាលដី ៧០ម៉ែត្រ និងបណ្តោយ១០០០ម៉ែត្រមានដើម​ទុរេន៧០០ដើម កំពុងចេញផ្លែ បន្ទាប់ពី​ពួក​គាត់​ខិតខំថែរក្សា១០ឆ្នាំ កន្លងមក ។

លោកអេង ហួត អាយុ៦១ឆ្នាំនិង​ប្រពន្ធ​ឈ្មោះផៃ យន អាយុ៥៨ឆ្នាំមានកូន៤នាក់តែមាន​ប្តីនិង​ប្រពន្ធបែកទៅនៅផ្សេងអស់សល់តែ​កូន​ប្រុសម្នាក់និងក្មួយប្រុសម្នាក់ជួយធ្វើការងារក្នុងចំការរៀងរាល់ថ្ងៃ ហើយគាត់បានប្រាប់ថា ខ្ញុំដាំ ដើមទុរេននេះតាំងពីឆ្នាំ២០០១មកម្ល៉េះដោយមើល ឃើញគោលនយោបាយរបស់រាជរដ្ឋាភិបាលរៀប ចំឲ្យប្រជាជនមានកម្មសិទ្ធិដីធ្លីធ្វើស្រែចំការទើប កាប់ឆ្ការដីទាំងនេះដាំដំណាំមិនឲ្យមានសល់ដីកម្ម សិទ្ធិរបស់គាត់ឡើយ ហើយដើមទុនផ្ទាល់ខ្លួន ប្រមូលបានប្រមាន២សែនបាតមកដាំទុរេនទាំង អស់ ហើយថែទាំរយៈពេល៦ឆ្នាំទើបចេញផ្លែ តែ មិនទាន់យកជាការបានឡើយដល់ឆ្នាំទី៧ទើបអាច លក់បានខ្លះ។ លុយលក់បាននោះគ្មានសល់អ្វី ឡើយព្រោះត្រូវចំណាយទៅវិញក្នុងការថែទាំដើម ទុរេនកុំឲ្យវាអន់ពីមួយឆ្នាំទៅមួយឆ្នាំដោយប្រើតែ ជីធម្មជាតិពិតៗដែលប្រមូលទិញពីតំបន់ផ្សេងៗមកនិងរៀបចំប្រព័ន្ធទឹក ធ្វើដីសំអាតក្នុងចំការឲ្យ
កាន់តែមានភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

អ្នកស្រីផៃ យន ជាប្រពន្ធបញ្ជាក់ថាឆ្នាំនេះ​ខ្ញុំ​ត្រូវកាត់សងធនាគារឲ្យអស់ព្រោះនៅជំពាក់ ប្រមាណ១៣.០០០ដុល្លាទៀតក្នុងការយកលុយ​មកថែទាំ ចំការនេះកុំឲ្យវាបាត់បង់ទៅវិញ ព្រោះ​វាទើបតែហុចផលមកបាន៣ឆ្នាំនេះ។ ការសំរេច​ចិត្តដាំទុរេននេះព្រោះ តែប្តីរបស់គាត់ធ្លាប់មាន​បទពិសោធន៍នៅ​ក្នុង​ខេត្ត​កំពតតាំងពីនៅក្មេងៗជាមួយឪពុករបស់គាត់ ។

លោកអេង ហួត ម្ចាស់ចំការបន្តទៀតថាខ្ញុំ​ស្គាល់ប្រភេទដី ហើយកាលពីសម័យតស៊ូខ្ញុំធ្លាប់ ឈរជើងនៅទីនេះបានជួបប្រទះដើមទុរេនទំហំ២ អោបមនុស្សនៅតំបន់នេះ តែឥឡូវមិនដឹងជាគេ កាប់ពីកាលណាទេទើបខិតខំព្យាយាមផ្សព្វផ្សាយ ដល់បងប្អូនដែលរស់នៅទីនេះរៀបចំតំបន់នេះដាំ ទុរេន សាវម៉ាវ និងដំណាំផ្សេងៗទៀតដោយ​មិន​បាច់ប្រើជីគីមីឡើយ ហើយកំពុងតែទទួលផលល្អ ពីមួយឆ្នាំទៅមួយឆ្នាំ។ ទុរេនស្រុកសំឡូតដូចគ្នាតែ​តំបន់ស្រុកសំឡូតចាស់ មានរសជាតិជាងស្រុក​សំឡូតថ្មីព្រោះឥឡូវស្រុកសំឡូតមានការអភិវឌ្ឍ តំបន់រដ្ឋបាលកាន់តែមានទំហំធំឡើងៗ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ