ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ឆ្នាំ​ទី​៣​ផ្នែក​ភាសាអង់គ្លេស​ម្នាក់​ចង.ក​សម្លា.ប់​ខ្លួន​ក្នុង​បន្ទប់​ជួល

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ យុវជន​ម្នាក់​ជានិស្សិត​ឆ្នាំ​ទី​៣​ ផ្នែក​ភាសា​អង់គ្លេស​នៅ​សាលា​វេ​ស្ទើ​ន និង​ស្នាក់​នៅផ្ទះ​ជួល ផ្ទះ​លេខ​២៤៩A ផ្លូវ​បេតុង ភូមិ​ត្រពាំង​ឈូក ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុ​ខ​ ​​ត្រូវ​សាច់ញាតិ​ប្រទះ​ឃើញ​ចង​.​ក

រាជ​ធានី​ភ្នំពេញ​ ៖ យុវជន​ម្នាក់​ជានិស្សិត​ឆ្នាំ​ទី​៣​ ផ្នែក​ភាសា​អង់គ្លេស​នៅ​សាលា​វេ​ស្ទើ​ន និង​ស្នាក់​នៅផ្ទះ​ជួល ផ្ទះ​លេខ​២៤៩A ផ្លូវ​បេតុង ភូមិ​ត្រពាំង​ឈូក ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុ​ខ​ ​​ត្រូវ​សាច់ញាតិ​ប្រទះ​ឃើញ​ចង​.​ក​សម្លាប់​ខ្លួន​ភ្ជាប់​នឹង​ព្រិល​បង្អួច ក្នុង​បន្ទប់​ដោយ​ពុំ​ដឹង​​​មូលហេតុ​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ​មិថុនា ​​២០១៥​។

​ទោះ​បែប​ណា​នៅ​ម៉ោង​១១​ព្រឹក ថ្ងៃ​ដដែល​ ទើបសមត្ថ​កិច្ច​​ទទួល​ដំណឹង​នេះ ​ហើយ​​ចុះ​ទៅ​ត្រួតពិនិត្យ ខណៈ​សាកសព​ត្រូវ​បាន​ក្រុម​គ្រួសារ​ស្រាយ​ខ្សែចំណង​ដាក់ចុះ​ទៅ​ហើយ​។

ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ នី សំណាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​ភាសា​អង់គ្លេស​នៅ​សាលា​វេ​ស្ទើ​ន ស្នាក់​នៅផ្ទះ​ជួលចំណុច​​ខាងលើ​ និង​មានស្រុក​កំណើត​ភូមិ​បា​ស្រែ ឃុំ​បា​ស្រែ ស្រុក​អង្គ​បូ​រី ខេត្តតាកែវ​។

ជុំវិញ​ករណី​ខាងលើ​ក្រុម​គ្រួសារ​មិន​បានដឹង​មូលហេតុ​ពិតប្រាកដ​ដែល​នាំ​ឲ្យ​ជន​រង​គ្រោះ​គិត​ខ្លី​សម្លាប់​ខ្លួន​ដោយ​ចង.ក​​នេះ​ទេ។​ទោះ​យ៉ាងណា​បើ​តាម​សំដី​ឈ្មោះ សុ​ន សុ​ភណ្ឌ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ត្រូវជា​មិត្ត​ដែល​ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល​ជាមួយ​ជន​រង​គ្រោះ​(​សព​) បាន​បំភ្លឺ​ខ្លះ​ៗ​ថា នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​នេះ មាន​គ្នា​ទាំងអស់​៧​នាក់ ដោយ​រៃ​អង្គាស​លុយ​គ្នា​ចេញថ្លៃ​ជួល​ផ្ទះ​នេះ​ស្នាក់​នៅ​រួម​គ្នាអស់​រយៈពេល​ជាង​កន្លះ​ឆ្នាំ​មក​ហើយ​។ ចំណែក​ជន​រង​គ្រោះ​រូប​នេះ​ពុំដែល​មាន​ទំនាស់​អ្វី​ជាមួយ​អ្នក​ណា​ទេ ប៉ុន្តែ​នៅ​មុន​ពេល​កើតហេតុ ប៉ុន្មាន​ថ្ងៃមុន​នេះ គ្រាន់តែ​សម្ដែង​អាកា​រៈ​ក្រៀមក្រំ​ពិបាកចិត្ត ដោយ​ពុំ​និយាយ​ប្រាប់​គេឯង​ឲ្យ​ដឹង​នោះ​ទេ​។​

ជាមួយ​នោះ​ខណៈ​មិត្ត​ភក្ដិ​ខ្លះ​ចេញ​ទៅ​ធ្វើការ ខ្លះទៅ​រៀន ពេល​ត្រឡប់​មក​វិញ ស្រាប់តែ​ឃើញ ឈ្មោះ នី សំណាង បាន​​ចង​.​កសម្លាប់​ខ្លួនដោយ​កន្សែង​ពោះ​គោ​ភ្ជាប់​នឹង​ព្រិល​បង្អួចក្នុង​បន្ទប់​ផ្ទះ​ជួល​នេះ​ស្លាប់​បាត់​ទៅ​ហើយ​។

ប៉ូលិសបាន​និង​កំពុង​ស៊ើបអង្កេត​រឿង​នេះ ដោយសារ​សាកសពពុំ​បានឃើញ​​នៅ​ជាប់​ចំណង​ចង​.​កត្រង់​ព្រិល​បង្អួច​​ទេ គឺគេ​ទម្លាក់​ចុះ​មក​លើ​កម្រាល​ឥដ្ឋ​រួច​ទៅ​ហើយ ។​ ទោះ​បែប​ណា​លោក​ម៉ក់ ហុង ​អធិការ​ប៉ូលិស​ខណ្ឌ​សែន​សុខ​បាន​បង្ហើប​ថា​ ជន​រង​គ្រោះ​ធ្វើ​អត្តឃាត​ដោយ​ចង.ក​ពិតប្រាកដ ដោយ​ឆ្លងកាត់​ការ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច័​យ​ពី​ប៉ូលិស​ខាង​បច្ចេកទេស​នោះ​៕​