ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថត​​ជាខ្សែអាត់​សំឡេង​រួច ស្ត្រី​គិត​ខ្លី​ចង.ក​​ធ្វើ​អត្តឃា.ត

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​ភ្លើង​ប្រចណ្ឌ និង​ការ​រស់នៅ​មិនសូវ​ចុះសម្រុង​គ្នា ធ្វើ​ឱ្យ​ស្ត្រី​មា្ន​ក់​សម្រេចចិត្ត​ចង​.​ក​សម្លា.ប់​ខ្លួន​ចោល​ប្តី​ដោយ​បន្សល់​បាន​ទុក​នូវ​ខ្សែអាត់​សំឡេង​ក្នុង​ទូរស័ព្ទ​រៀបរាប់​ពី​ភាព​ស្មោះត្រង់​ដែល​ខំ​ស្រឡាញ់​ប្តី តែ​ប្តី​បែរជា​ស្រឡាញ់​គេ​ជាង​ខ្លួន និង​សុំ​ឱ្យ​ប្តី​ជួយ​ធ្វើបុណ្យ​ឧ​ទិ្ទ​ស​កុសល​ឱ្យ​ផង ។

ខេត្តកំពង់ឆ្នាំង ៖ ដោយសារ​ភ្លើង​ប្រចណ្ឌ និង​ការ​រស់នៅ​មិនសូវ​ចុះសម្រុង​គ្នា ធ្វើ​ឱ្យ​ស្ត្រី​មា្ន​ក់​សម្រេចចិត្ត​ចង​.​ក​សម្លាប់​ខ្លួន​ចោល​ប្តី​ដោយ​បន្សល់​បាន​ទុក​នូវ​ខ្សែអាត់​សំឡេង​ក្នុង​ទូរស័ព្ទ​រៀបរាប់​ពី​ភាព​ស្មោះត្រង់​ដែល​ខំ​ស្រឡាញ់​ប្តី តែ​ប្តី​បែរជា​ស្រឡាញ់​គេ​ជាង​ខ្លួន  និង​សុំ​ឱ្យ​ប្តី​ជួយ​ធ្វើបុណ្យ​ឧ​ទិ្ទ​ស​កុសល​ឱ្យ​ផង ។

ហេតុការណ៍​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២២ មិថុនា ២០១៥ ស្ថិត​នៅផ្ទះ​ខាង​ប្តី ក្នុងភូមិ​សាលា​លេខ​៥ ឃុំ​អូរ​ប្ញ​ស្សី ស្រុក​កំពង់ត្រឡាច ។

លោក​ហ៊ុ​ល វាសនា អធិការ​ស្រុក​កំពង់ត្រឡាច​បានឱ្យ​ដឹង​ថា ស្ត្រី​គិត​ខ្លី​រូប​នេះ​ឈ្មោះ​យ​ន គួ​ន អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អន្លង់​ត្នោត ឃុំ​លង្វែក មក​រស់នៅ​ជាមួយ​ខាង​ប្តី​ឈ្មោះ​រិ​ន សុ​វ​ណ្ណា អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

លោក​បាន​បន្ត​ថា កន្លង​មក ប្តី​-​ប្រពន្ធ​ខាងលើ រស់នៅ​មិនសូវ​ចុះសម្រុង​នឹង​គ្នា​នោះ​ទេ នៅ​មុន​ពេល​កើតហេតុ ដោយសារ​ពួក​គេ​បាន​ឈ្លោះប្រកែក​គ្នា ដោយ​ស្ត្រី​ប្រ​ព​ន្ឋ​បាន​វិល​ត្រឡប់​មក​ផ្ទះ​នាង​នៅ​ភូមិ​អន្លង់​ត្នោត​វិញ ហើយ​ត្រូវ​ម្តាយ​នាង​បាន​ណែនាំ​ជា​ច្រើន​នាង​ក៏​វិល​ត្រឡប់​មក​ផ្ទះ​ខាង​ប្តី​វិញ រស់នៅ​ជា​ធម្មតា​វិញ ។

រយៈពេល​បាន​២​ថ្ងៃ គឺ​នៅ​យប់​ថ្ងៃ​ទី​២១ មិថុនា ប្តី​-​ប្រពន្ធ​នេះ​បាន​ឈ្លោះ​គ្នា​សារ​ជា​ថ្មី​ទៀត រឿង​ប្រពន្ធ​ប្រចណ្ឌ​ប្តី ហើយ​យប់​នោះ ប្តី​ក៏​មិន​បាន​ដេក​ផ្ទះ​ដែរ គឺ​ទៅ​ដេក​នៅ​ក្រៅ​ផ្ទះ ចំណែក​ប្រពន្ធ​បាន​ដេក​ម្នាក់ឯង ។

លុះ​ស្អែក​ឡើង​ថ្ងៃ​ទី​២២ មិថុនា ស្ត្រី​ជា​ប្រពន្ធ​បាន​ងើបឡើង​រៀបចំផ្ទះ​សម្បែង​លក់ដូរ​ជា​ធម្មតា (​ផ្ទះ​លក់​កាហ្វេ និង​គ្រឿងទេស​) ហើយ​ម៉ោង​ប្រហែល​៩​ព្រឹក​ថ្ងៃ​ដដែល នាង​ជា​ប្រពន្ធ​បាន​ចូល​ទៅ​សម្ងំ​ដេក​ក្នុង​បន្ទប់​វិញ ប៉ុន្តែ​នៅ​ម៉ោង​១១​ជាង ពេលបាយ​ថ្ងៃត្រង់ ឪពុក​ម្តាយក្មេក​មិនឃើញ​នាង​ចេញ​មក​ហូប​បាយ​ទេ តែ​ក៏​មិន​បាន​ចាប់អារម្មណ៍​ដែរ ព្រោះ​ជា​ទម្លាប់​ឱ្យ​តែ​ឈ្លោះ​គ្នា​ប្តី​-​ប្រពន្ធ គឺ​នាង​មិន​ចេញ​មក​ហូប​បាយ​ទេ ។ រហូត​ដល់​ម៉ោងជាង​២​រសៀល ពេល​ប្តី​ត្រឡប់​ចូល​ផ្ទះ​វិញ មិនឃើញ​ប្រពន្ធ ក៏​ទៅ​គោះ​ទ្វារ​បន្ទប់​ហៅ
ប្រពន្ធ តែ​មិន​ឮ​ឆ្លើយ​ថែម​ទាំង​ដាក់​គន្លឹះទ្វារ​ជាប់​ទៀត ទើប​មានការ​ឆោឡោ​ឡើង ហើយ​ប្តី​បាន​ឡើង​តាម​ជញ្ជាំង​មើល ឃើញ​ប្រពន្ធ​ចង​.​ក​សម្លាប់​ខ្លួន​ស្លាប់​បាត់​ទៅ​ហើយ ។

លោក​អធិការ​បាន​បន្ត​ថា ស្ត្រី​ជា​ប្រពន្ធ​មុន​នឹង​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​នេះ នាង​បាន​ថត​សំឡេង​យំ​ខ្សឹកខ្សួល​ផ្តាំផ្ញើ​ក្នុង​ទូរស័ព្ទ​ទុក​ឱ្យ​ប្តី​ដែល​មាន​ន័យ​ថា «​ខ្ញុំ​សុំ​ទោស​បង​សម្លាញ់​… អូន​ស្រឡាញ់​បង​ខ្លាំង​ណាស់​… ដោយសារ​បង​មាន​គេ​ហើយ បង​ស្រឡាញ់​គេ​ជាង​ខ្ញុំ  ខ្ញុំ​សូម​លា​បង​សិន​ហើយ សូម​បង​កុំ​កំណាញ់​ខ្លាំង​ពេក ធ្វើបុណ្យ​ឱ្យ​អូន​ផង​»  ។

ក្រោយ​ការ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​លើស​ពស្ត្រី​រូប​នោះ ហើយ​សមត្ថកិច្ច​បាន​ប្រគល់​សព​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃ​ណី ។