ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់ស្វាយចន្ទី​ផ្តល់​អត្ថប្រយោជន៍យា​៉​ង​ពិសេស​សម្រាប់​សុខភាព

8 ឆ្នាំ មុន

ស្វាយចន្ទី​ជា​ប្រភេទ​ដំណាំ​ហូប​ផ្លែ​ដែល​តាម​ការ​រក​ឃើញ​របស់​អ្នក​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ថា គ្រាប់ស្វាយចន្ទី​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព​៣​យ៉ាង ៖

១-​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​-២ ៖

ស្វាយចន្ទី​ជា​ប្រភេទ​ដំណាំ​ហូប​ផ្លែ​ដែល​តាម​ការ​រក​ឃើញ​របស់​អ្នក​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ថា គ្រាប់ស្វាយចន្ទី​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សុខភាព​៣​យ៉ាង ៖

១-​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​-២ ៖ ការ​ពិសោធ​ក្នុង​មន្ទីរពិសោធន៍​បាន​បង្ហាញ​ថា សារធាតុ​ចម្រាញ់​ពី​គ្រាប់ស្វាយចន្ទី​ផ្តល់​អត្ថប្រយោជន៍​ក្នុង​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ដែល​អាច​កាត់​បន្ថយ​បាន​ហានិភ័យ​ពី​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​-២ ។ នេះ​ពីព្រោះ ក្នុង​គ្រាប់ស្វាយចន្ទី​ផ្ទុក​ធាតុ​សកម្ម​ឈ្មោះ Anacardic Acid ។

២-​រក្សា​សុខភាព​បេះដូង ៖ ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា ទទួលទាន​គ្រាប់ស្វាយចន្ទី អាច​ជួយ​បញ្ចុះ​កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល កាត់​បន្ថយ​ហានិភ័យ​លើសឈាម ធាត់​លើស​ទម្ងន់​ដែល​ទាំង​អស់នេះ​គឺ​សុទ្ធតែ​ជា​កត្តា​ជំរុញ​ឱ្យ​កើត​មាន​ជំងឺ​បេះដូង ។

៣-​កាត់​បន្ថយ​ហានិភ័យ​ក្រួសក្នុងប្រមាត់ ៖ ការ​សិក្សា​ទ្រង់ទ្រាយ​ធំ​មួយ​លើ​ស្ត្រី​៨​ម៉ឺន​នាក់​ប្លាយ​បង្ហាញ​ថា ទទួលទាន​គ្រាប់ស្វាយចន្ទី​ជា​រឿយ​ៗ​ជួយ​កាត់​បន្ថយ​ហានិភ័យ​ពី​បញ្ហា​ក្រួសក្នុងប្រមាត់ ។

សូម​បញ្ជាក់​ថា គ្រាប់ស្វាយចន្ទី​គឺជា​ប្រភព​ដ៏​សម្បូរ​បែប​នៃ​ប្រភព​ខ្លាញ់​សុខភាព ។ ក្រៅពី​នេះ វា​ផ្ទុក​ទៅ​ដោយសារ​ធាតុ​រ៉ែ​មួយ​ចំនួន​មាន​ដូច​ជា ទង់ដែង ម៉ាញេស្យូម ប៉ូ​តា​ស្យូ​ម ដែក និង​ស័ង្កសី​ជាដើម ។ ជាង​នេះ​ទៅ​ទៀត ប៊ី​យ៉ូ​ទី​ន និង​ប្រូ​តេ​អុ​ី​ន​ក៏​សម្បូរ​មិន​ចាញ់​ខ្លាញ់​សុខភាព​នោះ​ដែរ ។

ដោយឡែក ផ្លែ​របស់​វា​ដែល​គេ​ច្របាច់​យក​ទឹក​ក្នុង​ចំណុះ​១០០​មី​ល្លី​លី​ត្រ​គឺ​ផ្ទុក​វីតាមីន C​ប្រមាណ​ជា​២០០-២២០​មី​ល្លី​ក្រាម ៕