ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ថៅកែ​ជនជាតិ​ចិន និង​មេការ​ស្រី​​សាកសួរ ពាក់ព័ន្ធ​ករណី​កម្មករ​៣​នាក់​ស្លា.ប់​នៅ​រោង​សិប្បកម្ម​ស៊ី​ន​យ៉ុ​ង​ថៃ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ថ្ម​ម៉ា​ប​ធ្លាក់​សង្កត់​ស្លា.ប់​កម្មករ​៣​នាក់​នៅ​រោង​សិប្បកម្ម​ស៊ី​ន​យ៉ុ​ង​ថៃ សមត្ថកិច្ច​បាន​ហៅ​ថៅកែ​សិប្ប​កម្ម​ស៊ីន​យ៉ុង​ថៃ ដែល​ជា​ជនជាតិចិន​​ម្នាក់​ឈ្មោះឈឹង ទឿ​ង​ភី​ញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ថ្ម​ម៉ា​ប​ធ្លាក់​សង្កត់​ស្លាប់​កម្មករ​៣​នាក់​នៅ​រោង​សិប្បកម្ម​ស៊ី​ន​យ៉ុ​ង​ថៃ សមត្ថកិច្ច​បាន​ហៅ​ថៅកែ​សិប្ប​កម្ម​ស៊ីន​យ៉ុង​ថៃ ដែល​ជា​ជនជាតិចិន​​ម្នាក់​ឈ្មោះឈឹង ទឿ​ង​ភី​ញ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ និង​មេការ​​ស្រី​ម្នាក់​ទៅ​សាកសួរ និង​ឃាត់ខ្លួន​ជា​បណ្តោះ​អាសន្ន​ពាក់ព័ន្ធ​នឹង​ករណី​​ស្លាប់​កម្មករ​ទាំង​៣​នាក់​ខាងលើ ។

លោក​លី សា​វេ​ត អភិបាល​ខណ្ឌ​សែន​សុខ បាន​ឧបត្ថម្ភ​គ្រួសារ​សព​កម្មករ​រង​គ្រោះ​៥០​ម៉ឺន​រៀល​ក្នុង​១​គ្រួសារ សរុប​ទាំងអស់​១​លាន​៥​សែន​រៀល ខណៈ​ពេល​ដែល​លោក និង​លោក​ម៉ក់ ហុង អធិការ​នគរបាល​ខណ្ឌ ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដោយ​ផ្ទាល់ ។

ជន​រង​គ្រោះ​ទាំង​៣​នាក់​ដែល​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នេះ​ ១-​ឈ្មោះ​សៅ ប៊ុ​ន​ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ផ្សារ​ដើម​ថ្កូវ មានស្រុក​កំណើត​នៅ​ស្រុក​ស្អាង ខេត្តកណ្តាល ២-​ឈ្មោះ​ហាក់ រ​ដ្ឋា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ជម្ពូរ​វ័​ន្ត មានស្រុក​កំណើត​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង និង​៣-​ឈ្មោះ​ថោ​ង បូ​រ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ទឹកថ្លា មានស្រុក​កំណើត​នៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

សព​កម្មករ​រង​គ្រោះ​ទាំង​៣​នាក់​ត្រូវ​បាន​ដឹក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា ដើម្បី​រង់ចាំ​សាច់ញាតិ​មក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៨ និង​១០​នាទី​យប់​ថ្ងៃ​ទី​២៣ មិថុនា ២០១៥ កម្មករ​រោង​សិប្បកម្ម​ស៊ី​ន​យ៉ុ​ង​ថៃ​៣​នាក់​បាន​ស្លាប់​ភ្លាម​ៗ​ ខណៈ​ពេល​ពួក​គេ​កំពុង​លើក​​ថ្ម​ម៉ា​ប​ចេញពី​កុងតឺន័រ ហើយ​ខុស​បច្ចេកទេស​ ត្រូវ​ថ្ម​ម៉ា​ប​ធ្លាក់​សង្កត់ពីលើ ។

រោង​សិប្បកម្ម​ស៊ី​ន​យ៉ុ​ង​ថៃ មាន​ទីតាំង​ផ្ទះ​លេខ​១០៦៥ ផ្លូវ​២០០៤ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ជាប់​របង​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុង ចម្ងាយ​ប្រមាណ​១០០០​ម៉ែត្រ​ពី​សាលារៀន​ណ​ត​ប្រ៊ី​ត ៕