ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ដូ​ណា​ ប្រកាស​បើកចំហប្តី​ក្មេង​ស្នេហា​ភេទ​ដូច​គ្នា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​មានការ​យល់​ឃើញ​ថា​តារា​ភេទ​ទី​៣​រមែង​ប្រឈម​នឹង​ការ​ចាញ់បោក​ប្រុស​ក្មេង តែ​តារា​សម្ដែង​កញ្ញា​ម៉ា​ដូ​ណា មានសំណាង​បាន​ប្រុស​ក្មេង​ស្រឡាញ់​ទុកជា​ភរិយា​ស្របច្បាប់ ។ ប្រុស​ក្មេង​នោះ​មាន​លទ្ធភាព​គ្រប់គ្រាន់​រក​លុយ​ឲ្យ​ម៉ា​ដូ​ណា ដោយ​មិន​ពឹង​លើ​អាជីព​សិល្បៈ​របស់​នាង​ទេ ។ ម៉ា​ដូ​ណា បាន​ប្រកាស​ឲ្យ​ដឹង​ពី​សំណាង​ក្នុង​ជីវិត​របស់​ខ្លួន​បែប​នោះ…

រាជធានី​ភ្នំពេញ ៖​មានការ​យល់​ឃើញ​ថា​តារា​ភេទ​ទី​៣​រមែង​ប្រឈម​នឹង​ការ​ចាញ់បោក​ប្រុស​ក្មេង តែ​តារា​សម្ដែង​កញ្ញា​ម៉ា​ដូ​ណា មានសំណាង​បាន​ប្រុស​ក្មេង​ស្រឡាញ់​ទុកជា​ភរិយា​ស្របច្បាប់ ។ ប្រុស​ក្មេង​នោះ​មាន​លទ្ធភាព​គ្រប់គ្រាន់​រក​លុយ​ឲ្យ​ម៉ា​ដូ​ណា ដោយ​មិន​ពឹង​លើ​អាជីព​សិល្បៈ​របស់​នាង​ទេ ។

ម៉ា​ដូ​ណា បាន​ប្រកាស​ឲ្យ​ដឹង​ពី​សំណាង​ក្នុង​ជីវិត​របស់​ខ្លួន​បែប​នោះ នៅ​ក្នុង​ពិធី​ខួប​ស្រឡាញ់​គ្នា​គម្រប់​៥​ឆ្នាំ កាលពី​យប់​ថ្ងៃ​ទី​១២ មិថុនា ២០១៨ ។ ពិធី​នោះ​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ពិធី​ប្រកាស​សេ្ន​ហា​ភេទ​ដូច​គ្នា​បើកចំហ​របស់​ម៉ា​ដូ​ណា ។ កញ្ញា​ម៉ា​ដូ​ណា បាន​រៀប​រាប់​ប្រវត្តិ​ស្នេហា​ឲ្យ​ដឹង​ថា កាលពី​៥​ឆ្នាំ​មុន នាង និង​ប្រុស​ក្មេង លោក​ណុ​ប ហេង​ទ្រី គ្រាន់​តែ​រាប់អាន​គ្នា​នៅ​តាម​ហ្វេ​ស​ប៊ុ​ក​ប៉ុណ្ណោះ ប៉ុន្តែ​ក្រោយមក​ក៏​ឈាន​ដល់​ការ​ស្រឡាញ់​គ្នា ហើយ​ចាប់ដៃ​រួមរស់​ជាមួយ​គ្នា​ដូច​ប្ដី​ប្រពន្ធ ។ បានដឹង​ថា​សង្សារ​ម្នាក់​នេះ​ជា​កូនកំព្រា​ទាំង​ម្ដាយ​ទាំង​ឪពុក និង​មាន​តែ​បងស្រី និង​ប្អូនប្រុស​ម្នាក់ ហើយ​ត្រូវការ​បង្អែក និង​ភាព​កក់ក្ដៅ នាង​ក៏​ផ្ដល់​ឱកាស​ឲ្យ​ចាប់​យក​ជំនាញ​ថតរូប និង​ទិញ​កាមេរ៉ា​ឲ្យ​ជាដើម ដើម្បី​ឲ្យ​ប្ដី​ក្មេង​មាន​អាជីព ។

មក​ទល់​ពេល​នេះ ស្វាមី​មិន​ទាន់​រៀប​ការ​របស់​ខ្លួន មិន​ត្រឹមតែ​មិន​យក​លុយ​របស់​នាង​ចាយ​ទេ ប៉ុន្តែ​ក៏​ជា​អ្នករក​ចំណូល​ដាក់​ក្នុងផ្ទះ​យ៉ាង​ធំ​មិន​ខុស​ពី​ស្វាមី​រក​លុយ​មក​ចិញ្ចឹម​ភរិយា​ទេ ។ ថ្លៃ​ឈ្នួល​ខុន​ដូ និង​បង់ថ្លៃ​ដី​ទិញ​រំលស់​ជាដើម គឺ​ណុ​ប ហេង​ទ្រី ជា​អ្នករ៉ាប់រង​អស់ ដោយសារ​តែ​មានមុខរ​បរជា​ជាង​ថត​ក្នុង​កម្មវិធី ផ្សេង​ៗ និង​ជា​អ្នក​ទទួល​ថត​MV ដែល​អាច​រក​ចំណូល​បាន​ខ្ពស់ ផ្ទុយ​ពី​នាង​ដែល​ពឹង​លើ​ការងារ​សិល្បៈ គឺ​បាន​ត្រឹមតែ​ល្អមើល ។ រាល់ថ្ងៃ​បើ​កុំ​តែ​បាន​ប្ដី​ក្មេង ប្រហែលជា​នាង​មាន​បញ្ហា​ហិរញ្ញវត្ថុ​បាត់​ទៅ​ហើយ ដោយសារ​ទី​១​មុខរបរ​បើកហាង​លក់​ខោអាវ​ក៏​គ្មាន​ដូច​មុន ការងារ​សិល្បៈ​ក៏​មិនសូវ​សំបូរ​ដូច​មុន ហើយ​បើ​និយាយ​ពី​តម្រូវការ​ក៏​ច្រើន​លើសលុប​។

ម៉ា​ដូ​ណា និយាយ​ថា «​រវាង​ខ្ញុំ និង​លោក​ណុ​ប ហេង​ទ្រី មិន​អាច​នឹង​ធ្វើ​លិខិត​អេ​តា​ស៊ី​វិល ដូច​គ្នា​នឹង​ប្ដី​ប្រពន្ធ​ប្រុស​ស្រី​បាន​ទេ គឺ​បាន​ត្រឹមតែ​ទិញ​ទ្រព្យ​ដាក់​ឈ្មោះ​ចូល​គ្នា ដើម្បី​ទំនុកចិត្ត​រៀងខ្លួន ក្នុង​ការ​រួមរស់​ប៉ុណ្ណោះ »​។

តារា​កំប្លែង​កញ្ញា​ម៉ា​ដូ​ណា បាន​ធ្វើ​ឲ្យ​អ្នកចូលរួម​ខួបកំណើត​ហួសចិត្ត​នឹង​ឈុត​ដែល​លោក​ស្លៀក​ចំណាយ​តែ​មួយ​ម៉ឺន​រៀល​ប៉ុណ្ណោះ ជា​ឈុត​ជជុស ។ ម៉ា​ដូ​ណា តុបតែង​ខ្លួន​អាវ​វៀល​ក្លៀក ខោខ្លី តុបតែង​រោមសត្វ​ពីលើ ដែល​ចំណាយ​លុយ​អស់​តិច ។ ម៉ា​ដូ​ណា ឲ្យ​ដឹង​ថា «​ការ​ចំណាយ​ក្នុង​កម្មវិធី​ខួបកំណើត​ខ្ញុំ​ប្រមាណ​១​ម៉ឺន​ដុល្លារ សម្រាប់​កម្មវិធី​ទាំងមូល តែបើ​ងាក​មក​មើល​ឈុត និង​ការ​តុបតែង​ខ្លួន មិន​អស់​រាប់រយ​ដុល្លារ​ដូច​គេ​ទេ ពោល​ឈុត​ដែល​ស្លៀក​ជជុះ​តម្លៃ​១​ម៉ឺន​រៀល , ស្បែកជើង​ជជុស​៧​ដុល្លារ និង​គ្រឿង​តុបតែង​តិចតួច​ប៉ុណ្ណោះ »​។

លោក​ណុ​ប ហេង​ទ្រី និយាយ​ថា​«​ចាប់តាំងពី​ចេះ​ជំនាញ​មក​ខ្ញុំ​ខំ​រក​លុយ​ទុក​ជូន​ម៉ា​ដូ​ណា​រហូត​មក​ដោយសារ​យើង​ដូច​ជា​មនុស្ស​តែ​មួយ ។ មិន​ខ្មាស​អ្នក​ណា​ទេ​សូម​បើក​ការ​ពិត​តែ​ម្តង ។ ដោយ​សម័យនេះ​បើ​ចង់បាន​កូន​មិន​លំបាក​យើង​មាន​បច្ចេកទេស​ទំនើប​អាច​រកបាន​សំខាន់​ឲ្យ​តែ​លុយ​ដល់ បច្ចេកទេស​ទំនើប​អាច​រកបាន​សំខាន់​អោយ​តែ​លុយ​ដល់» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ