ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​២​នាក់​ត្រូវ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​របស់​លោក​ឈិ​ន ឈាង ឃាត់ខ្លួន​នៅ​ច្រករបៀង

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ អ្នក​យកព័ត៌​មាន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ម្នាក់ និង​អតីត​អ្នកយកព័ត៌មាន​ទូរទស្សន៍​អប្សរាម្នាក់ទៀត ត្រូវ​បាន​​​មនុស្ស​មួយក្រុម​​​​ឃាត់ខ្លួន និងបិទទ្វារមិន​ឱ្យ​ចេញ​ពី​​ច្រករបៀងបន្ទាត់ព្រំ​ដែន​​ បន្ទាប់ពីអ្នក​យកព័ត៌មាន​ទាំង២នាក់នោះ​ ចុះទៅផ្តិ​ត​

ខេត្ត​បន្ទាយ​មានជ័យ ៖ អ្នក​យកព័ត៌​មាន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ម្នាក់ និង​អតីត​អ្នកយកព័ត៌មាន​ទូរទស្សន៍​អប្សរាម្នាក់ទៀត ត្រូវ​បាន​​​មនុស្ស​មួយក្រុម​​​​ឃាត់ខ្លួន និងបិទទ្វារមិន​ឱ្យ​ចេញ​ពី​​ច្រករបៀងបន្ទាត់ព្រំ​ដែន​​ បន្ទាប់ពីអ្នក​យកព័ត៌មាន​ទាំង២នាក់នោះ​ ចុះទៅផ្តិ​ត​យក​​រូប​ភាព​នៅទីតាំង​នោះដែលសង្ស័យថា មានបទល្មើស​ខុសច្បាប់​​​ កាលពីវេលាម៉ោង​១០ និង​៣៥​នាទី​ថ្ងៃទី​២០ មិថុនា ២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​ក្បាល​កោះ សង្កាត់ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។

ប្រភព​បានឱ្យ​ដឹងថា ​បុរសដែលត្រូវគេ​ឃាត់ខ្លួនម្នាក់​ឈ្មោះនីម វណ្ណា និង​ម្នាក់​ទៀត​ឈ្មោះ​ធីម ថា ។ ហើយ​ច្រករបៀង​ខាងលើ ត្រូវ​គេ​ដឹង​​ថា ជា​របស់​លោក​មេបញ្ជា​ការ​រង​នគរបាល​ការពារ​ព្រំ​ដែន​គោក​លេខ​៨៩១ ​ឈ្មោះ​ឈិន ឈាង ។

ការ​ឃាត់ខ្លួន​បុរស​ទាំង២នាក់នោះ ត្រូវ​គេអះអាងថា ចូលមក​ដោយ​មិន​បាន​សុំ​ការ​អនុញ្ញាតជាមុន​ ប៉ុន្តែ​ទី​តាំងខាងលើ​នោះ​ត្រូវ​គេ​ដឹង​ថា តែង​​តែ​​មាន​បទល្មើស​ខុសច្បាប់ជាច្រើន​​​ ។

ទន្ទឹមនឹងការ​ឃាត់ខ្លួននេះ ចុងក្រោយ​គេឃើញ​​​លោក​ឈិន ឈាង បាន​ចុះ​មក​ធ្វើការ​សម្រប​សម្រួល ដោយ​​ព្រមបើកទ្វារ​ឱ្យ​អ្នក​យក​សារព័ត៌មាន​ទាំង​២​ ​​ត្រឡប់​​ទៅវិញបាន​ ។