ចៅប្រុសអតីតនាយករដ្ឋមន្ត្រី រៀបការភេទដូចគ្នា
កាលពីថ្ងៃទី២៤ ឧសភា ២០១៩ កូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីលោកLee Hsien Yang បានរៀបការជាមួយមិត្តប្រុសនៅក្រុងខេបថោន (Cape Town) អាហ្វ្រិកខាងត្បូង…
កាលពីថ្ងៃទី២៤ ឧសភា ២០១៩ កូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីលោកLee Hsien Yang បានរៀបការជាមួយមិត្តប្រុសនៅក្រុងខេបថោន (Cape Town) អាហ្វ្រិកខាងត្បូង…
កាលពីថ្ងៃទី២៤ ឧសភា ២០១៩ កូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីលោកLee Hsien Yang បានរៀបការជាមួយមិត្តប្រុសនៅក្រុងខេបថោន (Cape Town) អាហ្វ្រិកខាងត្បូង ។ កាសែត «New Straits Times» របស់ម៉ាឡេស៊ីកាលពីថ្ងៃទី២៥ ឧសភា ២០១៩ផ្សាយថា រឿងលេចធ្លោនៅលើពិភពលោកកាលពីថ្ងៃទី២៤ ឧសភានោះ គឺចៅប្រុសរបស់អតីតនាយករដ្ឋមន្ត្រីសិង្ហបុរីលោកលី ក្វាន់យូ បានរៀបការជាមួយមិត្តប្រុសនៅអាហ្វ្រិកខាងត្បូង ។
«Instagram» មួយបានបង្ហោះរូបលោកហេង យីរុយ (Heng Yirui) និងគូស្នេហ៍លោកលី ហ័នវូ (Li Huanwu) កូនប្រុសអតីតនាយករដ្ឋមន្ត្រីសិង្ហបុរីលោកលី សៀនយ៉ាង ដោយពួកគេទាំង២ស្ថិតក្នុងឈុតអាវដៃវែងពណ៌ស និងខោពណ៌គគីរ នៅមជ្ឈមណ្ឌលអភិរក្សសត្វព្រៃក្នុងក្រុងខេបថោន អាហ្វ្រិកខាងត្បូង ។
លី ហ័នវូ បានបញ្ជាក់ពីការរៀបការរបស់ខ្លួនតាមរយៈការសម្ភាសន៍ជាមួយកាសែត «South China Morning Post» ក្នុងថ្ងៃទី២៥ ឧសភាថា «ខ្ញុំសុំបង្ហាញយោបល់ថា ថ្ងៃនេះជាពេលដ៏សំខាន់មិនធ្លាប់គិតពីមុនមក ប៉ុន្តែពួកយើងបានធំដឹងក្ដីហើយ និងមានសេចក្ដីសុខបានបង្ហាញខ្លួនជាសាធារណៈដល់មិត្ត និងក្រុមគ្រួសារ» ។
ឪពុករបស់លោកលី ហ័នវូ ជាកូនប្រុសពៅរបស់លោកលី ក្វាន់យូ បានផ្ដល់បទសម្ភាសន៍ពីការរៀបការរបស់កូនប្រុសដោយបញ្ជាក់ថា «ខ្ញុំមានជំនឿចិត្តថាឳពុករបស់ខ្ញុំប្រហែលជាមានក្ដីរំភើប ប្រសិនបើបានដឹងពីរឿងនេះ» ។
តាមប្រវត្តិបានបង្ហាញថាលោកលី ហ័នវូ បានជួបនឹងមិត្តប្រុសជាង១ឆ្នាំមុនការរៀបការកើតឡើង ដោយនៅឆ្នាំ២០១៨ពួកគេបានចូលរួមបំផុសចលនារបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នាក្នុងប្រទេសសិង្ហបុរី ៕
ចែករំលែកព័តមាននេះ