កសិករ​ដាំ​ដំណាំ​ឈូក​ឆ្នាំ​២០១៧​នេះ ត្អូញ​ធ្លាក់​ទិន្នផល​ដោយ​ទឹក​ស្រក​យឺត


ខេត្តស្វាយរៀង ៖ ប្រជា​កសិករ​ដាំ​ដំណាំ​ឈូក​នៅ​ចំណុច​អូរ​លោកតា​ឆាយ ភូមិ​តា​ស្អាង ឃុំ​កំពង់ចម្លង ស្រុក​ស្វាយ​ជ្រុំ បាន​ត្អូញត្អែ​ថា ដំណាំ​ឈូក​ឆ្នាំ​២០១៧​នេះ​យឺតយ៉ាវ និង​មាន​ទិន្នផល​ធ្លាក់​ចុះ​ទាប​ជាង​ឆ្នាំ​មុន ដោយសារ​ទឹក​ព្រែក​ស្រក​យឺត ធ្វើ​ឲ្យ​ការ​ដាំ​ដុះ និង​ការ​លូតលាស់​ក៏​យឺត​ដែរ​។ បើ​តាម​លោកតា សុខ​សាវ៉ា​ត អាយុ​៦២​ឆ្នាំ នៅ​ភូមិ​តា​ស្អាង ឃុំ​កំពង់ចម្លង ស្រុក​ស្វាយ​ជ្រំ បាន​ឲ្យ​ដឹង​ថា បើ​ទឹក​ស្រក​លឿន​ដាំ​បាន​លឿន ឈូក​ឆាប់​បាន​ប្រមូល​ផល ដោយ​ដំណាំ​ឈូក​នេះ​ដាំ​បណ្តេញ​តាម​ទឹក យ៉ាង​យូរ​ខែ​នេះ​អាច​ប្រមូល​ផល​បណ្តើរ​ៗ​។

ក៏​ប៉ុន្តែ​ឆ្នាំ​២០១៥-២០១៦ មាន​ទឹកជំនន់​ពីរ​ឆ្នាំ​ជាប់​ៗ​គ្នា​ពេល​ស្រក ទឹក​ស្រក​យឺត​ធ្វើ​ឲ្យ​ការ​ដាំ​យឺត​ដោយ​ទឹក​ជ្រៅ​មិន​អាច​ដាំ​បាន ដូច​ច្នេះ​ការ​ប្រមូល​ផល​គឺ​យឺត និង​មាន​រយៈពេល​ខ្លី អាច​ចាប់​ទទួលផល​បាន​ត្រឹម​ខែឧសភា ទៅ​ខែមិថុនា ដល់​ខែតុលា​គឺ​ទឹក​លិច​ហើយ ដូច្នេះ​ឆ្នាំ​២០១៧​នេះ​ចំណូល​ពិតជា​ធ្លាក់​ចុះ​ដែរ​។ លោកតា​បន្ត​ទៀត​ថា ឈូក​ដាំ​លើ​ផ្ទៃដី​ប្រមាណ​កន្លះ​ហិ​កតា​ដូច​គ្នា​ពី​ឆ្នាំ​មុន​បាន​ចំណូល​ជាង​៤​លាន​រៀល តែ​ឆ្នាំ​កន្លង​ទៅ​២០១៥-២០១៦ បាន​ចំណូល​ត្រឹម ១​លាន​៥​សែន​រៀល ប៉ុណ្ណោះ ហើយ​ឆ្នាំ​នេះ​ទឹក​ស្រក​យឺត​ៗ មិន​រំពឹង​ថា​បាន​ចំណូល​ខ្ពស់​ទេ​។

លោកតា​បន្ត​ទៀត​ថា កសិករ​ដាំ​ឈូក​នៅ​ចំណុច អូ​តា​ឆាយ ភូមិ​តា​ស្អាង ដាំ​លក់​ចេញ​តែ​ផ្លែ​ចាស់​ៗ​តែ​ប៉ុណ្ណោះ ម្លោះ​ហើយ​បាន​ចំណូល​ទាប​បើ​ប្រៀបធៀប​គឺ​មិន​ដូច អ្នកស្រុក​ពោធិ​រៀង ខេត្តព្រៃវែង​ទេ ការ​ដាំ​ឈូក​លក់​ចេញ គឺ​លក់​កូន​ឈូក ផ្កាឈូក ក្រឳ​ឈូក ផ្លែ​ឈូក​ចាស់ និង​ផ្លែ​ឈូក​ទុំ ដោយ​ដី​កន្លះ​ហិ​កតា រក​ចំណូល​បាន​មិន​ក្រោម​៥​លាន​រៀល​ទេ ហើយ​កសិករ​ដាំ​ឈូក​នៅ​ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ថា​ចង់​លក់​គ្រប់​មុខតែ​គ្មាន​ទីផ្សារ​ទើបបាន​លក់​តែ​ផ្លែ​ឈូក​ចាស់​តែ​ម្តង​ទៅ​។

បើ​តាម​អាជ្ញាធរ​ឃុំ​បាន​មាន​ប្រសាសន៍​ថា កាលពី​អំឡុង​ឆ្នាំ​១៩៨៨​ដល់​ឆ្នាំ​១៩៩៤ កសិករ​ដាំ​ឈូក​មាន​ចំណូល​ខ្ពស់​ដោយ​ពួក​គាត់​អាច​លក់​បាន​ទាំង​ស្លឹក អ្នកលក់​ដូរ​យក​ទៅ​ខ្ចប់​អីវ៉ាន់ និង​លក់​ក្រឳ​ឈូក ផ្កា និង​ផ្លែ ក៏​ប៉ុន្តែ​ក្រោយមក​គឺ​ស្លឹក​គ្មាន​ទីផ្សារ​ទេ ដោយ​គេ​ប្រើ​ថង់​ប្លា​ស្ទិ​ច​ជំនួស​វិញ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ