ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តាញ​សង្គម​ថៃ​បង្ហោះ​រូបភាព​ខ្មែរ​លួច​កា.ប់​គ្រញូង

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ បណ្ដាញ​ព័ត៌មាន​សង្គម​ដែល​ផ្សាយ​នៅ​ក្នុង​ប្រទេស​ថៃ​ប៉ុន្មាន​ថ្ងៃនេះ បាន​បង្ហាញ​រូបភាព​ពលរដ្ឋ​ខ្មែរ​មួយ​ក្រុម​ធំ​ស្ពាយ​ឈើ​គ្រញូង​ហើយ​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ប្រមាណ​ជាង​២០​នាក់ បណ្ដើរ​ត្រសង​ដែល​អ្នកខ្លះ​មាន​រណារ និង​ស្ពាយ​ឈើ​គ្រញូង​ផង

ខេត្តបន្ទាយមានជ័យ ៖ បណ្ដាញ​ព័ត៌មាន​សង្គម​ដែល​ផ្សាយ​នៅ​ក្នុង​ប្រទេស​ថៃ​ប៉ុន្មាន​ថ្ងៃនេះ បាន​បង្ហាញ​រូបភាព​ពលរដ្ឋ​ខ្មែរ​មួយ​ក្រុម​ធំ​ស្ពាយ​ឈើ​គ្រញូង​ហើយ​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ប្រមាណ​ជាង​២០​នាក់ បណ្ដើរ​ត្រសង​ដែល​អ្នកខ្លះ​មាន​រណារ និង​ស្ពាយ​ឈើ​គ្រញូង​ផង ។ រូបភាព​ដ៏​កម្រ​នេះ​ត្រូវ​បាន​បង្ហោះ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ ។

បណ្ដាញ​ព័ត៌មាន​សង្គម​របស់​ថៃ​ដដែល​បាន​បង្ហាញ​រូបភាព​ទាហាន​ថៃ​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​និង​មាន​ស្ថានភាព​ប្រុង​ប្រយ័ត្ន នៅ​ពេល​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង​២០​នាក់ ដែល​ខ្លះ​ពុន ខ្លះ​ស្ពាយ​ឈើ​គ្រញូង រណារ និង​ពូថៅ បណ្ដើរ​ចេញពី​ក្នុង​ព្រៃ​តាម​ជ្រលង​ភ្នំ​ដងរែក ឈម​នឹង​ខេត្តបន្ទាយមានជ័យ និង​ខេត្តឧត្តរមានជ័យ របស់​កម្ពុជា ដោយ​ប្រមូល​ឈើ​គ្រញូង​គរ​ទុក​ម្ដុំ​និង​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ​អង្គុយ​ផ្ទាល់​ដី​តម្រង់​ជួរ​គ្នា ។

គួរ​រំលឹក​ថា កន្លង​មក​ពលរដ្ឋ​ខ្មែរ​រាប់រយ​នាក់​ដែល​ស៊ីឈ្នួល លួច​ចូល​ទៅ​កាប់​គ្រញូង​ក្នុង​ទឹកដី​ថៃ​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ដាក់​ច្រវាក់​មុន​បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ ហើយ​អ្នកខ្លះ​រង​ការ​បាញ់​របួស​និង​ស្លាប់​ជា​ញឹកញាប់ ។

ជាមួយនឹង​បាតុភាព​ដែល​កើតឡើង​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​វិធានការ​យ៉ាង​តឹងរ៉ឹង​ឱ្យ​អាជ្ញាធរ​តាម​ព្រំដែន​ត្រូវ​ទប់ស្កាត់​ការ​លួច​ឆ្លង​ដែន​ទៅ​កាប់​គ្រញូង​លើ​ទឹកដី​របស់​គេ ហើយ​ក៏​បាន​អំពាវនាវ​សូម​ឱ្យ​ទាហាន​ថៃ​កុំ​បាញ់ប្រហារ ដូច​បាញ់​សត្វ​បែប​នេះ ដោយ​សុំ​ឱ្យ​ចាប់ខ្លួន​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់​បាន​ហើយ ។

ទោះជា​មាន​វិធានការ​យ៉ាងណា​ក៏​ដោយ​ក៏​ឈ្មួញ​ទុច្ចរិត​នៅ​តែ​បន្ត​ឃុបឃិត​ជាមួយ​កងកម្លាំង​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន គិតតែ​ពី​ផលប្រយោជន៍​របស់​ខ្លួន មិន​បាន​គិត​ពី​សុវត្ថិភាព​ប្រជាពលរដ្ឋ​ទាំងនោះ​ឡើយ និង​បាន​លួច​ឱ្យ​ពលករ​ឆ្លង​ដែន ចូល​ទៅ​កាប់​ឈើ​គ្រញូង​នៅ​ប្រទេស​ថៃ​ដដែល​ព្រោះតែ​ដុល្លារ ៕​