ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវនគរបាលស្រុកសំរោងទងធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពទៅគោះទ្វារផ្ទះគេដែលមានកូនក្រមុំ ដើម្បីប៉ងចូលទៅចាប់រំលោភ តែត្រូវម្តាយនារីរងគ្រោះប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនតែម្តង ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៩យប់ថ្ងៃទី១៤ មិថុនា ២០១៥ ស្ថិតនៅភូមិវើងពើង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះថន ចន្ធី អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។ ចំណែកនារីរងគ្រោះអាយុ២៥ឆ្នាំ ។
មន្ត្រីនគរបាលបានឱ្យដឹងថា នៅមុនពេលកើតហេតុវេលាម៉ោង០៧យប់ថ្ងៃទី១៤ មិថុនា នោះ ជនសង្ស័យបានលួចទៅពួននៅក្នុងបន្ទប់នារីរងគ្រោះ ពេលនោះត្រូវនារីរងគ្រោះចូលទៅឃើញ ក៏ស្រែកហៅម្តាយ និងហៅប្រពន្ធរបស់ជនសង្ស័យឱ្យនាំត្រឡប់ទៅផ្ទះវិញ ។ ប្រភពបន្តថា លុះដល់វេលាម៉ោង០៩យប់ថ្ងៃដដែល ត្រូវជនសង្ស័យតណ្ហាឡើងដល់.ក ទ្រាំមិនបានក៏មកគោះទ្វារផ្ទះនារីរងគ្រោះម្តងទៀត ត្រូវម្តាយនារីរងគ្រោះសម្រេចប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនជនសង្ស័យតែម្តង ។
ចែករំលែកព័តមាននេះ