សង្គ្រាមនៃការលែងលះរបស់តារាសម្តែងហូលីវូដនៅតែបន្ត ខណៈពេលលោកចននី ដេប កំពុងបើកការវាយប្រហារលើនាងអេមប៊ើ ហ៊ើដ អតីតប្រពន្ធ ចំពោះស្នាមជាំលើមុខគឺជាការលាបពណ៌បន្លំ ។
តារាសម្តែងរៀមច្បងបានប្ដឹងទារសំណងជំងឺចិត្តលើ ហ៊ើដ ក្នុងទឹកប្រាក់៥០លានដុល្លារពីបទប្រមាថ ។ នាងបានបង្ហាញទស្សនៈក្នុងក្នុងកាសែត«វ៉ាសុីនតោន ប៉ុស្ដិ៍» ក្នុងខែធ្នូ២០១៨ដោយបញ្ជាក់ថា នាងបានទទួលរងការវាយតប់លើរាងកាយ តែលោកដេបថាជាការបរិហារកេរ្ដិ៍» ។
តារាភាពយន្តរឿង«The Rum Diary» បានប្ដឹងបកពីការប្រមាថក្នុងទឹកប្រាក់៥០លានដុល្លារលើនាងហ៊ើដ និងបញ្ជាក់នៅក្នុងវេបសាយមួយថា «ស្នាមជាំនៅលើផ្ទៃមុខរបស់នារីគឺជាការបន្លំ ដើម្បីទម្លាក់កំហុសលើរូបលោក» ៕
ចែករំលែកព័តមាននេះ