ខេត្តកំពង់ធំ ៖ យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគ្នានៅលើស្ពានព្រៃប្រស់ ស្ថិតក្នុងឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២២ មិថុនា ២០១៥ ។
នគរបាលបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ សួរ ផានី អាយុ២៧ឆ្នាំ ជាអ្នកបើកបរម៉ូតូ និងឈ្មោះ មាន រ៉ន អាយុ៣១ឆ្នាំ ជាអ្នករួមដំណើរ មានទីលំនៅភូមិក្អិន ឃុំចំណារលើ ស្រុកស្ទោង ដោយឡែកម្ចាស់ម៉ូតូរ៉ឺម៉កឈ្មោះ ផន អាយុ៣៦ឆ្នាំ នៅភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ របួសធ្ងន់ ។
ជុំវិញឧប្បត្តិហេតុគ្រោះថ្នាក់ចរាចណ៍ខាងលើនេះ សមត្ថកិច្ចបានអះអាងថា បណ្ដាលមកពីអ្នកបើកបររ៉ឺម៉កម៉ូតូមិនប្រកាន់ស្ដាំ ហើយអ្នកបើកបរម៉ូតូឌ្រីមបើកបរក្នុងល្បឿនលឿន ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ