ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​ឈ្លោះ​គ្នា​ទៀត​ហើយ ផ្អើល​ផ្ទះសំណាក់មួួយកន្លែង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​រង​គ្រោះជា​ជនជាតិ​ចិន​មាន​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់ បាន​រង​របួស​បែកក្បាល ហូរ​ឈាម​កក្លាក់​ស្រោច​ពេញ​ដងខ្លួន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ដោយសារ​តែ​រូប​គាត់​ទំនងជា​បាន​ឈ្លោះ​គ្នា ជាមួយនឹង​ជនជាតិ​ចិន​ដូច​គ្នា​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​ពី ២​ទៅ​៣​នាក់​។ ហើយ​ពួក​គេ​បាន​ទាញ​កៅអី ដែល​ធ្វើ​អំពី​ឈើ…

រាជធានី​ភ្នំពេញ ៖ បុរស​រង​គ្រោះជា​ជនជាតិ​ចិន​មាន​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់ បាន​រង​របួស​បែកក្បាល ហូរ​ឈាម​កក្លាក់​ស្រោច​ពេញ​ដងខ្លួន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ដោយសារ​តែ​រូប​គាត់​ទំនងជា​បាន​ឈ្លោះ​គ្នា ជាមួយនឹង​ជនជាតិ​ចិន​ដូច​គ្នា​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​ពី ២​ទៅ​៣​នាក់​។ ហើយ​ពួក​គេ​បាន​ទាញ​កៅអី ដែល​ធ្វើ​អំពី​ឈើ និង​ថ្ម​ម៉ា​ម​មួយ​វាយ​សំពង​រួច​ហើយ​គេចខ្លួន​បាត់​អស់ ទើប​បង្ក ឱ្យ​មានការ​ភ្ញាក់ផ្អើល ទៅ​ដល់​កម្លាំង​មាន​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​។ ហេតុ​កាណ៍​នេះ​ដែរ​បាន​កើតឡើង នៅ​វេលា​ម៉ោង​០១ និង​១៥​នាទី រសៀល ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​បន្ទប់​លេខ​៤០៧ ជាន់​ទី​៤ ផ្ទះសំណាក់ លី ឡា​ង ដែល​មា​នទី​តាំងនៅ​ចំណុច​ផ្លូវ​ព្រះ​មុនី​វង្ស កែង​នឹង​ផ្លូវ​លេខ​៣១០ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចម្ការមន​។

ស្ត្រី​អ្នក​អនាម័យ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខណៈ​ដែល​រូប​គាត់​កំពុង​តែ ដើរ​បោសសម្អាត និង​ធ្វើ​អនាម័យ​នៅ​ជាន់​ទី​១ និង​ជាន់​ទី​២ ខាងក្រោម​នោះ ក៏​បានឮ​សំឡេង​ក្ដុង​ក្ដាំ​ៗ​នៅ ជាន់​ខាងលើ ដោយ​រូប​គាត់​មិន​មានការ​ចាប់អារម្មណ៍​ឡើយ​ដោយ​នឹក​ស្មាន​តែ ចិន​ៗ​ផឹកស៊ី និង​និយាយ គ្នា​ជា​ធម្មតា​នោះ​។ ទន្ទឹម​នឹង​នោះ រូប​គាត់​ក៏​បាន ឃើញ​នារី​វ័យក្មេង​ជនជាតិ​ខ្មែរ ជា​ស្រី​ស្នេហ៍​របស់​បុរស ជនជាតិ​ចិន​ម្នាក់ បាន​ចុះ​មក​ខាងក្រោម រក​ទិញ​ទឹក​ផ្លែ​ឈើ រួច​ក៏​បាន​ឡើង​ទៅ​លើ​វិញ​បាត់​ទៅ​។

លុះ​បន្តិច​ក្រោយមក រូប​គាត់​ក៏​បានឃើញ​បុរស​ជនជាតិ​ចិន​ម្នាក់​ខាងលើ បាន​រត់​ពី​ជាន់​លើ​ចុះ តាម​កាំជណ្តើរ​ជើង​មក​ខាងក្រោម ដោយ​យក​កន្សែងពោះគោ​រុំ ដៃ​ក្តោប​ក្បាល និង​មាន​ឈាម​ហូរ​ស្រោច ខ្លួន​រត់​មក​អង្គុយ​នៅ​លើ​សា​ឡុ​ង​នៅ​ក្នុង​បន្ទប់ទទួលភ្ញៀវ​ខាងក្រោម​នេះ​តែ​ម្តង​។ តាម​ប្រភព​ដដែល​បាន រៀបរាប់​ប្រាប់​បន្ត​ទៀត​ថា បុរស​ជនជាតិ​ចិន​ម្នាក់​នេះ រួម​ទាំង​នារី​វ័យក្មេង​ជា​ជនជាតិ​ខ្មែរ​ម្នាក់ (​ទំនងជា​ស្រី​ស្នេហ៍​របស់​គេ​នោះ​) ទាំង​ពីរ​នាក់​បាន​ចូល​មក​ស្នាក់​នៅ​ក្នុង​បន្ទប់​លេខ​៤០៧ ជាន់​ទី ៤​ខាងលើ តាំងពី​វេលា​ម​ម៉ោងជាង​៣ រសៀល ថ្ងៃ​ទី​១៥ ម្សិលមិញ​នេះ ដោយ​មក​ជួល​ស្នាក់ នៅ​ក្នុង​រយៈពេល​តែ​មួយ​យប់​ប៉ុណ្ណោះ​ដែល​មាន​តម្លៃ​១៥​ដុល្លារ ហើយ​ត្រូវ​ចេញ​ទៅ​វិញ​នៅ​រសៀល ថ្ងៃនេះ​ផង​ដែរ​។

តែ​ដោយ​មិនដឹង​ថា រូប​គាត់​មានរឿង​អ្វី​បានជា​ទៅ​មាន​ជម្លោះ​ជាមួយនឹង​ក្រុម​បុរស​ៗ ជនជាតិ​ចិន​ដូច​គ្នា​ផ្សេង​ទៀត ទើប​បានជា​ពួក​គេ​វាយ​ទៅ​លើ​រូប​គាត់​បណ្តាល​ឲ្យ​បែកក្បាល ហូរ​ឈាម​បែប​នេះ​ឡើយ?​។ តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​៣ បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​ថា មាន​ជនជាតិ​ចិន​ឈ្លោះ​គ្នា និង ឈាន​ទៅ​ដល់​ហិង្សា​បង្ក​ឱ្យ​មាន​អ្នក របួស​នោះ កម្លាំង​របស់​លោក​ក៏​បាន​ចុះ​មក​ដល់​ផ្ទះសំណាក់ (​លី ឡា​ង​) កើតរ​ហេតុ​ខាងលើ​នេះ​។ ពេល​ដែល​កម្លាំង​របស់​លោក​បាន​ចុះ​មក​ដល់​ក៏​បាន​ប្រទះ​ឃើញ​បុរស​រង​គ្រោះជា​ជនជាតិ ចិន​ម្នាក់​នៅ​អង្គុយ​លើ​សា​ឡុ​ង​ក្នុង​បន្ទប់ទទួលភ្ញៀវ​ខាងក្រោម​តែ​ម្នាក់ឯង ដោយ​មាន​រង​របួស​ត្រង់​ក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន រង​របួស​យ៉ាងធ្ងន់ធ្ងរ​បែប​នេះ​តែ​ម្តង​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្នុង​ពេល​នេះ​ដែរ​កម្លាំង​របស់ លោក​ក៏​បាន​ចុះ​មក​ដល់ កន្លែង​កើតហេតុ ធ្វើការ​សាកសួរ​ទៅ​លើ​ក្រុម​បុគ្គលិក​ជនជាតិ​ខ្មែរ​ចំនួន​២​នាក់​ដែល​កំពុង​បម្រើ ការងារ​នៅ​ក្នុងផ្ទះ​សំណាក់​ខាងលើ​នេះ​ពួក​គេ​បាន​បញ្ជាក់​ថា បុរស​រង​គ្រោះ​បាន​ឈ្លោះ​គ្នា​ជាមួយ នឹង​ជនជាតិ​ចិន​ដូច​គ្នា មួយ​ក្រុម​មាន​គ្នា​ពី​២​ទៅ​៣​នាក់​ផ្សេង​ទៀត​នៅ​ជាន់​ខាងលើ ទើប​ឈាន​ទៅ​ដល់​ការ វាយតប់​គ្នា និង​បង្ក​របួស​ស្នាម​រួច​ពួក​គេ​នាំ​គ្នា​ចុះ​រត់គេច​ខ្លួន​បាត់​អស់​តែ​ម្តង​។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី នេះ​ដែរ កម្លាំង​របស់​លោក​មិន​ទាន់​បានដឹង​ថា កើតឡើង​ដោយសារ​តែ​មូលហេតុ​អ្វី ហើយ​ក្រុម​ជន​ដៃដល់ ជា​អ្នក​ណា​ឲ្យ​ច្បាស់លាស់​ដែរ? ដោយ​រង់ចាំ​រក​អ្នកបកប្រែ​ទៅ​ធ្វើ ការ​សាកសួរ​ជន​រង​គ្រោះជា​មុន​សិន ទើបបាន​ដឹង​រឿង​។ ក្រោយ​ពេល​កើតហេតុ បុរស​ជនជាតិ​ចិន​រង​គ្រោះ​ត្រូវ​បាន​នារី​វ័យក្មេង​ជនជាតិ​ខ្មែរ ជា​ស្រី​ស្នេហ៍ បាន​បញ្ជូន​តាម​ឡាំ​ប្រឺ​តា យក​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​ព្យាបាល​របួស ហើយ​កម្លាំង​មាន​សម្ថ​កិច្ច​ក៏​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ និង រក​ចាប់ខ្លួន​ក្រុម​ជន​ដៃដល់​ដែល​បង្ក របួស​ស្នាម​ខាងលើ​យក​មក​ធ្វើការ​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ