ខេត្តកណ្តាល ៖ យុវជនម្នាក់តូចចិត្តខ្លួនឯងមានផ្ទុកជម្ងឺអេដស៍បានសម្រេចចិត្តចង.កធ្វើអត្តឃាតនៅលើដើមព្រីង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២៣ មិថុនា នៅចំណុចភូមិស្វាយ ឃុំរកា ស្រុកកណ្តាលស្ទឹង។
ជនរងគ្រោះឈ្មោះសុខ ធារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុខាងលើ (ផ្ទុកមេរោគអេដស៍)។ បើតាមនគរបាលស្រុកកណ្តាលស្ទឹងបានឱ្យដឹងថា មុនពេលកើតហេតុឪពុកម្តាយជនរងគ្រោះបានមកពីធ្វើការរោងចក្រវិញពុំឃើញកូនប្រុសរបស់ខ្លួននៅផ្ទះនោះទេ។
លុះនៅវេលាម៉ោងកើតហេតុមានអ្នកភូមិជាមួយគ្នាមកប្រាប់ឪពុកម្តាយជនរងគ្រោះថា ឃើញជនរងគ្រោះចង.កនឹងក្រមាពណ៌ក្រហមលាយសទៅនឹងដើមព្រីងស្លាប់ បន្ទាប់មកក៍បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍រកាដោយសហការជាមួយផ្នែកជំនាញចុះមកពិនិត្យសពឃើញថា ជនរងគ្រោះពិតជាបានចង.កសម្លាប់ខ្លួនពិតប្រាកដមែន។
ក្រុមគ្រួសារជនរងគ្រោះបានបញ្ជាក់ថា កូនរបស់គាត់ សុខ ធារ៉ា មានផ្ទុកជម្ងឺអេដស៍ តែមិនដឹងកើតមានតាំងពីពេលណាទេ៕
ចែករំលែកព័តមាននេះ