រាជធានីភ្នំពេញ ៖ តារាសម្តែងស្រី២ដួង គឺទឹម រដ្ឋា និងកែវ ស្រីនាង ក្នុងឈុតឆាកចម្រៀង១បទសម្តែងបញ្ចូលអារម្មណ៍ស្នេហាស្រីស្រឡាញ់ស្រីថើបបឺតមាតគ្នា ។
បទចម្រៀង«ទីបំផុតទើបដឹងថាគេកុហក់» រួមគ្នាសម្តែងដោយតារាល្បីឈ្មោះបីដួងក្នុងនោះតារាសាច់សរលោងលោកអ៊ែន ឌី បានចូលរួមសម្តែងដែរ ដោយលោកជាម្ចាស់បទនេះផ្ទាល់ ។ម្នាក់ៗប្រឹងសម្តែងតាមស្ទីលរៀងខ្លួន ជាពិសេសតារាស្រីល្បីឈ្មោះ២ដួងសម្តែងឈុតស្នេហាកៀកកើយស្រឡាញ់ស្រីដូចគ្នា ។ លើសពីនេះទៅទៀតមានឈុតឆាកសិចស៊ីជាច្រើនទៀត ។
ចម្រៀងនេះសាច់រឿងនារីម្នាក់ជាសង្សារអ៊ែនឌី តែបែរជាមានស្នេហាស្រីស្រឡាញ់ស្រីមុនស្គាល់អ៊ែនឌី ហើយនៅតែលួចលាក់ស្រលាញ់គ្នារហូតអែ៊នឌីតាមទាន់នឹកហួសចិត្តបន្សល់តែការសោកស្តាយព្រោះ អ្វីៗជាការកុហកបោកប្រាសប៉ុណ្ណោះ ។
ឈុតស្រីស្រលាញ់ស្រីរបស់តារាសម្ដែងល្បីទាំង២ដួងនេះ ត្រូវអ្នកលេងហ្វេសប៊ុកលើកឡើងថា រដ្ឋា មិនខ្លាចសង្សារជនជាតិអាមេរិកប្រចណ្ឌឡើយ ស្របពេលដែលអ្នកនាងកែវ ស្រីនាង មានស្វាមី ជាជនជាតិអង់គ្លេសក៏បានបើកដៃឲ្យសម្ដែងផងដែរ ៕
ចែករំលែកព័តមាននេះ