ខេត្តកំពង់ឆ្នាំង ៖ ក្មេងស្រីអាយុ១២ឆ្នាំ ម្នាក់បានចង.កសម្លាប់ខ្លួនព្រោះតែមូលហេតុសុំ លុយម្តាយ២០០រៀលទៅរៀនមិនបាន ។ ហេតុការណ៍ដែលមិនធ្លាប់មាននេះ បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២ កក្កដា ក្នុងលំនៅឋានរបស់នាងស្ថិតក្នុងភូមិកំព្រង ឃុំផ្សារស្រុក បរិបូណ៍ ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា កុមារីចង.ករូបនោះឈ្មោះជា ចន្នី អាយុ១២ឆ្នាំ មានឪពុកឈ្មោះប៉ាល់ ស៊ឹង អាយុ៤៦ឆ្នាំ ម្តាយឈ្មោះឈិត យ៉ុង អាយុ៤០ឆ្នាំ ។ តាមការរៀបរាប់របស់ស្ត្រីជាម្តាយបានឱ្យដឹងថា នៅវេលាម៉ោង១១ព្រឹកថ្ងៃទី២ កក្កដា កូនស្រីរបស់គាត់ឈ្មោះជា ចន្នី ជាកូនទី៤ ក្នុងចំណោមកូនស្រីទាំង៥នាក់ បានមកសុំលុយគាត់២០០រៀលទៅរៀន ប៉ុន្តែគាត់មិនឱ្យដោយបានបញ្ជាក់ថា កូនឯងមាន២០០រៀលនៅនឹងខ្លួនហើយសុំលុយធ្វើអីទៀត ហើយគាត់ក៏ស្តីបន្ទោសបន្ថែមថា ចាយអីច្រើនម្លេ៉ះ។ បន្ទាប់មកកូនស្រីគាត់ ក៏ដើរចេញបាត់ទៅ ។
ស្ត្រីជាម្តាយបន្តថា គាត់មិនបានដឹងពីកូនស្រីគាត់ម្នាក់នេះឡើងលើផ្ទះចង.កពីពេលណាទេ សូម្បីតែគាត់នៅក្រោមផ្ទះ ក៏មិនដឹងដែរ ។ ប៉ុន្តែនៅម៉ោង៥ល្ងាចកូនស្រីគាត់ម្នាក់ទៀតឈ្មោះជា ចាន់ណាក់ អាយុ២០ឆ្នាំ បានឡើងលើផ្ទះ ហើយក៏ប្រទះឃើញប្អូនស្រីចង.កនឹងធ្នឹមផ្ទះដោយក្រមាពណ៌ខៀវស្លាប់បាត់ទៅហើយ ។ ខណៈដែលឃើញប្អូនស្រីក្នុងសភាពបែបនេះ ក៏ស្រែកឆោ ឡោឡើង ហើយក៏បានស្រាយសពប្អូនស្រីយកមកក្រោមផ្ទះ ។
មន្ត្រីប៉ូលិសប៉ុសិ៍្តផ្សារបានទៅពិនិត្យសពកុមារីរូបនោះដោយបានបញ្ជាក់ថា ពិតជាចង.កសម្លាប់ខ្លួនពិតមែន ហើយក៏បានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ