តារាម៉ូឌែលក្រូអាស៊ីនាង Nives Celsius ជូនពរឱ្យក្រុមក្រូអាស៊ីឈ្នះក្រុមបារាំងក្នុងការប្រកួត World Cup ផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅថ្ងៃអាទិត្យនេះ ។
Nives ដែលបានជាប់ឈ្មោះ «រាជនីសម្រស់» ៣ ឆ្នាំឱ្យទស្សនាវដ្តី FHM វ័យ ៣៦ ឆ្នាំនិងជាអតីតភរិយាកីឡាករ Dino Drpic បានបញ្ចេញរូបថតស៊ិចស៊ីច្រើនសន្លឹកដើម្បីលើកទឹកចិត្តក្រុមក្រូអាស៊ីឱ្យទទួលជ័យជម្នះក្នុងចម្បាំងដណ្តើមពានមាសក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ២០១៨ ។
តារា Playboy រូបនេះនិយាយថា ៖ «នាងខ្ញុំគ្មានអ្វីក្រៅពីការលើកទឹកចិត្តដល់ក្រុមជម្រើសជាតិក្រូអាស៊ីទាំងមូលឱ្យតស៊ូប្រឹងប្រែងលេងធ្វើយ៉ាងម៉េចឱ្យទទួលបានលទ្ធផលល្អដើម្បីនាំជ័យជម្នះមកកាន់ប្រទេសកំណើតរបសពួកគេ និងសាងទំព័រសករាជថ្មីក្នុងវិស័យបាល់ទាត់ផងដែរ» ៕
ចែករំលែកព័តមាននេះ