ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ពី​ប្រយោជន៍​​! អ្នក​នឹង​ចង់​ទទួលទាន​ផ្លែ​ស្រកានាគមិន​ខាន

6 ឆ្នាំ មុន

ផ្លែ​ស្រកានាគ គឺជា​ផ្លែ​ឈើ​ត្រូពិច​មួយ​ប្រភេទ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន​, ជាតិ​រ៉ែ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជា​ច្រើន​ប្រភេទ​។ ភាគច្រើន​នៃ​ពួក​យើង​ទទួលទាន​ផ្លែ​ឈើ​នេះ ដោយ​មិន​បាន​ចាប់អារម្មណ៍​ទេ​ថា​វា​អាច​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព ក៏​ដូច​ជា​ទប់ស្កាត់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​បាន ។ ហើយ​ចំពោះ​អ្នក​ដែល​មិន​ចូល​ចិត្ត​ទទួល​ទាន​​ក៏​ប្រហែលជា​នឹង​ប្ដូរ​ចិត្តជា​ចង់​ទទួលទាន​ផ្លែ​ស្រកានាគ​វិញ​ជា​មិន​ខាន បន្ទាប់​ពី​អាន​អត្ថបទ​នេះ​រួច…

ផ្លែ​ស្រកានាគ គឺជា​ផ្លែ​ឈើ​ត្រូពិច​មួយ​ប្រភេទ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន​, ជាតិ​រ៉ែ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជា​ច្រើន​ប្រភេទ​។ ភាគច្រើន​នៃ​ពួក​យើង​ទទួលទាន​ផ្លែ​ឈើ​នេះ ដោយ​មិន​បាន​ចាប់អារម្មណ៍​ទេ​ថា​វា​អាច​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព ក៏​ដូច​ជា​ទប់ស្កាត់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​បាន ។ ហើយ​ចំពោះ​អ្នក​ដែល​មិន​ចូល​ចិត្ត​ទទួល​ទាន​​ក៏​ប្រហែលជា​នឹង​ប្ដូរ​ចិត្តជា​ចង់​ទទួលទាន​ផ្លែ​ស្រកានាគ​វិញ​ជា​មិន​ខាន បន្ទាប់​ពី​អាន​អត្ថបទ​នេះ​រួច ។  អត្ថប្រយោជន៍​នៃ​ផ្លែ​ស្រកានាគ​ចំពោះ​សុខភាព​រាង​កាយ ៖

១. ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ ៖ ផ្លែ​ស្រកានាគ គឺ​អាហារ​ដ៏​ល្អ​ប្រសើរ​បំផុត​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ និង​ពោះ​រៀន ។ វា​កាត់​បន្ថយ​បញ្ហា​ទល់លាមក និង​បង្កើន​ការ​រំលាយ​​អាហារ ។ ផ្លែ​ស្រកានាគ​មាន​ផ្ទុក​ជាតិ​សរសៃ​ដែល​រក្សា​សុខភាព​ពោះវៀន និង​ធ្វើ​ឲ្យ​វា​ដំណើរការ​កាន់តែ​ប្រសើរ​សកម្ម​ឡើង ។

២.​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ៖ ផ្លែ​ស្រកានាគ គឺជា​ជម្រើស​ល្អ​មួយ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ដោយ​វា​មាន​ផ្ទុក​បរិមាណ​នៃ​ជាតិ​ស​សៃ​ខ្ពស់​ដែល​ជួយ​កាត់​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ និង​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ។ ស​ន្ទ​ស្សន៍​គ្លី​សេ​មិច​ទាប គឺជា​ចំណុច​ដ៏​អ​ស្ចា្យ​មួយទៀត​នៃ​ផ្លែ​ស្រកានាគ​ដើម្បី​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម ។

៣.​ល្អ​សម្រាប់​សុខភាព​បេះដូង ៖ ផ្លែ​ស្រកានាគ គឺ​មាន​ផ្ទុក​សារធាតុ flavonoid ដែល​ល្អ​សម្រាប់​សុខភាព​បេះដូង​។ សារធាតុ ។ flavonoid មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​ជំងឺ​បេះដូង ។ លើស​ពី​នេះ​ទៅ​ទៀត​ផ្លែ​ស្រកានាគ ។ រំញោច​ចរន្តឈាម​រត់ ដើម្បី​ជួយ​បើក​នូវ​រាល់​ស​សៃ​ប្រសាទ​ដែល​ស្ទះ ក៏​ដូច​ជា​សន្ទះ​បេះដូង​ផង​ដែរ ។

៤. គ្រប់គ្រង​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល ៖ ផ្លែ​ស្រកានាគ គឺ​មាន​ផ្ទុក​នូវ​សារធាតុ​ពិសេស​មួយ​ហៅ​ថា Betalains ដែល​ផ្ដល់​ពណ៌​ឲ្យ​ផ្លែ​ឈើ​នេះ ។ សារធាតុ Betalains គឺ​ទទួលខុសត្រូវ​គ្រប់គ្រង​លើ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​រាង​កាយ ដោយ​កាត់​បន្ថយ ។ កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ហើយ​បង្កើន​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ ។

៥. ទប់ស្កាត់​ជំងឺមហារីក ៖ ផ្លែ​ស្រកានាគ មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជា​ច្រើន​​ដូច​ជា phenols, flavonoids និង​សមាសធាតុ ពិសេស​ៗ​ដែល​ជា​សារធាតុ​ប្រឆាំង​ជំងឺមហារីក និង​ទប់ស្កាត់​មិន​ឲ្យ​ជំងឺ​សាហាវ​នេះ​កើតឡើង ។

៦. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល ៖ ផ្លែ​ស្រកានាគ គឺជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន C ដែល​ចាំបាច់​សម្រាប់​សុខភាព​រាង​កាយ ។ ហើយ​បរិមាណ​ខ្ពស់​នៃ​វីតា​មីន C អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល និង​ជំងឺ​ខ្សោយ​បេះដូង ។

៧. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ៖ វីតាមីន C ដែល​មាននៅ​ក្នុង​ផ្លែ​ស្រកានាគ រួម​ជាមួយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម គឺ​មាន​ឥទ្ធិពល​ក្នុង​ការ​ពង្រឹង និង​រំញោច​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​មាន​លក្ខណៈ​កាន់តែ​ប្រសើរ​ឡើង​។ ប្រព័ន្ធ​ភាពស៊ាំ​រឹង​មាំ​នឹង​ការពារ​រាង​កាយ​ឲ្យ​ជៀស​ផុត​ពី​ជំងឺ ផ្សេង​ៗ រួម​ទាំង​រោគ​ឆ្លង​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ