ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នាដៃ​អ្នក​ថត​រូប​កម្ពុជា​2រូប​ត្រូវ​បាន​តាំង​ក្នុងពិព័រណ៍​​រូប​ថត​​អន្តរ​ជាតិ​

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យោងតាម​ការ​ប្រកាស​ព័ត៌​មាន​ពីស្ថាន​ទូត​បារាំង​កាលពី​ថ្ងៃ​ទី​១៣ កញ្ញា បាន​ឱ្យ​ដឹងថា រូបថត​ជា​ច្រើន​ដែល​ជា​ស្នាដៃ​របស់​សិល្បករ​ថតរូប​កម្ពុជា​ពីរ​រូប គឺ​លោក​គី​ម ហាក់ និង​លោក​សុវណ្ណ ភី​ឡុ​ង ត្រូវ​បាន​ជ្រើស​រើស​​យក​ទៅ​តាំង​បង្ហាញ​ចាប់ពី​ថ្ងៃ​ទី​១៣ កញ្ញា ដល់​ថ្ងៃ​ទី​១១ វិច្ឆិកា ឆ្នាំ​២០១១ នៅ​សារមន្ទីរ Quai Branly នៅ​ទី​ក្រុងប៉ារីស ក្នុង​ឱកាស​ពិព័រណ៍​រូបថត​

រាជធានីភ្នំពេញ ៖ យោងតាម​ការ​ប្រកាស​ព័ត៌​មាន​ពីស្ថាន​ទូត​បារាំង​កាលពី​ថ្ងៃ​ទី​១៣ កញ្ញា បាន​ឱ្យ​ដឹងថា រូបថត​ជា​ច្រើន​ដែល​ជា​ស្នាដៃ​របស់​សិល្បករ​ថតរូប​កម្ពុជា​ពីរ​រូប គឺ​លោក​គី​ម ហាក់ និង​លោក​សុវណ្ណ ភី​ឡុ​ង ត្រូវ​បាន​ជ្រើស​រើស​​យក​ទៅ​តាំង​បង្ហាញ​ចាប់ពី​ថ្ងៃ​ទី​១៣ កញ្ញា ដល់​ថ្ងៃ​ទី​១១ វិច្ឆិកា ឆ្នាំ​២០១១ នៅ​សារមន្ទីរ Quai Branly នៅ​ទី​ក្រុងប៉ារីស ក្នុង​ឱកាស​ពិព័រណ៍​រូបថត​អន្ដរជាតិ PHOTOQUAI លើក​ទី​៣ ដែល​រៀបចំ​ធ្វើ​ឡើង​រាល់​ពីរ​ឆ្នាំ​ម្ដង​។ សាធា​រណជន​បាន​ស្គាល់​លោក​គី​ម ហាក់ និង​លោក​សុវណ្ណ ភី​ឡុ​ង ដែល​ជា​អ្នក​ថតរូប​ជំនាន់​ថ្មី​ដ៏​មាន​ទេព​កោសល្យ​ តាម​រយៈ​ការ​ចូលរួម​របស់​ពួក​គាត់​ជា​ច្រើន​លើក​នៅ​ក្នុង​មហោស្រព​រូបថត​ភ្នំពេញ ដែល​បាន​រៀបចំ​ឡើង​តាំងពី​ឆ្នាំ​២០០៨ ដោយ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា ក្រោម​ការ​ចាត់ចែង​ផ្នែក​ការងារ​សិល្បៈ​របស់​លោក​គ្រីស្យ​ង់ កូ​ហ្សូល។

ដោយ​ផ្ដោត​តែ​លើ​រូបថត​ដែល​មិនមែន​មក​ពី​ប៉ែក​អឺរ៉ុប​ ពិព័រណ៍​រូបថត PHOTOQUAI មាន​គោលដៅ​ជួយ​លើកតម្កើង និង​ធ្វើ​ឱ្យ​គេ​បាន​ស្គាល់​សិល្បករ​នានា ដែល​ស្នាដៃ​របស់​ពួក​គាត់​មិន​ធ្លាប់​តាំង​បង្ហាញ​ពី​មុន​មក ឬ​មាន​គេ​ស្គាល់​តិច​តួច​ប៉ុណ្ណោះ​នៅ​ប្រទេស​បារាំង ព្រមទាំង​ជំរុញ​ឱ្យ​មានការ​ផ្លាស់​ប្ដូរ និង​ការ​ជួប​គ្នា​នៃ​រូប​ភាព​​នានា​លើ​ពិភពលោក។ សម្រាប់​ពិព័រណ៍​លើក​ទី​៣​នេះ មាន​តាំង​បង្ហាញ​រូបភាព​ប្រមាណ​៤០០​ផ្ទាំង ដែល​ជា​ស្នាដៃ​របស់​អ្នក​ថតរូប​សហ​សម័យ​៤៦​នាក់​មក​ពី​ទូ​ទាំង​ពិភពលោក៕