បុកទៀតហើយ ! ព្រឹកមិញរថភ្លើងបុកឡាននៅខេត្តកំពត
ខេត្តកំពត ៖ រថភ្លើងដឹកប្រេងមួយខ្សែបានបុករថយន្តពោងផ្ទុកស៊ីម៉ង់ត៍បណ្ដាលឲ្យរថយន្តភ្លើងទៅមុខលែងរួច ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក
ខេត្តកំពត ៖ រថភ្លើងដឹកប្រេងមួយខ្សែបានបុករថយន្តពោងផ្ទុកស៊ីម៉ង់ត៍បណ្ដាលឲ្យរថយន្តភ្លើងទៅមុខលែងរួច ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក
ខេត្តកំពត ៖ រថភ្លើងដឹកប្រេងមួយខ្សែបានបុករថយន្តពោងផ្ទុកស៊ីម៉ង់ត៍បណ្ដាលឲ្យរថយន្តភ្លើងទៅមុខលែងរួច ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចចន្លោះគីឡូលេខ១២៣ ស្ថិតក្នុងភូមិព្រៃតាព្រិត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។
លោក មិន ញ៉េប អនុប្រធានផ្នែកនគរបាលចរាចរណ៍ស្រុកបន្ទាយមាស បានប្រាប់ឱ្យដឹងថា មានរថភ្លើងមួយខ្សែជាខ្សែស៊ីទែនដឹកប្រេងរត់ក្នុងទិសដៅពីជើងទៅត្បូង ចំណែករថយន្តក្បាលក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-6994 និងស៊ីទែន ហៅពោងផ្ទុកស៊ីម៉ង់ត៍ ពាក់ស្លាកលេខ ភ្នំពេញ 4A-1448 បើកលើផ្លូវក្រាលគ្រូសក្រហមអមផ្លូវរថភ្លើង ស្របទិសគ្នាគឺពីជើងទៅត្បូង ។ ខណៈដល់កន្លែងកើតហេតុស្រាប់តែរថយន្តស៊ីទែនសម្រាប់ដឹកស៊ីម៉ង់ត៍នោះបានបត់ឆ្លងផ្លូវរថភ្លើងពីកើតទៅលិចវិញក៏ត្រូវរថភ្លើងស៊ីទែនប្រេងនោះបុកចំក្បាលរថយន្ត និងអូសរថយន្តចម្ងាយប្រមាណ៣៥ម៉ែត្រ រីឯអ្នកបើកបររថយន្តរងរបួសទាំង២នាក់ ប៉ុន្តែពួកគេបានចាកចេញពីកន្លែងកើតហេតុមុនពេលសមត្ថកិច្ចនគរបាលទៅដល់ ។ ទោះជាយ៉ាងណា នគរបាលកំពុងស្រាវជ្រាវរកក្រុមហ៊ុនជាម្ចាស់រថយន្ត ដើម្បីស្គាល់អត្តសញ្ញាណអ្នកបបើករថយន្តបង្កឱ្យមានបញ្ហាដល់រថភ្លើងមិនអាចបើកទៅមុខបាន ។
លោក ង៉ែត រ៉ាន់ អនុប្រធានស្ថានីយរថភ្លើងទូកមាស បានប្រាប់ឱ្យដឹងថា រថភ្លើងមួយខ្សែអូសស៊ីទែនសម្រាប់ដឹកប្រេងនោះ គឺបុករថយន្តចន្លោះបង្គោលគីឡូលេខ១២៣ ។ លោក ង៉ែត រ៉ាន់ និយាយថា រថភ្លើងបានឃើញរថយន្តបើកប្រកៀកប្រកិត គឺគេស៊ីប្លេឮកងរំពងពេញភូមិ នៅតែអ្នកបើករថយន្តមិនព្រមឈប់ ហើយនៅតែបត់ឆ្លងទាល់តែមានគ្រោះថ្នាក់ ។
ប្រភពព័ត៌មានបានឲ្យដឹងទៀតថា នៅពាក់កណ្តាលឆ្នាំ២០១៦នេះ ម៉ូតូបុករថភ្លើង រថភ្លើងបុករថយន្តមាន៤ករណីហើយនៅកន្លែងផ្សេងៗពីគ្នា ប៉ុន្តែរឿងរ៉ាវទាំង៤កន្លែងនោះដូចជាខាងរថភ្លើងនិយាយមានប្រៀបជាងជនរងគ្រោះ ៕
ចែករំលែកព័តមាននេះ