ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយស្ថាបនាផ្លូវ៣៨ខ្សែក្រុងសៀមរាប ក្លាយជាក្រុងទំនើប​លើសក្តានុពលបុរាណនិងធម្មជាតិ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ការស្ថាបនាផ្លូវ៣៨ខ្សែ ដែលបានសម្ពោធបើកការដ្ឋានសាងសង់នាព្រឹកថ្ងៃទី៣០វិច្ឆិកា​នេះ សរុបមានប្រវែង១០៨,៧៤ គីឡូម៉ែត្រ គ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ១៤០លានដុល្លារអាមេរិក  និងថវិកាប្រមាណជាង ៩លានដុល្លារអាមេរិកទៀត  សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង…

ខេត្តសៀមរាប ៖ ការស្ថាបនាផ្លូវ៣៨ខ្សែ ដែលបានសម្ពោធបើកការដ្ឋានសាងសង់នាព្រឹកថ្ងៃទី៣០វិច្ឆិកា​នេះ សរុបមានប្រវែង១០៨,៧៤ គីឡូម៉ែត្រ គ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ១៤០លានដុល្លារអាមេរិក  និងថវិកាប្រមាណជាង ៩លានដុល្លារអាមេរិកទៀត  សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅ ក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ។ គម្រោងសាងសង់នេះ ប្រើប្រាស់រយៈពេល ១៣ខែ ដែលអាចនឹង បញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១ ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងអញ្ជើញបើកការដ្ឋានសាងសង់នោះបានមានប្រសាសន៍ថា បើសិនកូវីដ១៩ បញ្ចប់នៅឆ្នាំ២០២២ ឬមានការថមថយទៅវិញ សម្តេចនឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅសៀមរាបឡើងវីញ។ សម្ដេច បានមានប្រសាសន៍ថា គម្រោងសាងសង់ខ្សែ ផ្លូវទាំង៣៨ខ្សែនេះ បាន និងកំពុងប្រែក្លាយជាទីក្រុងទំនើប និងទេសចរណ៍ដ៏មានសក្តានុពល ជាតំបន់ ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោលដៅទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ លើកកម្ពស់សោ ភ័ណភាពក្រុងសៀមរាបឱ្យស័ក្កិសមជាទីក្រុងទេសចរណ៍។

តាមរយៈការសង់សង់ផ្លូវទាង៣៨ខ្សែរនោះ រួមនឹងការកែលម្អរហេដ្ឋារចនាសម្ព័ន្ធ តាមដងស្ទឹងទីក្រុងសៀមរាប ផងនោះ ទឹកដីអង្គរ បាននិងកំពុងប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ ដ៏មានសក្តានុពល។ រដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ ជាគោល ដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ដែលមានសក្តានុពលសេដ្ឋកិច្ច សម្បូរបែប និងអាច ទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិរាប់លាននាក់ ចូលមកទស្សនា ក្នុងមួយឆ្នាំៗ លើកលែងតែក្នុង អំឡុងពេលនៃការរីករាលនៃវីរុសកូវីដ-១៩ ជាសកលទូទាំងពិភពលោកនាពេលបច្ចុប្បន្នតែប៉ុណ្ណោះ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងធារណការនិងដឹកជញ្ជួន បានគួសបញ្ជាក់ថាគម្រោងនេះដើរតួនាទីជាហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា តភ្ជាប់ទីប្រជុំជន ទៅជាយក្រុង និងតភ្ជាប់ទៅ កាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុង ទីក្រុង ជំរុញកំណើនដឹកជញ្ជូន ទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ រួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិនៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

លោករដ្ឋមន្រ្តីនិយាយបន្ថែមថា “ទាំងអស់នេះ គឺជាការគិតគូរគ្រប់ជ្រុងជ្រោយរបស់ប្រមុខរាជរដ្ឋាភិបាលយើង ក្នុងការលើកស្ទួយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកសៀមរាប ឱ្យកាន់តែល្អប្រសើរឡើង ក៏ដូចជាលើកមុខមាត់ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែល្បីល្បាញលើឆាកអន្តរជាតិបន្ថែមទៀតផងដែរ”។

ក្រោយបញ្ចប់ការសាងសង់គម្រោងនេះ វានឹងដើរតួជាហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នា តភ្ជាប់ទីប្រជុំ ជនទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា សំដៅកាត់ បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ជំរុញកំណើនដឹកជញ្ជូន ទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវ ទេសចរជាតិ-អន្តរជាតិ ដែលជាការរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន លើកស្ទួយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកសៀមរាប ឱ្យកាន់តែល្អប្រសើរឡើង ក៏ដូចជាលើកមុខមាត់ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែល្បីល្បាញលើឆាកអន្តរជាតិផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ