ខេត្តបាត់ដំបង ៖ បុរសពោះម៉ាយម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីវេលាម៉ោង០៩ព្រឹកថ្ងៃទី១៧ កក្កដា ២០១៥ នេះ ស្ថិតនៅផ្ទះរបស់ខ្លួនក្នុងភូមិដូនឥន ឃុំព្រែកលួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បន្ទាប់ពីបែកធ្លាយរឿងចាប់រំលោភកូនស្រីតូចៗខ្លួនឯងចំនួន២នាក់ជាច្រើនលើករួចមក ។
ប្រភពបានឱ្យដឹងថា បុរសជាឪពុកតិរច្ឆានខាងលើឈ្មោះនន់ ផល អាយុ៤៦ឆ្នាំ ដោយត្រូវប្រពន្ធស្លាប់ចោលកាលពី២ឆ្នាំមុន បន្សល់ទុកកូនស្រីចំនួន៣នាក់ក្នុងបន្ទុក ដោយកូនស្រីទី១អាយុ៩ឆ្នាំ (បានរំលោភ២ដង), កូនស្រីទី២អាយុ៧ឆ្នាំ (រំលោភជិត១០ដង) នេះបើតាមការរៀបរាប់របស់កូនស្រីទាំង២នាក់ខាងលើ ចំណែកឯកូនស្រីពៅអាយុ៥ឆ្នាំ មិនបានត្រូវឪពុកចាប់រំលោភនោះទេ។
ប្រភពបន្តថា មូលហេតុដែលបែកធ្លាយនោះ គឺដោយសារនៅថ្ងៃមួយកូនមិនព្រមឱ្យឪពុករូបនោះរំលោភ ក៏បានវាយធ្វើបាបនាងរហូតជាំពេញខ្លួន ។ ហើយត្រូវនាងអង្គុយយំយ៉ាងខ្លាំង ខណៈនោះក៏មានអ្នកជិតខាងឃើញក៏ហៅសួរនាំ ទើបនាងប្រាប់ពីដំណើររឿង ហើយក៏បែកធ្លាយរឿងចាប់រំលោភនេះតែម្តង ។
បន្ទាប់ពីអ្នកជិតខាងដឹងរឿងហើយ ក៏បានរាយការណ៍ទៅសមត្ថកិច្ចឱ្យចាប់ខ្លួនបុរសជាឪពុកនោះ ហើយត្រូវបាននាំទៅស្នងការនៅវេលាព្រឹកថ្ងៃទី១៨ កក្កដា ២០១៥ នេះ ដោយជននោះសារភាពថា ខ្លួនពិតជាបានចាប់រំលោភកូនស្រីទាំង២នាក់ពិតប្រាកដមែន ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ