ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ​ប្រារព្ធ​ពិធី​នារី​អន្តរជាតិ ៨ មិ​នា


រាជធានីភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែ​មិ​នា ឆ្នាំ​២០១៧ នេះ នៅ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​ប្រារព្ធ​ពិធី​នារី​អន្តរជាតិ ៨ មិ​នា ក្រោម​អធិបតីភាព​ឯកឧត្ដម​រដ្ឋមន្ត្រី និង​លោក​ជំទាវ ហើយ​និង​លោក​ជំទាវ នាង ឆា​យ៉ា​ណា តំណាង​ក្រសួង​កិច្ចការ​នារី ឯកឧត្ដម លោក​ជំទាវ​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ មន្ត្រី​នារី​ជា​ថ្នាក់​ដឹក​ក្នុង​អគ្គលេខាធិការដ្ឋាន​ក្រសួង អង្គភាព​ជំនាញ​ក្រសួង មន្ត្រីរាជការ​នារី និង​ឯកឧត្ដម អស់លោក ជា​ថ្នាក់ដឹកនាំ​អង្គភាព​ជំនាញ​ក្រសួង យ៉ាងច្រើន​កុះករ​ ។

ក្រោយ​ពី​តំណាង​នារី​ក្រសួង​ឡើង​អាន​ប្រវត្តិ​ទិវា​អន្តរជាតិ​នារី ០៨​ មិ​នា ធ្វើការ​ប្ដេជ្ញា​ចិត្ត និង​រាយការណ៍​ពី​លទ្ធផល​ការងារ​យិ​ន​ឌ័​រ និង​កុមារ​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ ហើយ​និង​ចំណាប់អារម្មណ៍​របស់​លោក​ជំទាវ នាង ឆា​យ៉ា​ណា អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី រួច​មក ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​ធ្វើការ​សំណេះ សំ​ណា​ល​ក្នុង​អង្គពិធី ដែល​មាន​ខ្លឹមសារ​សំខាន់​ៗ​ជា​អាទិ៍​: អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ ដែល​ឆ្លុះ​បញ្ចាំង​អំពី​សង្គម​មាតា​ធិ​ប​តេ​យ្យ ដែល​មាន​ស្ត្រី​ជា​មេ ជា​អ្នកដឹកនាំ អំពី​វីរៈភាព​របស់​ស្ត្រី​កម្ពុជា​ក្នុង​ការ​ទ្រទ្រង់​គ្រួសារ រែកពន់​បន្ទុកគ្រួសារ​គ្រប់សព្វ​សារពើ ហើយ​ដែល​បច្ចុប្បន្ន រាជរដ្ឋាភិបាល​បាន​ចាត់​ទុក​ស្ត្រី​ជា​ឆ្អឹងខ្នង​សេដ្ឋកិច្ច ការ​លើក​ស្ទួយ​សមត្ថភាព​និង​ឋានៈ តួនាទី​របស់​ស្ត្រី ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេចចិត្ត ការ​លើក កម្ពស់​ស្ត្រី​ក្នុង​តុល្យភាព សមភាព​យិ​ន​ឌ័​រ​ក្នុង​សកម្មភាព​ការងារ​របស់​ក្រសួង ស្ថាប័ន លើ​គ្រប់​វិស័យ ជា​រួម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គម ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ (​សូម​រក​អាន​សុន្ទរកថា​របស់​ឯកឧត្ដម​រដ្ឋមន្ត្រី ក្នុង​រូបភាព​ខាងក្រោម​)​ ។

ក្នុង​ពិធី​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី និង​លោក​ជំទាវ​បាន​ផ្តល់​ជូន​ថវិកា​ដល់​មន្ត្រីរាជការ​នារី ២០០ ០០០​រៀល និង​វត្ថុ​អនុស្សាវរីយ៍​មួ​យក​ព្ចា​ប់​ក្នុង​ម្នាក់​ៗ​ផង​ដែរ​ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ