រាជធានីភ្នំពេញ ៖ បុរសជាទី៣ម្នាក់ រួមរ័កជាមួយបក្សពួកជនសង្ស័យរួច ត្រូវវាយប្លន់យកម៉ូតូទៅបាត់ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី៣១ មករា ស្ថិតតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ត្រង់ចំណុចមុខសណ្ឋាគារមួយ ក្នុងក្រុម១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ជនរងគ្រោះជាម្ចាស់ម៉ូតូ ឈ្មោះពៅ ណារិទ្ធ ជាបុរសភេទទី៣ អាយុ២៨ឆ្នាំ និងជាងអ៊ុតសក់ ស្នាក់នៅផ្លូវព្រះនរោត្តម សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។ ចំណែកបក្សពួកជនសង្ស័យម្នាក់ ត្រូវឃាត់ខ្លួន មានឈ្មោះវុធ ថា អាយុ២៥ឆ្នាំ ជាចុងភៅ ស្នាក់នៅផ្ទះលេខ952N សង្កាត់គីឡូលេខ៦ ខណ្ឌប្ញស្សីកែវ ។
បើតាមប្រភពពីជនរងគ្រោះថា មុនពេលកើតហេតុ គាត់ជិះម៉ូតូមួយគ្រឿងម៉ាកហ្វីុណូ ពណ៌លឿងលាយ.ស ស៊េរី២០១៤ ធ្វើដំណើរមកតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ។ ខណៈមកដល់ចំណុចកើតហេតុខាងលើ ជនរងគ្រោះបាននិយាយលេងជាមួយមិត្តភក្តិរបស់ជនសង្ស័យម្នាក់ទៀត ប៉ុន្តែជនរងគ្រោះមើលទៅ ហាក់ដូចជាមិនស្រូវស្រួល ក៏បើកម៉ូតូចេញ ស្រាប់តែជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ បានធ្វើចាប់ទាញទម្លាក់ពីលើម៉ូតូហើយម្នាក់ទៀតវាយយកម៉ូតូបើកចេញទៅត្រូវជនរងគ្រោះស្រែកថា «ចោរៗ» ទើបជនសង្ស័យម្នាក់បានរត់គេចខ្លួនបាត់ស្រមោល សំណាងល្អហើយដែលមានប្រជាពលរដ្ឋធ្វើដំណើរមកតាមបណ្តោយផ្លូវនោះឃើញ ក៏ជួយឃាត់បានម្នាក់យកទៅប្រគល់អោយប៉ុស្តិ៍នគរបាលចតុមុខ ។
បើតាមសំដីជនសង្ស័យវិញថា មុនពេលកើតហេតុ ខ្លួនពិតជាមានគ្នា៣នាក់មែន ហើយជិះរ៉ឺម៉កម៉ូតូគោលបំណងទៅផឹកស៊ីផ្ទះប្អូនៗ ។ ខណៈមកដល់ចំណុចកើតហេតុខាងលើនេះ ជនរងគ្រោះបានបបួលមិត្តភក្តិគេម្នាក់ទៅរួមរ័កនៅផ្លូវឌឿងហែម ។ នៅពេលដែលរួមរ័កហើយចេញមកវិញ រូបគាត់ ពិតជាមិនដឹងថា ២នាក់នោះបានធ្វើសកម្មវាយប្លន់យកម៉ូតូរបស់គេនោះទេ ។ ភ្លាមៗនោះ ពេលឮជនរងគ្រោះស្រែកថា «ចោរៗ» ទើបខ្លួនភ័យស្លន់ស្លោពេក ក៏រត់ធ្វើអោយគេយល់ច្រឡំស្មានតែសមគិតនឹងគេដែរ ប៉ុន្តែគាត់សន្យាថា នឹងជួយទៅរកម៉ូតូយកមកអោយជនរងគ្រោះវិញ ។
ចែករំលែកព័តមាននេះ