រាជធានីភ្នំពេញ ៖ ប្រភពពីអ្នកឆ្លើយឆ្លងព័ត៌មាន«កោះសន្តិភាព»បានឲ្យដឹងថា រហូតមកដល់ម៉ោង២ និង១៥នាទីរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នេះ ទាំងអ្នកគាំទ្រ និងក្រុមគ្រួសារសពលោកបណ្ឌិត កែម ឡី បានឯកភាពគ្នាថា នឹងធ្វើពិធីដង្ហែសពលោកបណ្ឌិត កែម ឡី ដោយប្រើរថយន្តផ្ទាល់ខ្លួនរបស់ក្រុមគ្រួសារសព ទៅកាន់វត្តក្តីចាស់ តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ដើម្បីតម្កល់ទុកសម្រាប់រៀបចំធ្វើបុណ្យតាមប្រពៃណី ។
សូមរំលឹកថា កាលពីវេលាម៉ោងប្រមាណ១ និង៣៥នាទីរសៀលថ្ងៃដដែល ក្រុមអ្នកគាំទ្របាននាំគ្នាធ្វើការតវ៉ាទាមទារសុំធ្វើការដង្ហែសពដោយសែងដោយដៃ ដោយមិនព្រមឲ្យប្រើរថយន្តដឹកសពរបស់រដ្ឋាភិបាលឡើយ ព្រោះអ្នកគាំទ្រទាំងនោះបានចាត់ទុកលោក កែម ឡី គឺជាវីរបុរសស្នេហាជាតិមួយរូប ។
សូមបញ្ជាក់ថា លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គម និងនយោបាយ ត្រូវបាញ់សម្លាប់នៅក្នុងម៉ាតនៃស្ថានីយ៍កាល់តិចបូកគោកាលវេលាម៉ោងជិត៩ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ដោយជនដៃដល់ឈ្មោះ ជួប សម្លាប់ បានសារភាពថា ការបាញ់សម្លាប់នេះដោយសារលោកបណ្ឌិត កែម ឡី ជំពាក់ប្រាក់៣,០០០ដុល្លារមិនព្រមសង ។
ចែករំលែកព័តមាននេះ