ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា សមត្ថកិច្ចនគបាលស្នងការដ្ឋាននគបាលខេត្តបានចុះបង្ក្រាបន ិងចាប់ខ្លួនក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនបន្តបន្ទាប់ចបានំនួន៨នាក់ រួមទាំងវត្ថុតាងគ្រឿងញៀន៦ខាំ ស្ថិតនៅស្រុកស្វាយជ្រំ ។ ដោយឡែក ភាគីអាជ្ញាធរវៀតណាម ក៏ចាប់បានឧក្រិដ្ឋជនជាជនជាតិ
វៀតណាមម្នាក់ដែរ ដែលមានវត្ថុតាងគ្រឿងញៀនចំនួន៦៣គីឡូក្រាម នៅប៉ុស្តិ៍ព្រំដែនវៀតណាម ដែលសមត្ថកិច្ចបានសន្និដ្ឋានថា ក្រុមឧក្រិដ្ឋជនបានសហការគ្នាជញ្ជូនគ្រឿងញៀនពីរាជធានីភ្នំពេញ ឆ្លងកាត់ខេត្តស្វាយរៀង ឆ្លងដែនទៅប្រទេសវៀតណាម សរុបក្រុមនេះមានថ្នាំញៀនចំនួន៦៣,៦គីឡូក្រាម។
បើតាមសមត្ថកិច្ចការពារព្រំដែនបានបង្ហើបឲ្យដឹងថា ក្រុមឧក្រិដ្ឋជនមាន២សញ្ជាតិ គឺមានខ្មែរ និងវៀតណាម ក្រុមឧក្រិដ្ឋជននៅកម្ពុជាបានជញ្ជូនគ្រឿងញៀនពីរាជធានីភ្នំពេញ មកឆ្លងកាត់ស្រុកស្វាយជ្រំឆ្ពោះទៅប្រទេសវៀតណាមតាមព្រំដែន ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ទៅឱ្យពួកឧក្រិដ្ឋជនជាជនជាតិវៀតណាម នៅចំណុចភូមិចូវម៉ាយ ឃុំទៀងប៊ិញ ស្រុកវិញហ៊ឹង ខេត្តឡុងអាន ប្រទេសវៀតណាម។
បើ ាមការសារភាពរបស់ក្រុមឧក្រិដ្ឋជនពួកគេ បានជញ្ជូនគ្រឿងញៀនពីរាជធានីភ្នំពេញ ឆ្លងដែនចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី១១ ឧសភា យកទៅឱ្យភាគីវៀតណាម។ប្រភពដដែលបានបន្តទៀតថា ដោយមានការសង្ស័យខាងសមត្ថកិច្ចវៀតណាម បានស៊ើបអង្កេតជនសង្ស័យជាជនជាតិវៀតណាមយករថយន្ត១គ្រឿង ម៉ាកធូរីសពាក់ស្លាកលេខ51F 310.13 មកចតនៅក្នុងភូមិកើតហេតុខាងលើ ក៏ឃ្លាំមើលរហូតដល់ម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី១២ ឧសភា សមត្ថកិច្ចវៀតណាមប៉ុស្តិ៍ទាហានវរៈការពារព្រំដែនទៀងប៊ិញ បានចាប់ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម១នាក់ភេទប្រុស និងដកហូតរថយន្ត១គ្រឿងយកមកពិនិត្យឆែកឆេរកឃើញសង្ស័យគ្រឿងញៀន ក៏បានកោះហៅភាគីកម្ពុជា នគបាលវរៈការពារព្រំដែនអន្តរជាតិព្រៃវល្ល័និងមន្ត្រីជំនាញការិយាល័យប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគបាលខេត្តស្វាយរៀងចូលរួមពិនិត្យដកហូតបានគ្រឿងញៀន៣ប្រភេទ រួមមានហេរ៉ូអ៊ីន ហ្វេតំតាមីន និងកេតាមីន សរុប៦៣គីឡូក្រាម។
ក្រោយពីសួរចម្លើយជនសង្ស័យជនជាតិវៀតណាម បានសារភាពគេទទួលពីក្រុមជនសង្ស័យជាជនជាតិខ្មែរជាអ្នកយកឲ្យរូបគេ ។ រហូតដល់ថ្ងៃទី១៣ ឧសភា សមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគបាលខេត្តបានសហការជាមួយនគបាលស្រុកស្វាយជ្រំ ចុះបង្ក្រាបចាប់ខ្លួនបានជនសង្ស័យ៦នាក់រួមទាំងវត្ថុតាងគ្រឿងញៀន ហ្វេតំតាមីនចំនួន០៦ខាំ និងបន្តចាប់ខ្លួនជនសង្ស័យបាន២នាក់ទៀតនៅថ្ងៃទី១៤ ឧសភា ២០១៩ ហើយបន្តតាមប្រម៉ាញ់មេក្លោង ជួញដូរគ្រឿងញៀនម្នាក់ទៀតរហូតដល់ថ្ងៃទី១៧ឧសភា២០១៩នេះក៏ប៉ុន្តែពុំទាន់ចាប់ខ្លួនបាននៅឡើយទើបនៅព្រឹកថ្ងៃទី១៨ឧសភា២០១៩នេះសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន០៨នាក់រួមទាំងវត្ថុតាងថ្នាំញៀនចំនួន០៦ខាំ មកសាលាដំបូងខេត្តស្វាយរៀងដើម្បីចាត់ការតាមនីតិវិធី។
ចំណែកភាគីវៀតណាម ក៏បានកសាងសំណុំរឿងបញ្ជូនឧក្រិដ្ឋជន១នាក់ ទៅតុលាការដែររួមទាំងវត្ថុតាងគ្រឿងញៀនចំនួន៦៣គីឡូក្រាម និងរថយន្តមួយគ្រឿង ហើយសមត្ថកិច្ចបានបង្ហើបឲ្យដឹងទៀតថា ភាគីវៀតណាមបានស្នើសុំនាំខ្លួនឧក្រិដ្ឋជនជាជនជាតិខ្មែរ១នាក់ ក្នុងចំណោម៨នាក់ទៅប្រទេសវៀតណាមដែលភាគីវៀតណាមបានប្រាប់ថា ជាឧក្រិដ្ឋជនម្នាក់ដែលសង្ស័យថា ជាមេក្លោងនាំគ្រឿងញៀនចូលប្រទេសវៀតណាមរាប់សិបតោនឯណោះតែតាមចាប់មិនបាន ក៏ប៉ុន្តែភាគីកម្ពុជាមិនប្រគល់ជនសង្ស័យជាឧក្រិដ្ឋជនម្នាក់នោះទៅឲ្យភាគីវៀតណាមតាមការស្នើសុំទេ។
ចំណែកអត្តសញ្ញាណជនសង្ស័យទាំង៨នាក់ និងវត្ថុតាងគ្រឿងញៀន៦ខាំនោះ សមត្ថកិច្ចនគបាលខេត្តស្វាយរៀង នអនុញ្ញាតិថតរូបភាព ឬផ្តល់ព័ត៌មានឲ្យអ្នកសារព័ត៌មានបានថតចុះផ្សាយទេ រហូតមកដល់ថ្ងៃទី១៩ ឧសភា នេះ ។
ចែករំលែកព័តមាននេះ