ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​១​ថ្ងៃ​មិន​ឱ្យ​លើស​ពី​ជាង​៦​ម៉ឺន​ដុលារ​ចូល​ទស្សនាកំផែង

5 ឆ្នាំ មុន

កាសែត «Beijing Youth Daily» របស់​ចិន​ផ្សាយ​ថា «Badaling» ជាទី​តាំង​ទេសចរណ៍​របស់​ចិន និង​ជា​ផ្នែក​មួយ​នៃ​កំផែង​ចិន​ស្ថិត​នៅ​ក្រុង​ប៉េ​កាំ​ង នឹង​កំណត់​ចំនួន​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​ទស្សនា​ក្នុង​មួយ​ថ្ងៃ​មិន​ឲ្យ​លើស​ពី​៦៥.០០០​នាក់ ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​១…

កាសែត «Beijing Youth Daily» របស់​ចិន​ផ្សាយ​ថា «Badaling» ជាទី​តាំង​ទេសចរណ៍​របស់​ចិន និង​ជា​ផ្នែក​មួយ​នៃ​កំផែង​ចិន​ស្ថិត​នៅ​ក្រុង​ប៉េ​កាំ​ង នឹង​កំណត់​ចំនួន​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​ទស្សនា​ក្នុង​មួយ​ថ្ងៃ​មិន​ឲ្យ​លើស​ពី​៦៥.០០០​នាក់ ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​១ មិថុនា​តទៅ ។

កំផែង​«Badaling» ស្ថិត​នៅ​ស្រុក​យៀន​ឈី​ង ឆ្ងាយ​ពី​ប៉េ​កាំ​ង​ប្រហែល​៦០​គីឡូម៉ែត្រ បាន​ទទួល​ចំណាប់​អារម្មណ៍​ពី​ភ្ញៀវ​ទេសចរ ។ ចាប់ពី​ខែមិថុនា​តទៅ​មាន​ចុះបញ្ជី​ក្នុង​ការ​ទិញ​សំបុត្រ ដើម្បី​គ្រប់គ្រង​ការ​កក់​សំបុត្រ​ទុកជា​មុន អតិថិជន​អាច​កក់​សំបុត្រ​ទុក​មុន​បាន​៧​ថ្ងៃ​តាម​ប្រព័ន្ធ​«www.badaling.cn» និង​«WeChat» ។

ក្នុង​ឆ្នាំ​២០១៨​កំផែង​នេះ​មាន​ភ្ញៀវ​ចូល​ទស្សនា​ជាង​៩,៩​លាន​នាក់ ប៉ុន្តែ​ចំនួន​ភ្ញៀវ​មាន​ភាព​ខុស​ប្លែក​គ្នា​រវាង​រដូវ​ទេសចរណ៍ និង​មិនមែន​រដូវ​ទេសចរណ៍ អាជ្ញាធរ​ចាំបាច់​ត្រូវ​បង្កើត​ប្រព័ន្ធ​ការ​កក់​សំបុត្រ​ទុក​មុន និង​កំណត់​ចំនួន​ភ្ញៀវ​ចូល​ទស្សនា ។

លើ​កំផែង​Badaling មាន​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​៣​កម្រិត​សម្រាប់​ភ្ញៀវ​ចូល​ទស្សនា ដោយ​កម្រិត​ពណ៌​លឿង​នៅ​ពេល​ចំនួន​ភ្ញៀវ​កើន​ដល់​៣៩.០០០​នាក់ ពណ៌​ទឹកក្រូច​នៅ​ពេល​ភ្ញៀវ​កើន​ដល់​៥២.០០០​នាក់ និង​ពណ៌​ក្រហម​ភ្ញៀវ​ឡើង​ដល់​៦៥.000​នាក់ ។

ក្រៅពី​ទីកន្លែង​មួយ​នោះ​ក៏​នៅ​មាន​ទីតាំង​ទេសចរណ៍​ជា​ច្រើន​ទៀត​បាន​កំណត់​ចំនួន​ភ្ញៀវ​ចូល​ទស្សនា​ក្នុង​មួយ​ថ្ងៃ ដូច​ជា​នៅ​សារមន្ទីរ «GuGong» ក្នុង​អតីត​ព្រះរាជវាំង​ជាដើម ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ