កម្ពុជាប្រើឆ្កែដោះមីន នៅវៀតណាម និងថៃយកមកការពារព្រំដែន


រាជធានីភ្នំពេញ ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលហៅកាត់ថា “CMAC”បានបង្ហាញសកម្មភាពទាហាថៃកំពុងបណ្តើរឆ្កែដើរត្បាតព្រំដែន និងការហ្វឹកហាត់ សត្វែរបស់ទាហានវៀតណាម។ ចំណែកនៅកម្ពុជា កងកម្លំាងដោះ​មីនCMAC បានបណ្តើរឆ្កែរចូលចម្ការមីន ដើម្បីរុករកគ្រាប់មិនទាន់ផ្ទុះ។

លោកហេង រតនា នាយក CMACបានឲ្យដឹងថា សុនខ​ ឬឆ្កែ​ ត្រូវបានកងកម្លំាងប្រដាប់អាវុធនៅប្រទេសថៃនិងនៅប្រទេសវៀតណាម​ បាននិងកំពុងពង្រឹងសមត្ថភាពយ៉ាងសកម្មក្នុងកងកម្លំាងយោធានិងប៉ូលីសខ្លួន​ ជាពិសេសលើការងារសន្តិសុខតាមបណ្តោយព្រំដែន។

លោកបានឲ្យដឹងថា ចំពោះអង្គភាពជាតិ​ស៊ីម៉ាក់មានសមត្ថភាពនិងបទពិសោធន៍ប្រើប្រាស់ សុនខក្នុងសកម្មភាពរុករកគ្រាប់មីន​ និងសំណល់ជាតិផ្ទុះពីសង្គ្រាម​ ដើម្បីធានាសុខសុវត្ថិភាពប្រជាជនកម្ពុជា។

នៅកម្ពុជាមានការទទួលទានសត្វឆ្កែជាសាធារណៈ ប៉ុន្តែចុងក្រោយនេះ អាជ្ញាធរខេត្តសៀមរាប បានហាមជាផ្លូវការមិនមានជួញដូរសត្វឆ្កែ ធ្វើម្ហូបអាហារនៅលើទឹកដីអង្គរនោះទេ ពីព្រោះអាចប៉ះពាល់ដល់វិស័យទេសចរណ៍ ពិសេសសីលធម៌ និងវប្បធម៌ សង្គមជាតិ។ បំរាមនេះទទួលបានការគំាទ្រជាច្រើនផងដែរ នៅក្នុងនោះមានអង្គភាពCMAC មួយដែរ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ