ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់អង្គរក្សលោក សម រង្ស៊ី ៦នាក់ក្នុងចំណោម៧នាក់បានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តពេលអមដំណើរ លោក សម រង្ស៊ី វិលពីបំពេញបេសកកម្មនៅខេត្តព្រះសីហនុវិញឆ្ពោះមករាជធានីភ្នំពេញ ។
ឧបទ្ទវហេតុនេះ បានកើតឡើងនៅម៉ោង៤និង២៥នាទីរសៀលថ្ងៃទី១៥ មិថុនា ២០១៥ នៅកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៥៣-១៥៤ ស្ថិតក្នុងភូមិស្ទឹងឆាយត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងជំហានដំបូងនៅប៉ុន្មាននាទីមុននេះទៀតថា រថយន្តដែលក្រឡាប់ម៉ាកតាកូម៉ា ព៌ណខ្មៅ ហើយបានបើកខាងមុខរថយន្តលោក សម រង្ស៊ី ដោយបើកជែងរថយន្តមួយគ្រឿងទៀត បណ្តាលឲ្យក្រឡាប់តែម្តង ។ សេចក្តីរាយការណ៍ចុងក្រោយ អ្នករបួសទំាងអស់បានបញ្ជូនទៅសង្គ្រោះនៅខេត្តព្រះសីហនុ ចំណែកលោក សម រង្ស៊ី និង មន្រ្តីជាន់ខ្ពស់CNRP ក៍ត្រឡប់ទៅខេត្តព្រះសីហនុវិញដែរ ។
ព័ត៌មានលម្អឹតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ