ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រូ​អាស៊ី​ ជាប្រទេសតូច តែខ្លឹមនៅ World Cup

6 ឆ្នាំ មុន

ក្រូ​អាស៊ី​ដែល​មាន​ប្រជាជន​ត្រឹមតែ​៤,១៧ លាន​នាក់ បាន​កក់​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ​ World Cup ថ្ងៃ​ទី​១៥ កក្កដា ខាង​មុខបន្ទាប់​ពី​យកឈ្នះ​ក្រុម​តោ​កំណាច​អង់គ្លេស​ដោយ​លទ្ធផល ​២-១ កាលពី​យប់​ថ្ងៃ​ទី​១១…

ក្រូ​អាស៊ី​ដែល​មាន​ប្រជាជន​ត្រឹមតែ​៤,១៧ លាន​នាក់ បាន​កក់​កៅអី​វគ្គ​ផ្តាច់ព្រ័ត្រ​ World Cup ថ្ងៃ​ទី​១៥ កក្កដា ខាង​មុខបន្ទាប់​ពី​យកឈ្នះ​ក្រុម​តោ​កំណាច​អង់គ្លេស​ដោយ​លទ្ធផល ​២-១ កាលពី​យប់​ថ្ងៃ​ទី​១១ កក្កដា ។

តាម​រយៈ​ជ័យជម្នះ​នេះ ក្រូ​អាស៊ី​ បាន​បំបែក​កំណត់​ត្រា​ជា​ប្រទេស​តូច​ជាងគេ​មួយ​ដែល​បាន
ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ World Cup បន្ទាប់​ពី​ប្រទេស​អ៊ុយ​រូ​ហ្គា​យ​ឈ្នះ​ពាន World Cup ១៩៥០ ដែល​ពេល​នោះ​មាន​ប្រជាជន​តែ​២,៤ លាន​នាក់ ។ ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ បណ្តា​ប្រទេស​តូច​ៗ​ផ្សេង​ទៀត​ដូច​ជា​ស៊ុ​យ​អែ​ត ហុង​គ្រី និងហូ​ឡង់​ក៏​ធ្លាប់​បាន​ចូល​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ដែរ​តែ​ធ្លាក់​ទាំងអស់ ។

ក្រូ​អាស៊ី បាន​យកឈ្នះ​អង់គ្លេស​ដែល​មាន​ប្រជាជន​ប្រហែល​៥៣​លាន​នាក់ និង​បាន​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​រុ​ស្ស៊ី​ដែល​មាន​ប្រជាជន​១៤៥​លាន​នាក់​ដោយ​គ្រាប់​បាល់ប៉េ​ណា​ល់​ទី ។ ស្ថាប័ន FIFA បាន​ចាត់​ថ្នាក់​ឱ្យ​ក្រុម​ក្រូ​អាស៊ី​នៅ​លេខ​២០ តែ​កី​ឡករ Luka Modric និង​កីឡាករ Ivan Rakitic បាន​ប្តេជ្ញា​សាង​មុខមាត់​ជូន​ប្រទេស​កំណើត​របស់​ពួក​គេ​តាម​រយៈ​ជ័យជម្នះ​ជា​ហូរហែ​តាំងពី​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​រហូត​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពេលនេះ ។

យ៉ាងណាមិញ ក្រូ​អាស៊ី​មិន​ទាន់​បញ្ចប់​ភារកិច្ច​នៅឡើយ​ទេ ដោយ​ក្រុម​ក្រឡា​អុក​មួយ​នេះត្រូវ​ប៉ះ​ក្រុម​មាន់គក​បារាំង​ដែល​មាន​ប្រជាជន​ប្រហែល​៦២​លាន​នាក់ នៅ​ថ្ងៃ​ទី​១៥ កក្កដា ​ដើម្បី​ដណ្តើ​ម​ពានមាស​ក្នុង​ព្រឹត្តិការណ៍​World Cup ២០១៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ